ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​ត្រួត​ពិនិត្យ​​លទ្ធ​ផល​​ការ​អនុ​វត្ត​ច្បាប់​​ចរាចរណ៍​​ផ្លូវ​គោក​ប្រចាំ​ត្រី​មាស​ទី​៣ ឆ្នាំ​២០១២

13 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ នៅ​សាល​ប្រជុំ​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​​១៦ សីហា ២០១២ ​មា​នបើក​​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​​លទ្ធ​​ផល​ការ​អនុ​វត្ត​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក​ប្រចាំ​​ត្រីមាស​ទី​៣ ឆ្នាំ​២០១២ ​ក្រោម​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​​ត្រី ​ផាន់ សុផេង ​ស្នងការ​នគរបាល​​ខេត្ត លោក​វរសេនីយ៍​​ឯក កែវ ​ហួរ ស្នងការ​​រង​នគរបាល​ខេត្ត​​ជា​ប្រធាន​ការិយា​ល័យ​​កណ្តាល​សណ្តាប់​ធ្នាប់ និង​ចរាចរណ៍​ផ្លូវគោក​​ លោក​ម៉ៅ ឡាំង ​ប្រធាន​មន្ទីរ​​​សាធារណ​ការ​ខេត្ត ព្រមទាំងមាន​ការ​ចូលរួម​ពី​លោក​មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត ​លោក​អធិការ-អធិការ​​រង​គ្រប់​ក្រុង​-ស្រុក និង​​មន្ត្រី​នគរបាល​​ចរាចរ​ផ្លូវ​​គោក​ជា​ច្រើន​រូប​ទៀត ។

ក្នុង​កិច្ច​ប្រជុំ​នេះ​លទ្ធ​ផល​​ការ​ងារ​របស់​គណៈ​បញ្ជា​ការ​ដឹក​នាំ​ត្រួតពិនិត្យ​​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក​ត្រីមាស​ទី​៣ គិត​ចាប់​ពី​ថ្ងៃទី​១០ មិថុនា ​២០១២ ​ដល់​ថ្ងៃទី​៥ សីហា ២០១២ ​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​មាន​ការ​កើន​ឡើង​ចំនួន​៣៤​​​លើក បើ​ប្រៀប​ធៀប​ទៅ​នឹង​ត្រី​មាស​ទី​៣ ឆ្នាំ​២០១១ មាន​មនុស្ស​ស្លាប់​ចំនួន​៤៤​នាក់ លើ​១៧​នាក់​ ​កើន​ឡើង​ចំនួន​២៧​នាក់ ស្រី​១៨​នាក់ ជន​បរទេស​ចំនួន​៣​នាក់ ​រងរបួស​ធ្ងន់​ចំនួន​៦០​នាក់ លើ​២៦​នាក់ កើន​ឡើង​​៣៤​នាក់ ស្រី​៣១​នាក់ ជន​បរទេស​ចំនួន​១០​នាក់ និង​របួស​ស្រាល​ចំនួន​៣៥​នាក់ លើ​១៧​នាក់ កើន​ឡើង​១៨​នាក់ ស្រី​ចំនួន​១៩​នាក់ ​ខូច​ខាត​ម៉ូតូ​ចំនួន​១៨​​គ្រឿង ​រថយន្ត​តូច​​ចំនួន​១៣​គ្រឿង រថយន្ត​ធំ​ចំនួន​១៥​គ្រឿង និង​យាន​ផ្សេងៗ​ចំនួន​១០​គ្រឿង ។ ករណី​​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​អស់​​នេះ​បណ្តាល​មក​ពីការ​​បើក​បរ​មិន​គោរព​សិទ្ធិ​អាទិភាពគ្នា បើក​បរ​មាន​ល្បឿន​​លឿន​ហួស​ការកំណត់ បើក​ប​រ​ក្រោម​ជាតិ​ស្រវឹង និង​បើក​បរ​មិន​គោរព​ស្លាក​សញ្ញា​ចរា​ចរណ៍។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕