ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ដាក់​បាត​ដៃ​លើ​រថយន្ត​​ស៊ូបារុ ឆ្នាំ​២០១២

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន​ម៉ូធ័រ អីុមេជ ខេម​បូឌា ដែល​ជា​តំណាង​​​ចែក​ចាយ​ផ្តាច់​​មុខ​រថយន្ត​ស៊ូបារុ តែ​មួយ​គត់ ​ប្រចាំ​​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​រៀបចំ​កម្មវិធី​ការ​ប្រកួតដាក់​បាត​ដៃ​​លើ​រថយន្ត​ស៊ូបារុ ​ជា​លើក​ទី​២​នៅ​រាជ​ធានីភ្នំពេញ ​ថ្ងៃទី​​១១ សីហា ២០១២ ​នៅ​មុខ​ផ្សារ​ទំនើប​សូរិយា ។

​កម្មវិធី​​ប្រកួត​ដាក់​បាត​ដៃ​លើ​រថយន្ត​​ស៊ូបារុ ​ក្នុង​ឆ្នាំ​នេះ​​មាន​ការ​ឧបត្ថម្ភ​ដោយ​ Nescafe Smart mobile និង Grand Phnom Penh Golf club។ ​ការ​ប្រកួត​ដាក់​បាតុ​ដៃ​លើ​រថយន្តនេះ គឺ​​ជា​ការ​ប្រកួត​ដ៏​លំបាក​​ និង​ទា​មទារ​ឱ្យ​មាន​​ភាព​​អំណត់​អត់​ធន់​ដែល​បេក្ខ​ជន​ទាំង​អស់​តម្រូវ​ឱ្យ​​ដាក់​បាត​ដៃ​​ស្តាំ​លើ​រូប​បាត​ដៃ​ដែល​បាន​បិទ​រួច​ជា​​ស្រេច​នៅ​លើ​រថយន្ត ។ ​បេក្ខ​ជន​ដែល​ដាក់​បាត​ដៃ​បាន​យូរ​ជាងគេ​នឹង​ទទួល​បាន​ជ័យ​ជម្នះ​ និង​មាន​ឱកាស​ចូលរួមក្នុង​​ការ​ប្រកួត​យក​​រង្វាន់​ធំ គឺ​រថយន្ត Subaru Forester 2.5 XT ស៊េរី​ឆ្នាំ​២០១២ ​ថ្មី​សន្លាង​មួយ​គ្រឿង​ដែល​មាន​តម្លៃ​​៦៣.០០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ។ កាល​ពី​​ឆ្នាំ​២០១១ ​លោក​ឈុង គាឆី (Mr. Chong Kia Chi) អាយុ​​៤២​ឆ្នាំ ជនជាតិ​សិង្ហ​បុរី ​គឺជា​បេក្ខ​ជន​​ឈរ​បាន​យូរ​ជាង​គេ​ក្នុង​ថេរវេលា​៧៥​ម៉ោង​និង​៣៦​នាទីដែល​ធ្វើ​ឱ្យ​គាត់​ទទួល​បាន​ជ័យ​ជម្នះ​​លើ​បេក្ខ​ជន​៣៩៩​នាក់​ផ្សេង​ទៀត ហើយ​ទទួល​បាន​រថយន្ត​ស៊ូបារុ ​ដ៏ថ្មី​សន្លា​ង​មួយ​គ្រឿង ។

​យើង​រំពឹង​ថា​នឹង​មាន​បេក្ខ​ជន​៨០​រូប ចុះ​ឈ្មោះ​​ចូល​រួម​ប្រកួត​ក្នុង​ឆ្នាំ​នេះ ។ បេក្ខ​ជន​​​មាន​សមត្ថ​ភាព​ចំនួន​១០​រូប ​​ត្រូវ​ធ្វើ​ដំណើរ​​ទៅកាន់​ប្រទេស​សិង្ហ​បុរី ​ជា​កន្លែង​​ដែល​ពួក​គេ​ត្រូវ​ប្រកួត​ជា​មួយ​នឹង​បេក្ខ​ជន​ដែល​ឈ្នះ​មក​ពី​បណ្តា​ប្រទេស​​ផ្សេងៗ​ក្នុង​អាស៊ាន​ ដើម្បី​ប្រកួត​ប្រជែង​យក​រង្វាន់​ធំ ក្រុម​ហ៊ុន​​នឹង​ទទួល​ខុស​ត្រូវ​រាល់​ការ​ចំណាយ​លើ​​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​​នៅ​ឯ​ប្រទេស​​សិង្ហ​បុរី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕