ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាប់​47​​នាក់​​ក្នុងការ​វាយ​ប្រហារ​3​​​​នៅក្រុង​បាដាដ​

13 ឆ្នាំ មុន

ប្រភព​​ព័ត៌​មាន​​​​ប៉ូលិសរាយការណ៍​ថា មនុស្ស​​យ៉ាង​តិច​៤៧​​នាក់​​បាន​ត្រូវ​ស្លាប់​​ហើយ​​​១០៥​​​នាក់​ទៀត​​​​ត្រូវ​របួស​កាលពី​​​យប់​​​ថ្ងៃទី​​​១៦  សីហា​ក្នុង​​​​ការ​​​វាយ​ប្រហារ​​​​ដោយ​​​រថយន្ត​បង្កប់​​គ្រឿង​ផ្ទុះ​​​២​និង​​​ការ​ផ្ទុះ​​​​​​គ្រាប់​បែក​​​១គ្រាប់​​ដាក់នៅ​ចិញ្ចើម​​ថ្នល់​​ក្នុង​​ទីក្រុង​​​​បាដាដ ។​
ប្រភពដដែល​​បន្ត​ថា​ រថយន្ត​​បង្កប់​​គ្រឿង​​​​ផ្ទុះ​​មួយ​​​និងគ្រាប់​​បែក​១​គ្រាប់​​​​​ដាក់​នៅ​​ចិញ្ចើម​ថ្នល់​​បាន​ផ្ទុះ​​​​​ជិត​ហាង​កាហ្វេមួយ​ក្នុង​សង្កាត់​ហ្សាវ​ហ្វា​រ៉ានី ភាគ​អគ្នេយ៍​​​​រដ្ឋធានី​​​អុីរ៉ាក់​​ដោយ​សម្លាប់​មនុស្ស​៣១នាក់​និង​ធ្វើ​​ឱ្យរបួស​​​៥៦​នាក់​​ទៀត ។ ការវាយ​ប្រហារ​​​ដោយ​រថយន្ត​បង្កប់​​គ្រឿង​ផ្ទុះ​មួយ​​​​ទៀត​កើត​មាន​​​នៅជិត​​​​ភោជនីយដ្ឋាន​​​មួយ​ក្នុង​សង្កាត់​សាដ្រ​​ស៊ីធី​​​ភាគ​ខាង​កើត​ក្រុង​បាដាដ​​​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​១៦​នាក់​និង​របួស​៤៩​នាក់ ។​

​ប្រជាជន​ក្នុងសង្កាត់​​ទាំង២​ដែល​​កើត​មាន​​​​ការវាយ​ប្រហារ​​​ទាំងនោះ​ភាគ​ច្រើន​ជាពួក​​ស៊ីអុីត​។ ពួក​ស៊ីអុីត​ជា​គោល​ដៅ​​នៃការ​វាយ​ប្រហារ​ដែល​អ្នក​​ប្រព្រឹត្ត​ជាពួកបះបោរ​ស៊ុន​នីត ។​ការ​វាយ​ប្រហារ​​ទាំង​នេះ​កើត​មាន​ក្រោយ​​ទិវា​​​យ៉ាង​បង្ហូរឈាម​​​មួយដែល​​កើត​មាន​នៅទី​ក្រុង​​​ដទៃៗទៀត​របស់​អុីរ៉ាក់ ។​​​ សរុប​​នាថ្ងៃទី​​១៦ សីហា នោះមាន​​ការវាយ​ប្រហារ​​ដល់ទៅ​​ប្រមាណជា​១៥​លើក​​នៅ​អុីរ៉ាក់​​​​បណ្តាល​ឱ្យមនុស្ស​ស្លាប់​​សរុប​៥៣នាក់ ៕