ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជា​ការ​​ឯក​ភាព​ខណ្ឌ​ទួល​គោក ​ដឹក​នាំ​ដោយ​លោក​ព្រះ​រាជ​អាជ្ញា​​រង​សៀង សុខ ចុះ​ឆែកឆេរ​​ហាង​កាហ្វេ​ជីង​ជីង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​គណៈ​បញ្ជា​ការ​​ឯក​ភាព​ខណ្ឌ​ទួល​គោក ​ដឹក​នាំ​ដោយ​លោក​ព្រះ​រាជ​អាជ្ញា​រង​សៀង សុខ និង​​លោក​សាំង ​សុភៈ​វិចិត្រ ​អភិ​បាល​រង​ខណ្ឌទួល​គោក ​បាន​ចុះ​ត្រួត​ពិនិត្យ និង​ឆែកឆេរ​​ហាង​កាហ្វេ​យីហោ ជីង​ជីង ក្រោម​បទ​សង្ស័យ​ប្រើ​ប្រាស់​​​គ្រឿងញៀន​​កាល​ពី​វេលា​ម៉ោង​​៣​និង​​៣០​​នាទី​​រសៀល​ថ្ងៃ​ទី​១៦ សីហា ​២០១២ ​នៅ​ដីឡូត៍​​លេខ​១៤ ផ្លូវលេខ​២០៦ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក។

ក្នុង​ប្រតិ​បត្តិ​ការ​ចុះ​ឆែក​ឆេរ​នេះ​​ដែរ សមត្ថ​កិច្ច​ដក​ហូតបាន​កាំភ្លើង​​ខ្លី​១​ដើម ម៉ាករូឡូ និង​ឃាត់​ខ្លួន​ជនសង្ស័យ​​៦​នាក់ ប្រុស​៤​នាក់ ស្រី​២​នាក់​ផង​ដែរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕