ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​តា​កែវ​​គ្រងតំណែង​លេខ​​1​​ផ្នែក​ចម្រៀង​​បុរាណ​ និង​សម័យ​2​ឆ្នាំ​ជាប់​គ្នា ចាប វិជាតិ ​លេខ​1​ផ្នែក​ចម្រៀង​​​បុរាណ​ និង​​អ៊ាង ម៉ាឡា ផ្នែក​សម័យ​

13 ឆ្នាំ មុន

ខេត្ត​តាកែវ​​ ៖ ខេត្ត​​តា​កែវ​​ជា​​ខេត្ត​​ដែល​​​​ល្បី​ល្បាញ​​ផ្នែក​សិល្បៈ​​​យី​កេ​​ និង​ជា​​​ទឹក​ដី​​​បណ្តុះ​​​សិល្ប​ករ​​-សិល្ប​ការិនី​​​​ជា​ច្រើន​​ ពិសេស​​​​ផ្នែក​​​បុរាណ ។ ជា​ភស្តុ​តាង​​​​ថ្មី​​ និង​ជា​​​​កិត្តិ​យស​​​​​​ក្រអូប​​សាយ​​​​សម្រាប់​ខេត្ត​​អតីត​​​​​រាជ​ធានី​នៃ​នគរ​ភ្នំនេះ​​ គឺ​បាន​គ្រង​​​​​តំណែង​​​​ចំណាត់​ថ្នាក់​​​​​លេខ​​១​​​រយៈ​ពេល​​​​​ពីរ​ឆ្នាំ​​​​ជាប់​គ្នា​​សម្រាប់​​​ចម្រៀង​​​​បុរាណ​ និង​​សម័យ​​​​ពី​​មហោ​ស្រព​«សិល្បៈ​​ចម្រៀង​​ខ្មែ​រ​​​​ជា​សាកល» ថ្នាក់​​​ជាតិ​រៀប​ចំ​​​​ដោយ​ក្រសួង​​​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ សហ​ការ​ជា​មួយ​ក្រសួង​​​​​​ និង​ស្ថា​ប័ន​មួយ​ចំនួន​​ទៀត​ ។​

​ប្រកប​ដោយ​​​​ទឹក​មុខ​​​ញញឹម​​​​​​​ស្រស់​ស្រាយ​​​ ​​ភាយ​ចេញ​​​​​ពី​បេះ​​ដូង​​​​រំភើប​​​រីក​រាយ​​ មោទ​ន​​ភាព​​ និង​កិត្ត​ិ​យស​​​ យុវ​ជន​​​​ចាប ​​វិជាតិ​​ ​​​​ជែង​​យក​ឈ្នះ​​​​បេក្ខ​ជន​​​​​ជា​ច្រើន​​​​មក​ពី​គ្រប់​​​​ខេត្ត​-​រាជ​ធានី​​​ ទូ​ទាំង​​ប្រទេស​ និង​​​មក​ពី​​ប្រទេស​ក្រៅ​មួយ​​​ចំនួន​ផង​​​​ លើក​ពានជ័យ​លា​ភី​​​​គ្រ​ង​តំណែង​​​ចំណាត់​ថ្នាក់​​​លេខ​១​ ផ្នែក​​​​ចម្រៀង​បុ​រាណ​​​​នា​ឆ្នាំ ​​២០១០ ។ ក្នុង​​សភាព​​​ដូច​គ្នា​​​​ផង​ដែរ​​ ​កញ្ញា​​​អ៊ាង​ ​ម៉ាឡា​ ​ត្រូវ​បំពាក់​​​ដោយ​តំណែង​​កិត្តិ​យស​​​ចំណាត់​ថ្នាក់​​​លេខ​១​ ផ្នែក​ចម្រៀង​សម័យ​​​​នា​ឆ្នាំ​​២០១១​ ។​

យុវ​ជន​​ចាប វិជាតិ​ ​មាន​ប្រភព​ចេញ​ពី​វង្ស​ត្រកូល​​​​​​ម្តាយ​ជា​​​កសិករ​ និង​​ឪពុក​​​ជា​អ្នក​ចម្រៀង​​​​ប្រពៃ​ណី​​​នៅ​ភូមិ​​ត្រពាំង​​​​សិលា ​សង្កាត់​​​​​រកាក្រៅ​​ ក្រុង​​ដូន​កែវ​ ខេត្ត​​តា​កែវ​ ។ ក្នុង​​​ចំណោម​​​បង​ប្អូន​​​​៣នាក់​​​​មាន​តែ​វិជាតិ​ម្នាក់​ប៉ុណ្ណោះ​​ មាន​និស្ស័យ​​​ស្រឡាញ់​​​​សិល្បៈ​ចម្រៀង​​​ប្រពៃ​ណី​​​កាត់​តាម​​ឪពុក​​​ ។ គេ​ជា​​​​ពន្លក​​​ថ្មី​​ជាទី​​​សង្ឃឹម​​​របស់​ឪពុក​​​ និង​ក្រុម​គ្រួសារ​​​​ ។​​​និស្ស័យ​ពីធម្ម​ជាតិ​​​​ គួ​ប​ផ្សំ​​​នឹង​ការ​ជួយ​​បណ្តុះ​បណ្តាល​​របស់​​ឪ​ពុក​​​ ធ្វើ​​ឱ្យ​ជំនាញ​​​ខាង​ច្រៀង​បទ​​ប្រពៃ​ណី​​​​របស់​វិជាតិ​​​​រី​ក​ចម្រើន​ខ្លាំង​ ។​​

ទៅ​ទី​នេះ​​ ទៅ​​ទី​នោះ​​ ចាប វិជាតិ​ និង​ក្រុម​​ចម្រៀង​ប្រពៃ​ណី​​​របស់គេ​​​ប្រគំ​សម្រាប់​​​​ពិធី​​​មង្គល​ការ​​ ។​ វិជា​តិ​​ ​ថ្នឹក​​​​តែ​នឹង​​ការ​ចូល​រួម​​​ក្នុង​កម្ម​​វិធី​​​បែប​នេះ​​ មិន​ដែល​​​ចូល​រួម​​​ក្នុង​កម្ម​វិធី​​​ប្រគំ​តន្ត្រី​​អ្វី​​ធំដុំ​​​​ទេ ​ដូច្នេះការ​ចូល​​រួម​ប្រឡង​​ថ្នាក់​ជាតិ​​​ គឺ​ជា​​​រឿង​ថ្មី​​​​​លើក​ទី​មួយ​របស់​គេ​ ។​​ ឆ្លង​កាត់​ការ​​​​​​ជម្រុះ​​នៅ​ថ្នាក់​ខេត្ត​​​ ជម្រុះ​​​​នៅ​រាជ​ធានី​​​​ និង​​ឈាន​ទៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ​​ ឈ្មោះ​«ចាប ​វិជាតិ​ មក​ពី​​ខេត្ត​​តា​កែវ»​ត្រូវ​គេ​ប្រកាស​​​​ជាជ័យ​លា​ភី​ចំណាត់​ថ្នាក់​​លេខ​​១​​ផ្នែក​​ចម្រៀង​​​បុរាណ​ ។«ខ្ញុំ​​ជា​អ្នក​ចម្រៀង​​​​ប្រពៃ​​ណី​​នៅ​ក្នុង​ក្រុម​​​​តូច​តាច ​​​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ​​​សំខាន់​​​ណាស់​​​សម្រាប់​​​​​ផ្គត់​ផ្គង់​​​​ជីវ​ភាព​ តែ​ពេល​​​ទទួល​​​បាន​​ពាន​រង្វាន់​​​កិត្តិ​យស​​​ថ្នាក់​ជាតិ​​​​បែប​នេះ​​​ ខ្ញុំ​គិត​​​ថាសំខាន់​​​ជាង​នោះ​ទៅ​​​ទៀត​ និង​​កាត់​ថ្លៃ​​​មិន​បាន​។ ពាន​រង្វាន់​នេះ​​​ខ្ញុំ​​គិត​ថា​ លើក​មុខ​មាត់​ខ្ញុំ​ ​​​គ្រួសារ​​ខ្ញុំ​​ និង​ខេត្ត​​តាកែវ​​​​​របស់​ខ្ញុំ​​​​ខ្លាំង​ណាស់​»។ ​​វិជាតិ ថ្លែង​បែប​​នេះ​​ កាល​ពី​​​​​​​​​​​​ថ្ងៃ​ទី​១៤ សីហា ​​ឆ្នាំ​​២០១២ ។ក្រោយ​ពេល​​​​​ជាប់​​ចំណាត់​ថ្នាក់​កំពូល​​​នោះ ចាប វិជាតិ​​ ត្រូវ​​​មន្ទីរ​​​វប្ប​ធម៌​​​ និង​​វិចិត្រ​សិល្បៈ​ខេត្ត​​​តាកែវ​​​​ជ្រើ​ស​យក​​ចូល​ជា​បុគ្គលិក​​បណ្តែត​​​​​របស់​មន្ទីរ ។​

តាម​រយៈ​​ការ​បណ្តុះ​​​បណ្តាល​​​​របស់​​​មន្ទីរ​​​វប្ប​ធម៌​​ វិជាតិ​ ចេះ​សម្តែង​​យី​កេ​​ និង​​ធ្លាប់​​​​​​​ចូល​រួម​​​​សម្តែង​​​​​នៅ​រាជ​ធានី​​​ចំនួន​៣​លើក​​ ។ ក្នុង​​​​ចំណោម​​​ការ​​សម្តែង​នោះ​ វិជាតិ ​​​​​​​សម្តែង​ជា​តួ​ឯក​ក្នុង​រឿង​​​​«មាយាស្ត្រី»ប្រកប​ដោយ​​​​ទេព​កោ​សល្យ​​ខ្ពស់​​​​រស់​រវើក ។ ​គេ​ជា​ពន្លក​​​​ថ្មី​​គួរ​​​​ជា​ទី​សង្ឃឹម​​​​របស់​ក្រុម​សិល្បៈ​​​ខេត្ត​តា​កែវ​ ។​ចំពោះ​​​កញ្ញា អ៊ាង​ ​ម៉ា​ឡា​ ​វិញ ស្ថិត​​​ក្នុង​វង្ស​​ត្រូវ​កូល​ជា​អ្នក​​​សិល្បៈ​​​បុរាណ​​ប្រចាំ​​​មន្ទីរ​​​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​​​ខេត្ត​​តា​កែវ​​ ។​ នា​ងម៉ា​​ឡា​ អាយុ​​២១​​ឆ្នាំ​​​ ជ​ា​កូន​​​ទី​​២​​ក្នុង​ចំណោម​​​បង​ប្អូន​​​​​​ចំនួន​​៦​នាក់​ ។​ ឪ​ពុក​របស់​​កញ្ញា​​​​ម្ចាស់​ជ័យ​លាភី​​​​ចំណាត់​ថ្នាក់​​​លេខ​​១​​រូប​នេះ​ គឺ​​​លោក​​​អ៊ាង ​ច័ន្ទ​ថន​ ​​ជា​សិល្បករ​​​​នៅ​មន្ទីរ​​​វប្ប​ធម៌​ និង​​វិចិត្រ​សិល្បៈ​ខេត្ត​​ ​ពិសេស​​​គឺ​លោក​​​សម្តែង​​​​យី​កេ​​​ជា​តួ​​កាច​​សម​​ឥត​ខ្ចោះ​ ។ ម្តាយ​​​​របស់​ម៉ាឡា​ ​គឺ​​​អ្នក​ស្រី​​​ឡុង​ មា៉នី ជា​អ្នក​​​របាំ​​ក្នុង​ក្រុម​សិល្បៈ​​​ខេត្ត​ ​។ ដោយឡែក​​​​​កញ្ញា អា៊ង​​​ ច័ន្ទ​ថាវី ជា​​​​បង​ស្រី​​​របស់​កញ្ញា​​​​ម៉ាឡា ​ធ្លាប់​ទទួល​​​​​បាន​​​ចំណាត់​ថ្នាក់​​​​លេខ​​១​ផ្នែក​​​​ចម្រៀង​បាសាក់​​​ពី​ស្ថានីយ​ទូរ​ទស្សន៍​​បាយ័ន ។​

​កញ្ញា​​​​អ៊ាង​ ម៉ា​ឡា ​មាន​ជំនាញ​​​ខាង​សិល្បៈ​​បុរាណ​​​ជា​ច្រើន​​​ប្រភេទ​​​ពី​ការ​​បណ្តុះ​​​​បណ្តាល​​​​របស់​​ឪពុក​​​​ម្តាយ​នាង​តាំ​​ង​ពី​​តូច​មក ​​​​។ ទោះ​បី​ជា​​​យ៉ាង​ណា​ក្តី​​​នាង​ខិត​ខំ​​​​កសាង​​​ខ្លួ​ន​ទៅ​​​ជា​អ្នក​​ចម្រៀង​​​សម័យ​​​ថែម​ទៀត​​ ។ នារី​​​វ័យ​ក្មេង​​​នេះ​ មាន​​​ទឹក​ដម​​​សំឡេង​​​​ពីរោះ​​​ក្រអួន ។​
​ខ្លួន​មាន​​​ជំនាញ​សិល្បៈ​បុរាណ​​​ តែ​បែ​​រ​ជា​​​​​ចូល​ប្រឡង​​​​ផ្នែក​​​​​​ចម្រៀង​​​សម័យ​ទៅ​វិញ​នេះ​ ព្រោះ​​​តែ​កញ្ញា​អា៊ង​ ម៉ា​ឡា​ ​ចង់​បាន​បទ​ពិសោធន៍​​​ និង​ចង់​​​ដឹង​​ថាសមត្ថ​ភាព​​​ផ្នែក​​​ចម្រៀង​​​សម័យ​​របស់​នាង​​​ក្នុង​​កម្រិត​​​​ណា ។​

​តាម​​រយៈ​ការ​​​​ប្រឡង​​ដ៏​តឹង​តែង​​​​​​​​ក្នុង​«មហោ​ស្រព​​​ចម្រៀង​ខ្មែរ​ជ​ា​សាកល​»ដែល​មាន​បេក​្ខ​​ជន​រាប់​រយ​នាក់​​​​ចម្រាញ់​​​ពី​ទូទាំង​ប្រទេស​​​​ រួម​ទាំង​​​ខ្មែរ​​រស់​នៅ​​​បរ​ទេស​​​ចូល​រួម​ផង​​នោះ​ ​កញ្ញា​​អ៊ាង​ ម៉ាឡា​ ​ក្តោប​​​យក​​ចំណាត​់​ថ្នាក់​​លេខ​​១​​ប្រកប​​​​ដោយ​​​​​​​មោទ​ន​ភាព និង​​​កិត្តិ​យស​​ ។​​ក្នុង​ទឹក​មុខ​ញញឹម​​​​ស្រស់​​​ កញ្ញា​​ម៉ាឡា​និយាយ​ថា «នៅពេល​​​ទទួល​​​​បាន​ចំណាត់​​ថ្នាក់​លេខ​​១​​ នាង​ខ្ញុំ​​រំភើប​រីករាយ​ខ្លាំង​ណាស់​ ។​​ នេះ​ជា​​​ប្រវត្តិ​​សាស្ត្រ​​​ប្រកប​ដោយ​​​​កិត្តិ​យស​​​សម្រាប់​​​រូប​ខ្ញុំ»។​ កញ្ញា​​អ៊ាង​ ម៉ា​ឡា​​​ សម្តែង​​​​​នូវ​ការ​​​អរ​គុណ​​​ចំពោះ​​​លោក​ឧប​​នាយក​រដ្ឋ​មន្ត្រី​​​ សុខ អាន​​ ​និង​​លោក​ជំទាវ​​ ​លោក​ជំទាវ​ ម៉ែន សំអន​ ​ឧ​ប​នាយក​​រដ្ឋមន្ត្រី​​​​ប្រចាំ​ការ​​​​ និង​លោក​ជំទាវ​​​កិត្តិ​​​​​ព្រឹទ្ធ​​បណ្ឌិត​​​ ប៊ុន រ៉ានី​ ហ៊ុន សែន ​​ប្រធាន​កាក​បាទ​ក្រហម​​​​​កម្ពុជា​​​​​ ​ដែល​បាន​ថ្លែង​​សរសើរ​​​​ និ​ង​លើក​​​​​​​ទឹក​ចិត្ត​​​​ចំពោះ​​​រូ​ប​នាង​​​​ ​និង​បង​ស្រី​​​អ៊ាង​ ច័ន្ទ​​ថាវ​ី​ របស់​នាង ។​

​​មហោ​ស្រព​សិល្បៈ​ចម្រៀង​ខ្មែ​រ​​ជា​សាកល​​​​​​ថ្នាក់​ជាតិ​​​រៀប​ចំ​ដោយ​​​​ក្រសួង​វប្ប​ធម៌​ និង​វ​ិចិត្រ​សិល្បៈ​​​ សហ​ការ​ជា​មួយ​​​​​ក្រសួង​​​​ទេស​ចរណ៍​ និង​ស្ថាប័ន​​មួយ​ចំនួន​​​​ទៀត​ ​​​លើក​ទី​​១​​​នៅឆ្នាំ​២០១០​ និង​លើក​ទី​២​​ នៅ​ឆ្នាំ ​​២០១១ ។​​ ​បេក្ខ​ជន​​​​ទូ​ទៅ​​​​​​នៅទូទាំង​​​ប្រទេស​​​​ ព្រម​ទាំង​​​​ខ្មែរ​​យើង​​​​នៅ​ក្រៅ​ប្រទេស​​​​ផង​ អាច​​​​ដាក់​ពាក្យ​ចូល​រួម​​​ប្រឡង​​​ក្នុង​កម្ម​​​វិធី​នេះ​បាន​ ។​

​​យុវ​ជន​​​ ចាប វិជាតិ​ ​និង​កញ្ញា​​​ អ៊ាង​​ ម៉ាឡា ​គឺ​ជា​​​​បេក្ខ​ជន​​​​​តំណាង​ខេត្ត​​តា​កែវ​​​ ប្រក​ប​ដោយ​​​​ទេព​កោសល្យ​​​សិល្បៈ​​​ខ្ពស់​​ ទើប​អាច​​​ប្រឡង​​​យក​បាន​​ពាន​រ​ង្វា​ន់​​​​​ចំណាត់​ថ្នាក់​​​លេខ​​១​ទូ​ទាំ​ង​ប្រទេស។ ​កិត្តិ​យស​​​របស់​អ្នក​​​ទាំង​ពីរ​នេះ​​ ក៏​ជា​​​កិត្តិ​​យស​របស់​​​ក្រុម​គ្រួសារ​​ និង​របស់​​​អ្នក​ខេត្ត​តា​កែវ​ ដែល​មាន​​​​ក្លិន​​​សិល្បៈ​បុរ​ាណ​​​​ក្រអូប​សាយ​​ផង​ដែរ​​ ៕