ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​​ឧទ្ធម្ភាគ​​​ចក្រ​​1គ្រឿង​របស់​​អូតង់​​នៅ​​​អាហ្វហ្គានីស្ថាន​​ស្លាប់11​នាក់​

13 ឆ្នាំ មុន

ក្នុង​​សេចក្តី​​ប្រកាសមួយ​​​អង្គ​ការអូតង់​​​​រាយ​​ការណ៍​​ថា  ​សរុប​​​មនុស្ស​​​១១នាក់​ក្នុង​​​នោះ​មាន​ទាហាន​អូតង់​​៤​នាក់​​និងទាហាន​​​អាមេរិក​​៣​នាក់​ បាន​ត្រូវ​​​ស្លាប់​​កាលពី​​ថ្ងៃទី១៦សីហា​​​ពេល​​ឧទ្ធម្ភាគ​​ចក្រ​​​​​​យោធា​​មួយ​គ្រឿង​​​របស់​​​​​​​អូតង់​​បាន​ធ្លាក់​​​នៅភាគ​ខាងត្បូង​​​អាហ្វ​ហ្គានី​ស្ថាន​​ ។​

​សេចក្តី​ប្រកាស​​នេះ​បន្ត​ថា ​ឧទ្ធម្ភាគ​​​ចក្រ​​១គ្រឿង​​​​របស់​​អូតង់​​បាន​ធ្លាក់​​​នៅភាគ​ខាង​ត្បូង​​​​​អាហ្វហ្គានីស្ថាន​​​​​នា​ថ្ងៃទី​​​១៦សីហា​ ។ ​គ្រោះថ្នាក់​​នេះ​បណ្តាល​ឱ្យ​សមាជិក​៤​នាក់​​នៃកង​កម្លាំង​​​អន្តរ​​​ជាតិ​​និង​ទាហាន​​អាមេរិក​៣នាក់​ដែល​​បម្រើ​ការងារ​នៅអាហ្វហ្គានីស្ថាន​​​​​​ត្រូវស្លាប់​ ។ ចំណែក​​​​សមាជិក​៣​នាក់​​របស់​​​កងកម្លាំង​សន្តិសុខ​ជាតិ​អាហ្វហ្គា​នីស្ថាន​​​​និង​​​អ្នក​បក​ប្រែ​​ស៊ីវិល​​អាហ្វហ្គា​នីស្ថាន​​​​​​ម្នាក់​​ក៏ត្រូវ​​ស្លាប់​ដែរ ។

​សេចក្តី​​​ប្រកាស​​នោះ​​ពុំ​បាន​​​ផ្តល់​​​​​ភាព​លម្អិត​​​​​លើ​​​​គ្រោះ​ថ្នាក់​​​នេះឡើយ​ដោយ​​​គ្រាន់​​តែ​​​និយាយ​ថា​ ​​ការ​​ស៊ើប​​អង្កេតមួយ​បាន​ត្រូវ​បើក​ធ្វើ​​​ដើម្បី​​​​កំណត់​​ពីមូល​ហេតុ​​ ។​ទន្ទឹម​​​​នឹង​នេះ​​អ្នក​ទទួល​ខុស​ត្រូវ​​​អាហ្វហ្គានី​ស្ថាន​​​​​​​​​ម្នាក់​ថ្លែង​ថា​​ ​ឧទ្ធម្ភាគ​ចក្រ​​នោះធ្លាក់​នៅ​ភាគ​ខាង​​ត្បូង​ខេត្ត​កាន់ដាហារ ។ ​វា​ធ្លាក់​​​​​​ក្នុង​តំបន់​ CHINARTO  ស្រុក​​អាហ៍​​វ៉ាលី​កូត​  ខេត្ត​​​កាន់​​ដាហារ​ ​ពេល​ធ្វើ​​​ប្រតិបត្តិការ​​​យោធាមួយ ៕​