ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ដែល​​ត្រូវ​បាន​សម្លាប់​ដោយ​វះ​ពោះ កាត់​ដៃ និង​ខ្វេះ​ភ្នែក​ គឺ​ឪពុក​ជាអ្នក​សម្លាប់​ប៉ូលិស​​បានឃាត់​​ខ្លួន​

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ ប៉ូលិស​​បាន​ធ្វើការ​​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​​ជា​ឪពុក​ក្មេង​​ប្រុស​អាយុ​៧​ឆ្នាំ ​ដែល​​ត្រូវបាន​សម្លាប់​យ៉ាង​អាណោច​អាធ័ម​​មើល​ទៅ​គួរ​ឱ្យ​ព្រឺ​​ ដោយ​សង្ស័យថា បុរស​​ម្នាក់​នេះ​ជាអ្នក​សម្លាប់​​កូន​​ប្រុស​របស់​ខ្លួន ដោយ​វះ​​ពោះ កាត់​ដៃ​ និង​ខ្វេះ​ភ្នែក​ ។ ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​ជិត​៧​យប់​ថ្ងៃទី​១៥ សីហា ២០១២ ​ហើយ​​មក​ដល់​ពេល​នេះ​ប៉ូលិស​​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​។

បុរស​ជា​ឪពុក​​សម្លាប់​កូន​ខ្លួន​ឯង​ម្នាក់​នេះ​ឈ្មោះ​កឹម វិត អាយុ​៤៣​ឆ្នាំ មាន​កូន​៧​នាក់ ​ជា​អ្នក​ចេះ​​មន្ត​អាគម ចេះ​អំពើ​អាប ​ធ្មប់ បាន​សារ​ភាព​ប្រាប់​​ប៉ូលិស​ថា រូបគាត់​ជាអ្នក​សម្លាប់​កូន​ប្រុស​ឈ្មោះ​វ៉ែន សុធា អាយុ​៧​ឆ្នាំ ​ពិតប្រាកដ​មែន… ​ការ​សម្លាប់​​នេះ​មិន​មែន​មក​ពី​ស្អប់ ឬ​កុំគួន​អ្វីនោះ​ទេ ​គឺ​មក​ពី​ខ្លួន​ពេល​នោះ​យល់​​តែ​ភាព​​ខ្មៅ​ងងឹត ​កំរោល​ចូល ដូច​មាន​អ្វី​មួយ​អូស​ទាញ​​ឱ្យ​ទៅ​សម្លាប់​កូន​​ខ្លួន​ឯង​អញ្ចឹង ។ ​

បុរស​​វិប​ល្លាស​រូប​នេះ​បញ្ជាក់ថា ​ពេល​ទាញ​កាំបិត​​សម្លាប់​កូន គឺ​មើល​ឃើញ​កូន​ទៅ​ជា​សត្វ​ជ្រូក​ទៅ​វិញ ពេល​នោះ​ខ្លួន​មាន​អារម្មណ៍​ថា វះ​ពោះ​ជ្រូក កាត់​ដៃ និង​ខ្វេះ​ភ្នែក​សត្វ​ជ្រូក​ឯណោះ​ទេ មិន​ដឹង​ថា កូន​ខ្លួន​​ឯង​ឡើយ… ទម្រាំ​ដឹង​ខ្លួន​ហួស​ពេល​ទៅ​ហើយ ។

បុរស​កំរោល​​ចូល​ឱ្យ​ដឹង​​ទៀត​​ថា ពេល​​ដឹង​​ថា​កូន​ស្លាប់​​ ខ្លួន​មាន​អារម្មណ៍​​ភ័យ​រន្ធត់​ផង​ដែរ ​ក៏​បំភ្លៃ​សភាព​ការណ៍​ថា បាត់​កូន​ប្រុស​អាយុ​៧​ឆ្នាំ ​ហើយ​ប្រាប់​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុងភូមិ និង​ប៉ូលិស​ឱ្យ​ជួយ​ស្វែង​រក​ និង​ប្រាក់​​កូន​ប្រុស​ច្បង​មួយ​ទៀត​ឱ្យ​ជួយ​ស្វែង​រក ប៉ុន្តែ​​រក​មិន​ឃើញ​​នោះ​ទេ… រហូត​​ដល់​វេលា​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃទី​១៥ សីហា ២០១២ ​ទើប​ខ្លួន​នឹក​ស្តាយ​​ អាណិត​កូន មិន​ដាច់​អាល័យ​ក៏​​សម្រេច​ចិត្ត​ទៅ​យក​​សព​កូន​ដែល​ខ្លួន​លាក់​ទុក​ក្នុង​គម្ពោត​ព្រៃ​​ចម្ងាយ​ប្រហែល​​ជាង​១០០​ម៉ែត្រ​​ពី​ផ្ទះ ​​មក​ធ្វើ​បុណ្យ​​តាម​ប្រពៃណី ។

​ចំណែក​ប៉ូលិស​​បាន​ឱ្យ​ដឹង​ថា ប៉ូលិស​ចាប់​ផ្តើម​សង្ស័យ​លើ​បុរស​ជា​ឪពុក​នេះ ត្រង់​ចំណុច​ថា ​គាត់​ជាអ្នក​​ដឹង​កន្លែង​​ដែល​គេ​យក​សព​កូន​ទៅ​លាក់​ទុក​​ក្នុង​គម្ពោត​​ព្រៃ​ និង​​យក​សព​កូន​ស្ងាត់​ៗ​​មក​ផ្ទះដោយ​ខ្លួន​ឯង ដូច្នេះ​​​ប៉ូលិស​ឃាត់​ខ្លួន​តែ​ម្តង​ទៅ… ​ដំបូង​ឡើយ បុរស​នេះ​មិន​ព្រម​​សារ​ភាព​ទេ ប៉ុន្តែ​​ប៉ុន្មាន​ម៉ោង​ក្រោយ​​មក​ទើប​គាត់​សារ​ភាពថា ​គាត់​ពិត​ជាអ្នក​​សម្លាប់​កូន​ខ្លួន​ឯង​យ៉ាង​ព្រៃផ្សៃ​​ប្រាកដ​មែន តែ​វា​ជា​អំពើ​​ទមិឡ ឬ​កំរោល​​ចូល​តែ​ប៉ុណ្ណោះ ​មិន​មែន​​គាត់​ប្រព្រឹត្ត​​ដោយ​​ចិត្ត​ឃោរ​ឃៅ​​របស់​ខ្លួន​ឯង​នោះទេ ។

គួរ​បញ្ជាក់ថា ​ដំបូង​ឡើយ​ត្រូវបាន​គេ​​ភ្ញាក់​ផ្អើល​ថា ក្មេង​ប្រុស​ម្នាក​់ត្រូវ​ជន​មិន​ស្គាល់​មុខ​​កាប់​ស្លាប់​​នៅ​ឯ​រោង​​ចាំ​សំណាប​ចម្ងាយ​ជាង​១០០​ម៉ែត្រ​ពី​ផ្ទះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​បី ឃុំ​តាកែន ស្រុក​​ឈូក ដែល​សព​​កុមារ​រង​គ្រោះ​ត្រូវ​បាន​ឪពុក​​ម្តាយ​ប្រទះ​ឃើញ​​កាល​ពីវេលា​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃទី​១៥ សីហា ។ កុមារ​រង​គ្រោះ​ឈ្មោះ​វ៉ែន ​សុធា អាយុ​៧​ឆ្នាំ ​រស់​នៅភូមិ​​-ឃុំ​​កើតហេតុ​ខាងលើ ។

​តាម​សម្តី​ម្តាយ​កុមារ​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​២​រសៀល​​កូន​ប្រុស​របស់​ខ្លួន​បាន​ទៅ​ចាំ​សំណាប​​ដែល​មាន​ចម្ងាយ​​ជាង​១០០​ម៉ែត្រ ពី​ផ្ទះ។ ស្ត្រីជា​ម្តាយ​បន្ត​ថា ​លុះវេលា​ម៉ោង​​ជាង​៥​មិន​ឃើញ​កូន​ត្រឡប់​មក​​ផ្ទះ​វិញ ក៏​ដើរ​​ទៅ​មើល​ស្រាប់តែ​ឃើញ​កូន​ដេក​ស្លាប់​ក្នុងថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម​បំផុត ​ដោយ​ត្រូវ​ជន​ដៃ​ដល់​កាប់​នឹង​កាំបិត​ចំ​ក្រោម​ដោះ​រយះ​ដល់​ពោះ​ធ្លាយ​​ពោះ​វៀន​ និង​ដាច់​ដៃ​ឆ្វេង​ម្ខាងបាត់​​រក​អត់​ឃើញ តែ​ទីបំផុត​ គឺឪពុក​ជា​អ្នក​សម្លាប់​ទៅវិញ​សោះ ៕