រាជធានីភ្នំពេញ ៖ កាលពីខែមុន មនុស្សម្នាជាច្រើនដែលធ្វើដំណើរឆ្លងកាត់មហាវិថីព្រះសីហនុ ផ្ទះលេខ៩០ ប្រាកដជាបានឃើញផ្ទាំងបដាដែលសរសេរថា «និមិត្តសញ្ញាឆ្នូតបីខ្សែនឹងមកដល់ទីក្រុងភ្នំពេញនាពេលឆាប់ៗនេះ »សម្រាប់អ្នកគាំទ្រ និងអ្នកស្រឡាញ់ចូលចិត្តផលិតផលកីឡាពិតៗមានដូចជាស្បែកជើង និងសម្លៀកបំពាក់ ដែលត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលស្ថិតក្រោមស្លាកសញ្ញាតែមួយ ។ adidas ដែលជាម៉ាកសញ្ញាដ៏ល្បីរបស់ប្រទេសអាល្លឺម៉ង់ នឹងចាប់បើកដំណើរការនូវហាងលក់ផលិតផលផ្តាច់មុខទីមួយរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗនេះ ។
ជាយូរណាស់មកហើយ អតិថិជនក្នុងប្រទេសកម្ពុជា អាចស្វែងរកផលិតផល adidasបានតែក្នុងហាងចែកចាយបន្តរបស់ក្រុមហ៊ុនប៉ុណ្ណោះ ។ ប៉ុន្តែនៅពេលនេះ ហាងលក់ផ្តាច់មុខផលិតផលadidas ដែលអតិថិជនទាំងអស់កំពុងទន្ទឹងរង់ចាំគឺបានមកដល់ហើយ! ហាងដំបូងនេះ ត្រូវបានរចនាឡើងដោយមានភ្លើងបំភ្លឺយ៉ាងចិញ្ចាចនិងមានទីតាំងធំទូលាយប្រកបដោយផាសុកភាព ដែលមានដាក់លក់នូវសម្ភារកីឡាផលិតដោយបច្ចេកវិទ្យាទំនើបមានដូចជា ស្បែកជើង និងផលិតផលសម្លៀកបំពាក់ «ពិតៗមិនក្លែងក្លាយ » ដើម្បីបំពេញតម្រូវការរបស់កីឡាករ និងកីឡាការិនីសម័យថ្មីទាំងអស់ ឬអតិថិជនគ្រប់រូបដែលចង់បានសម្លៀកបំពាក់ទាន់សម័យនិយមសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។
ផលិតផលadidas ទាំងអស់សុទ្ធតែត្រូវបានផលិតឡើងឱ្យសក្តិសមទៅនឹងប្រភេទកីឡានីមួយៗ រួមមានស្បែកជើងសម្រាប់កីឡារត់ប្រណាំង បាល់ទាត់ តេន្នីស និងឯកសណ្ឋានសម្រាប់កីឡាកាយសម្ព័ន្ធ ។ វានឹងក្លាយជាហាងលក់ផ្តាច់មុខផលិតផល adidas ដំបូងបង្អស់ក្នុងចំណោមហាងមួយចំនួនផ្សេងទៀតដែលក្រុមហ៊ុន Ming Wuoy Group នឹងបើកដំណើរការសម្រាប់រយៈពេលពីរទៅបីឆ្នាំខាងមុខក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសន្យាចែកចាយផ្តាច់មុខ ។ តម្រូវការនៅលើទីផ្សារប្រាកដជាកើនឡើង ដែលជាលទ្ធផលនៃប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃចំពោះវិស័យកីឡា ព្រមទាំងការទទួលស្គាល់ពីគុណប្រយោជន៍នៃផលិតផលពិតផលិតដោយក្រុមហ៊ុន adidas ។
adidas គឺជាក្រុមហ៊ុននាំមុខគេលើសាកលលោកផ្នែកស្រាវជ្រាវផលិតផលសម្រាប់ការលេងកីឡា ។ រាល់ផលិតផលទាំងអស់ សុទ្ធតែត្រូវបានធ្វើការសាកល្បងម្តងហើយម្តងទៀត រួចធ្វើការកែលម្អ ដើម្បីសម្រេចឱ្យបាននូវគុណភាពល្អឥតខ្ចោះ មិនថាជាសម្លៀកបំពាក់ ឬ ស្បែកជើងកីឡានោះទេ ។ ក្រុមហ៊ុនadidas បានចុះបញ្ជីយ៉ាងត្រឹមត្រូវជាមួយនឹងយីហោពាណិជ្ជកម្មល្បីៗលើពិភពលោកជាច្រើន មានដូចជា adiPRENE , adWEAR, pro moderator, TORSION SYSTEM, adiTUFF, Climacool, Geofit និងមួយចំនួនផ្សេងទៀត ។សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការធ្វើតេស្តសាកល្បងលើផលិតផលនីមួយៗអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីនាំយកផលិតផលជាស្បែកជើង និងសម្លៀកបំពាក់កីឡាដែលមានគុណភាពខ្ពស់មកកាន់ទីផ្សារ ។ ក្រុមហ៊ុនadidasព្យាយាមសម្រេចឱ្យបាននូវផលិតផលដែលមានគុណភាពខ្ពស់ផ្តល់នូវផាសុកភាព មានសមត្ថភាពក្នុងការកាត់បន្ថយកម្តៅ បង្កើនលំនឹងនិងមានភាពធន់មិនងាយរហែក ។ សូមអញ្ជើញមកកាន់ហាងថ្មីនេះ ដើម្បីរកមើលផលិតផលរបស់ក្រុមហ៊ុនដែលមានដាក់តាំងបង្ហាញយ៉ាងច្រើនសម្បូរបែប ៕
ចែករំលែកព័តមាននេះ