ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​​​ចលនា​​ដើម្បី​សុខភាព​​ចែក​រង្វាន់ជូនដល់​អ្នក​​ប្រកួតឈប់​​ជក់បារី​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​អង្គការ​ចលនា​​​ដើម្បី​​​សុខភាព ​កាលពី​រសៀល​ថ្ងៃទី​១៣ខែសីហា​កន្លង​មក​​ នៅមន្ទីរ​ពេទ្យ​​​​កុមារ​​ជាតិ​ បាន​​រៀបចំ​​ធ្វើ​​ពិធី​​​​ចែក​រង្វាន់​លើក​ទឹកចិត្ត​ដល់​ប្រជា​​ពលរដ្ឋ​​ចំនួន​៥​​គូ ដែល​បាន​ប្រកួត​ឈ្នះ​​​​នៅក្នុង​កម្ម​វិធី​ប្រឡង​​​ប្រជែង​ឈប់​ជក់​បារី​ ។​
​លោក​វេជ្ជបណ្ឌិត​​មុំ គង់​ នាយ​ក​ប្រតិបត្តិ​​​​នៃ​អង្គការ​សុខភាព​​ពិភព​លោក​បាន​ឱ្យ​ដឹងថា កម្ម​វិធី​​នេះ​បាន​ធ្វើ​ឡើង​​​ចាប់​តាំងពី​ថ្ងៃទី​១ខែ​

រាជធានីភ្នំពេញ ៖ ​​អង្គការ​ចលនា​​​ដើម្បី​​​សុខភាព ​កាលពី​រសៀល​ថ្ងៃទី​១៣ខែសីហា​កន្លង​មក​​ នៅមន្ទីរ​ពេទ្យ​​​​កុមារ​​ជាតិ​ បាន​​រៀបចំ​​ធ្វើ​​ពិធី​​​​ចែក​រង្វាន់​លើក​ទឹកចិត្ត​ដល់​ប្រជា​​ពលរដ្ឋ​​ចំនួន​៥​​គូ ដែល​បាន​ប្រកួត​ឈ្នះ​​​​នៅក្នុង​កម្ម​វិធី​ប្រឡង​​​ប្រជែង​ឈប់​ជក់​បារី​ ។​
​លោក​វេជ្ជបណ្ឌិត​​មុំ គង់​ នាយ​ក​ប្រតិបត្តិ​​​​នៃ​អង្គការ​សុខភាព​​ពិភព​លោក​បាន​ឱ្យ​ដឹងថា កម្ម​វិធី​​នេះ​បាន​ធ្វើ​ឡើង​​​ចាប់​តាំងពី​ថ្ងៃទី​១ខែ​ឧសភា​មកម៉្លេះ​ ដោយ​បាន​ជ្រើស​រើស​​​ប្រជា​ពល​រដ្ឋ​មកពី​តាម​​បណ្តា​រាជធានី​​​ និងបណ្តា​​ក្រុង​នានា​ ចំនួន​៦៥​គូ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​ឈប់ជក់ បារី​​ ប៉ុន្តែ​នៅក្នុង​ដំណាក់​កាល​​ចុង​ក្រោយ​​នេះគឺ​​ជ្រើសរើស​​​​យក​តែ​៥គូ​ប៉ុណ្ណោះ​ ។ 

នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​​អង្គការ​​​ចលនា​សុខភាព​​ពិភព​លោក​​បាន​រៀប​ចំកម្ម​វិធី​នេះ​ឡើង​​បន្ទាប់​ពី​លើក​ទី១​ បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១០​​​​មក​ម៉្លេះ ។ ដោយ​ឡែក​​សម្រាប់​​អ្នក​ឈ្នះ​​​​រង្វាន់​​​ពីកម្ម​​​វិធី​​ឈប់​​ជក់បារី​​​ទាំង​​​៥គូ​​នេះ​ គូទី១-ឈ្នះ​បាន​​​​​ម៉ូតូ​​១​គ្រឿង​​ មាន​ឈ្មោះ​​ទេព ទិត្យ​ ​និង​អ្នក​ស្រី​​​​សឺន​ រីម​ មកពី​​​ភូមិ​ស្រែ​តាជ័យ​ ឃុំ​អភិវឌ្ឍន៍​ទឹក​​​ផុស​   ខេត្ត​​កំពង់​​ឆ្នាំង​ ។ ចំណែក​​គូទី២ ដល់​​គូទី៥  ទទួល​​បាន​ទូរទស្សន៍​​​​១គ្រឿង​​ដូចគ្នា​​ ។

លោក​​ទេព ទិត្យ ​មាន​​ប្រសាសន៍ថា​​ដើម​ឡើយ​​​​​លោក​គឺជា​​អ្នក​​ដែល​​​ញៀន​​បារី​​​បំផុត ប៉ុន្តែ​​​​ក្រោយ​ពី​​មានការ​យល់​ដឹង​​អំពី​​ផល​ប៉ះពាល់​​​នៃការ​​​​ជក់​បារី​រួច​មក​​ លោកក៏​ប្តេជ្ញា​​​​​​ចិត្ត​​ឈប់​​​ជក់​បារី​ ហើយ​​​ធ្វើ​​​បាន​​​ជោគជ័យ​ ៕