ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​វៀត​ណាម​ជំរុញ​ល្បឿន​បោះ​បង្គោល​ព្រំ​ដែន​គោក​តាម​ផែន​ការ​ប្រទេស​ទាំង​2 ត្រូវ​បញ្ចប់​ត្រឹ​មឆ្នាំ​2012​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាលពីថ្ងៃទី​១៦ សីហា ​​សម្តេចអគ្គ​ម​ហាពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភានៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ​មាន​ប្រសាសន៍​​ថា «​កម្ពុជា-វៀតណាម​ជំរុញ​ល្បឿន​ការ​ងារ​ខណ្ឌ​សីមា និងបោះបង្គោល​ព្រំ​ដែន​​គោក​ឲ្យចប់​សព្វ​គ្រប់​នាឆ្នាំ២០១២»​។​ ប្រសាសន៍​របស់​សម្តេច​ពញា​ចក្រី​​បែប​ នេះ​​ក្នុងជំនួប​ជា​មួយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់វៀតណាម​ដឹកនាំ​ដោយ​លោកង្វៀន​ ស្វិន​ហ៊ុក​ ឧបនាយក​រដ្ឋ​មន្ត្រី និងជាសមាជិកការិ​យា​ល័យ​​នៃគណៈកម្មាធិ​ការ​មជ្ឈិមបក្ស និងជា​ប្រធាន​​គណៈកម្មាធិការជាតិ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ អេដស៍ និងពេស្យាចារ វៀតណាម ។

សម្តេចពញា​ចក្រី​ ​មានប្រសាសន៍ថា សភា​កម្ពុជា​ សូមគាំទ្រ និងអបអរសាទរចំពោះការ​ខិត​ខំអនុវត្តប្រកបដោយជោគ​ជ័យនូវបណ្តា​​សន្ធិ​សញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា​រវាង​រដ្ឋាភិបាលនៃប្រទេសទាំង​ពីរ ក្នុង​នោះ​មាន​ជា​អាទិ៍​ ជំរុញកិច្ចអភិវឌ្ឍ​​សេដ្ឋកិច្ច សង្គមកិច្ច បើក​ទូ​លាយ​ការវិនិយោគ​ ការផ្លាស់​ប្តូរ​ក្នុង​វិស័យ​ពាណិជ្ជ​​កម្ម និងទេសចរណ៍​ ។ ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការវិស័យវប្បធម៌ អប់រំ កីឡា​ វិទ្យា​សាស្រ្ត បច្ចេកទេស​ សុខាភិបាល​ និង​បណ្តុះ​បណ្តាល​​ធនធានមនុស្ស​ ជំរុញកិច្ចសហ​ប្រតិ​បត្តិ​ការក្នុវិស័យថាមពល​​ និងហេដ្ឋារចនា​សម្ព័ន្ធ និង​ធុរកិច្ច ជួយឧបត្ថម្ភគាំទ្រគ្នាក្នុងការការ​ពារ​គ្រោះ​មហន្តរាយ​ និងវិស័យធន​ធាន​មនុស្សធម៌ និង​ជំរុញ​​ល្បឿន​​ការងារខណ្ឌសីមា និងការបោះ​បង្គោល​ព្រំ​ដែន​គោក​កម្ពុជា-វៀតណាម ឲ្យចប់​សព្វ​​គ្រប់​ក្នុងឆ្នាំ២០១២​ ដើម្បីកសាងខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព​ មិត្តភាព​ សហប្រតិបត្តិការ និង​ការ​អភិ​វឌ្ឍ​ប្រកបដោយចីរភាព ។ 

ក្នុងជំនួបនោះ​លោក​ង្វៀន​ ស្វិនហ៊ុក ថ្លែង​អំណរ​គុណចំពោះសម្តេចពញា​​ចក្រី ហេង សំរិន​ ដែលបានផ្តល់ភាព​កក់ក្តៅដល់​ប្រតិភូ ហើយ​លោកក៏បាន​សម្តែងការ​អបអរសាទ​រកម្ពុជា​ដែល​​​សម្រេច​បាន​លើគ្រប់វិស័យ ជាអាទិ៍​ អប​អរ​សា​ទរ​ចំពោះការបោះឆ្នោតព្រឹទ្ធ​សភា និង​ក្រុម​​ប្រឹក្សា​​​ឃុំ-សង្កាត់​ ។ ទន្ទឹម​​នេះ​​លោកបាន​ជូន​ពរ​​​ចំពោះកម្ពុជាដែលធ្វើជាម្ចាស់​ផ្ទះ​អាស៊ាន​នា​ថ្ងៃ​ខាង​មុខ​ឱ្យ​ទទួលបាន​ជោគជ័យ ។
លោក​ឧបនាយករដ្ឋមន្ត្រី​វៀត​ណាម​ ​បាន​ជម្រាបសម្តេច​ពញា​ចក្រី​​ថា ​នៅ​ពេលខាង​មុខ​មាន​ការប្រជុំមួយ​ដែលរំលឹក​ដល់​ទំនាក់​ទំនង​ការ​ទូត​​រយៈពេល៤៥​ឆ្នាំនៃ​មិត្តភាពកម្ពុជា-វៀត​ណាម​​នៅទី​ក្រុង​ហូ​ជី​មិញចាប់ពីថ្ងៃទី២២​ដល់ថ្ងៃ​ទី​២៥ សីហា​​ ៕​