ក្នុងសេចក្តីប្រកាសមួយក្រសួងការពារប្រទេសបែលហ្ស៊ិកអះអាងថា យន្តហោះប្រយុទ្ធធុន F-16មួយគ្រឿងរបស់កងទ័ពបែលហ្ស៊ិកបានធ្លាក់កាលពីរសៀលថ្ងៃទី១៦ សីហា នៅជិតមូលដ្ឋានអាកាសចរណ៍ KLEING BROGEL ក្នុងខេត្ត LIMBOURG ។គ្រោះថ្នាក់នេះកើតមាននាវេលាម៉ោង១៥ម៉ោងក្នុងស្រុកពេលយន្តហោះនេះហោះបន្ទាបខ្លួនយ៉ាងទាបពីលើផ្លូវចុះឡើងត្រៀមចុះចតក្រោយការហោះហើរហ្វឹកហាត់មួយមក ។
ប៉មត្រួតពិនិត្យបានឃើញអណ្តាតភ្លើងនៅពីខាងក្រោយយន្តហោះ F-16 នោះហើយអ្នកបើកអាចលោតចេញតាមឆ័ត្រយោងដោយជោគជ័យរួចរូបគេចាកផុតពីគ្រោះថ្នាក់ ។ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នោះ ក៏ប៉ុន្តែយោងតាមព័ត៌មានដំបូងទាំងឡាយថាឧប្បត្តិហេតុនេះប្រហែលជាដោយសារការបុកជាមួយបក្សីមួយក្បាល ៕
ចែករំលែកព័តមាននេះ