របាយការណ៍ប្រចាំខែមួយរបស់វិទ្យាស្ថានជាតិស្ថិតិបង្ហាញកាលពីថ្ងៃទី១៦ សីហាថា អត្រាអ្នកអត់ការងារធ្វើនៅកូរ៉េខាងត្បូងបានចុះថយក្នុងខែកក្កដាបើប្រៀបធៀបទៅនឹងខែមុននេះ ដោយសារចំនួនការងារថ្មីៗមានការកើនឡើងពិសេសចំពោះពួកយុវជន ។
អត្រាអត់ការងារធ្វើមានត្រឹមតែ៣,១% កាលពីខែកក្កដា ដែលមានការចុះថយបើប្រៀបធៀបទៅនឹងខែមិថុនា ដែលមាន៣,២% ។ ការចុះថយនោះពីព្រោះមានការងារថ្មី៤៧០.០០០បន្ថែមលើទីផ្សារការងារបើប្រៀបធៀបនឹងការងារថ្មី ៣៦៥.០០០ កាលពីខែមុននេះ ។ ការងារថ្មីជាច្រើនប្រហែលជាសម្រាប់បណ្តាមនុស្សមានអាយុរវាងពី១៥ឆ្នាំទៅ២៩ឆ្នាំ ៕
ចែករំលែកព័តមាននេះ