ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​​ឃុំ​ខ្លួន​​ជន​ជាតិ​ថៃ​៤​នាក់​ពាក់​ព័ន្ធ​ជួញ​ដូរ​គ្រឿងញៀន​​ឆ្លង​ដែន​​តាម​ផ្លូវ​អាកាស​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្រ្តីជន​ជាតិថៃ​ចំនួន​៤​នាក់ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​​ជា​បណ្តោះ​អាសន្ន​​ពី​បទ​ពាក់​ព័ន្ធ​ជួញ​ដូរ​គ្រឿង​ញៀន​ជាង​២០គីឡូ​ក្រាមឆ្លង​ដែន​ដោយ​ខុសច្បាប់។ ស្រ្តី​ជន​ជាតិ​ថៃ៤​នាក់នោះ​មាន១-ឈ្មោះ RODSIRI RUNG TIWA អាយុ​២៤​ឆ្នាំ ២-ឈ្មោះPIW JANSOD UTSANEE អាយុ​២០​ឆ្នាំ ៣-ឈ្មោះ PHUMDEE VARANGKANA អាយុ​២៩​ឆ្នាំ និង​៤-ឈ្មោះ TANGBOON KETKARN អាយុ​២៩​ឆ្នាំ។ គួរបញ្ជាក់​បាន​ជាសាលា​ដំបូង​រាជ​ធានីភ្នំពេញ​សម្រេច​ឃុំខ្លួន​ជនជាតិថៃ​​៤​នាក់នេះ ដើម​​ចមមាន​យ៉ាង​ដូច្នោះថា រយៈពេល​តែ១​សប្តាហ៍​ក្នុង​ខែ​សីហា​នេះ ការិយា​ល័យគយ និង​រដ្ឋាករ​អាកាសយាន​ដ្ឋានអន្តរ​ជាតិភ្នំពេញ បង្ក្រាបក្​រុមជួញ​ដូរគ្រឿង​​ញៀនឆ្លងដែន​ខុស​ច្បាប់បានចំនួន​៣​ករណី និង​​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ៤​នាក់ជា​ស្រ្តីជន​ជាតិថៃ​ទាំង​អស់ ព្រមទាំង​ដកហូត​​បាន​គ្រឿងញៀន​ប្រភេទ​ម្សៅមេតំហ្វេតាមីន និងកូកាអីុន​ជាង២០​គីឡូ​ក្រាម ដែល​ពួក​គេ​បម្រុង​នឹង​​នាំចេញទៅ​ប្រទេស​ថៃ ។

ករណី​បង្ក្រាប​គ្រឿងញៀន​ជាង២០​គីឡូក្រាម​លើស្ត្រីជន​ជាតិថៃ៤​នាក់នេះ គឺចាប់​តាំងពីថ្ងៃទី​៧ ទី១៣ និង​ទី១៤ សីហា ២០១២ នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិភំ្នពេញ ដែលដាក់បង្កប់​នៅ​ក្នុងវ៉ាលីស​នាំមកពី​ក្រៅប្រទេស ដើម្បីឆ្លងកាត់​ទៅ​កាន់​ប្រទេស​ថៃ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕