ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ឈើ​គ្រញូង​បើក​​លឿន​ពេក​ក្រឡាប់​ឆេះ​សល់​​តែ​គ្រោង​ឆ្អឹង​​

13 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ​រថយន្ត​កាមរី​សេ៊រី​៩៥​មួយ​គ្រឿង​​ដែល​ដឹក​ឈើ​គ្រញូង​លោត​ឆត្រ​បាន​​ក្រឡាប់​​បណ្តាល​ឱ្យ​ឆេះ​សល់​​តែ​គ្រោង​ឆ្អឹង​​នៅ​វេលា​ម៉ោង​​៥​​​​ភ្លឺ​ថ្ងៃ​ទី​១៥ សីហា ​។ ​ហេតុ​​ការណ៍​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ខាងលើ​នេះ ​តាម​មន្ត្រី​អភិ​រក្ស​ព្រៃឈើ​របស់​អង្គ​ភាព​បរិស្ថាន​គូលេន​ព្រហ្ម​ទេព​ដែលប្រ​ចាំ​​ការ​ក្បែរក​ន្លែង​កើ​តហេតុ​បាន​ឱ្យ​ដឹង​ថា ​រថយន្ត​មួ​យ​គ្រឿង​ដែល​ក្រឡាប់​ឆេះទាំង​រថយន្ត​ទាំង​ឈើ​​គ្រញូង​​នេះ​បាន​​បើក​​ក្នុង​ទិស​ដៅ​ពី​​​​ជើង​ទៅត្បូង​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦២​ លុះ​មក​ដល់​ចំណុច​​ដំណាក់​កណ្តោល ឃុំ​យាង ​ស្រុក​ជាំ​ក្សាន្ត​​បម្រុង​ឆ្លង​កាត់​ក្រុង​ព្រះវិហារ​ ​ក៏​​​ក្រឡាប់​​បណ្តាល​ឱ្យ​ឆាប​ឆេះ​សន្ធោ​សន្ធៅ​ដែល​ចំណុច​​ក្រឡាប់​ឆេះ​នេះ​​ស្ថិត​នៅ​ចម្ងាយ​ពីទី​ប្រជុំ​ជន​ក្រុង​ព្រះវិហារ​​ប្រមាណ​៦០គីឡូ​ម៉ែត្រ ​។

​តាម​ប្រភព​ពី​មន្ត្រី​​បរិស្ថាន​មួយ​រូប​បាន​ឱ្យ​ដឹង​ថា ​​​រថយន្ត​១គ្រឿង​នេះ​ដឹក​ឈើ​គ្រញូង​លោត​​ឆត្រ​​ចេញពី​ជើង​ភ្នំ​ដង​រែក ​ក្នុងស្រុក​ជាំ​ក្សាន្ត​​បើក​បរ​ក្នុងល្បឿន​លឿន​ ​ដោយ​សារ​បារម្ភ​​នឹងការ​ចាប់​ឃាត់​ពី​សំណាក់​សមត្ថកិច្ច​ទើប​បើក​បរលឿន​​​បណ្តាល​ឱ្យ​ក្រឡាប់​​បែបនេះ ​។ ​​មន្ត្រី​​​ដ​ដែល​បាន​និយាយ​ថា ​ជាធម្មតា​ឱ្យ​តែ​រថយន្ត​ដឹក​ឈើ​គ្រញូង​មិនថា​រថយន្ត​ធំ​ ឬ​តូច​ទេ គឺ​ពួក​គេតែង​តែ​បើក​​​​លឿន​​ ​​ជាហេតុ​បង្ក​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​។ ​មន្ត្រី​បរិស្ថាន​ខាងលើ​បាន​បញ្ជាក់​​​ថា​​ ​នៅកន្លែង​កើតហេតុ​​រថយន្ត​​​​ឆេះ​នោះ​គេ​​មិន​បាន​ឃើញ​​អ្នក​បើក​បរ​ទេ តា​ម​ការ​សន្និដ្ឋាន​ប្រហែល​ជា​​​​​​រត់​គេចខ្លួន​ ។ គេ​ឃើញ​​​សកម្មភាព​​រកស៊ី​ដឹក​ឈើគ្រញូង​នៅ​តាម​ជួរ​ភ្នំ​ដង​រែក​​ក្នុង​​ស្រុក​​ជាំ​ក្សាន្ត​ ពេល​នេះ​កំពុង​កម្រើក​​ឡើង​​​​​ទៀត​ហើយ ។ ​

​គួរ​បញ្ជាក់​ផង​ដែរថា ​នៅ​វេលា​ម៉ោង​ប្រហែល​​​៩យប់​ថ្ងៃទី​១៤ សីហា ​គឺ​មុន​មាន​ករណី​​រថយន្ត​ដឹក​ឈើ​គ្រញូង​ក្រឡាប់​ឆេះ​​នេះ ​​មាន​​រថយន្ត​កាមរី​​​ពីរគ្រឿង​​​​ទៀត​​ដឹក​ឈើ​គ្រញូងចេញ​ពីស្រុក​ជាំ​ក្សាន្ត​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦២​ ​មក​ដល់​​ចំណុច​​​​ទី​បញ្ជា​ការ​​​កង​ពល​ធំ ​អន្តរាគមន៍​លេខ​៣​ សមត្ថ​កិច្ច​​រដ្ឋ​បាល​​​ព្រៃ​ឈើ​​​សង្កាត់​កន្ទួត ​សហការ​ជាមួយ​កងពល​ធំ​លេខ​៣​ ក៏​ចាប់​បាន​​​រថយន្ត​ទាំងពីរ​គ្រឿង​​នោះ​​​​។ ​

លោក​ហង្ស​ សំរិត ​នាយ​សង្កាត់​ព្រៃឈើ​កន្ទួត​​បាន​ឱ្យ​ដឹង​ថា ​​​​​​រថយន្ត​​​ល្មើ​សទាំងពីរ​គ្រឿង​​ត្រូវ​បាន​ចាប់​​យក​ទៅ​​​រក្សា​ទុក​​ក្នុង​សង្កាត់​​រដ្ឋ​​បាល​ព្រៃឈើ​កន្ទួត ​​​១​យប់ ​ក្រោយ​មក​​​​​រថយន្ត​ទាំង​ពីរ​​គ្រឿង​ខាង​លើ​ ​និងឈើ​គ្រញូង​​​​ចំនួន​៦៨​ដុំ ​​​នៅ​ព្រឹក​នៅ​ថ្ងៃ​ទី​១៥ សីហា ​ត្រូវ​បាន​បញ្ជូន​​យក​ទៅ​​​រក្សា​ទុក​​នៅ​​ឯ​ស្នាក់​ការ​​ខណ្ឌ​រដ្ឋ​បាល​​ព្រៃឈើ​ព្រះវិហារ​​ ​៕