រៀល​<<៥០>> មហា​ស្រណោះ


(បទ​កាកគតិ)

    • ១.​ ​សែន​មហា​អនិច្ចា​ ​ ​រៀល​ក្រដាស​ហារ​ ​ជ្រុះ​ជិត​ផ្សារ​ថ្មី
      ដើរ​ជាន់​គ្រប់​គ្នា​ ​ ​មិន​ថា​ប្រុស​ស្រី​ ​ ​អ្នក​សុំទាន​ក្ដី
      ​ ​ ​ ​ ​ មិន​ខ្ចី​រមិល ។
        • ២.​ ​ខ្ញុំ​រើស​ជូត​ស្អាត​ ​ ​ពន្លា​អោយ​លាត​ ​ ​ហាលថ្ងៃ​សំដិល
          ហុច​ក្មេង​ក្នុង​ផ្សារ​ ​ ​សុំទាន​ជុំ​វិល​ ​ ​យិះ ពូ​នេះ​ខិល
          ​ ​ ​ ​អោយ​៥០​រៀល ។
          • ៣.​ ​ក្មែ​ង​អត់​យក​ទេ​ ​ ​គេ​ស្ដីថា​នែ​!​ ​ ​ប្រយ័ត្ដ​គេ​ដៀល
            បើ​អោយ​មិន​អោយ​ ​ ​កុំ​ឆ្កឹស​កុំ​ឆ្កៀល​ ​ ​អោយ​៥០​រៀល
            ​ ​ ​ ទិញ​ស្អី​បាន​ស៊ី ?​។
          • ៤.​ ​រៀល​អើយ​រៀល​ហារ​ ​ ​ម្ដេច​ឡើយ​វាសនា​ ​ឯង​យ៉ាប់​ដល់ទី
            គ្មាន​គេ​រាប់រក​ ​ ​ថែម​ជាន់​វក់វី​ ​ ​ក្រសួង​មន្ទីរ
            ​ ​ ​ ​អន្ដរា​គម​ផង ។
          • ៥.​ ​បើ​បាត​ដុល្លា​ ​ ​ ​ម្លេះ​សម​អ្នក​ណា​ ​ ​ក៏​ប្រាថ្នា​ប៉ង
            តែ​នេះ​រៀល​ហារ​ ​ ​ អនិច្ចា​កន្លង​ ​ ​លោក​អើយ​ជួយ​ផង
            ​ ​ ​ កុំអោយ​គ្នា​ហើម ។

          (និពន្ធដោយលោក ឃុ​ត ណា​រិ​ន​កាន់​បូ)

          Facebook Google Twitter Email

          សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

          កំណាព្យ

          អត្រាប្តូរប្រាក់

          អត្រាប្តូរប្រាក់ផ្សេងទៀត

          Live

          Sponsored News

          To Top

          ការស្ទង់មតិគេហទំព័រថ្មី




          សូម​អរគុណ