ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវិល​ត្រឡប់​​របស់​យុវជន​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដីធ្លី​​ជំហាន​ទី​៣ ដើម្បី​សម្រាក​រយៈ​​ពេល​៥​ថ្ងៃ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមយុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី​ជូនប្រជា​ពលរដ្ឋ​ដែល​ពុំទាន់មាន​កម្ម​សិទ្ធិ​ស្របច្បាប់​ចំនួន​៤២០​នាក់មក​ពី​ខេត្ត​គោល​ដៅ​ចំនួន​៨ ក្នុងនោះ​ខេត្តកែប​ចំនួន២ក្រុម កោះកុង៤ក្រុម ព្រះសីហនុ៤ក្រុម សៀមរាប៣ក្រុម ព្រះវិហារ៥ក្រុម ពោធិ៍​សាត់៦ក្រុម ឧត្តរមានជ័យ៨ក្រុម និង​ខេត្ត​តាកែវចំនួន​៣ក្រុម បានវិល​ត្រឡប់មកជួប​ជុំបងប្អូន​ក្រុមគ្រួសារ​វិញ បន្ទាប់ពីទទួល​បានការ​ឈប់សម្រាក​រយៈ​ពេល៥ថ្ងៃ​ក្រោយពេល​បំពេញ​ការ​ងារ​ចំនួន១ខែពេញ។

ការ​វិលត្រឡប់​របស់យុវ​ជនស្ម័គ្រ​ចិត្តចុះវាស់​វែងដីធ្លីជូន​ប្រជាពលរដ្ឋ​ជំហាន​ទី៣​នេះ ត្រូវបាន​ទទួល​ស្វាគមន៍ពី​សំណាក់​មន្ត្រីរបស់​ក្រសួង​ដែនដី​នគរូប​នីយកម្ម និង​សំណង់នៅ​ទីស្តីការ​ក្រសួង​កាលពី​ថ្ងៃទី១៥ សីហា ២០១២។

យុវតី ម៉ៅ វឌ្ឍនា ជាប្រធាន​ក្រុមយុវ​ជនស្ម័គ្រ​ចិត្ត​ចុះវាល​ទី៩៣ ក្នុងខេត្ត​តាកែវ បាន​និយាយប្រាប់​អ្នកសារ​ព័ត៌មាន​នាឱកាសនោះថា ក្នុង​រយៈ​ពេល​បំពេញ​បេសក​កម្មវាស់វែង​ដីធ្លីពេញ​មួយ​ខែមក​នេះ គឺទទួលបាន​លទ្ធ​ផល​ផ្លែផ្កាជាច្រើន មិន​មានជួប​​ប្រទះ​នូវឧបសគ្គអ្វី​ធ្ងន់ធ្ងរ​ឡើយ។ ការទទួល​បាន​ជោគ​ជ័យ​គួរឲ្យកត់​សម្គាល់នេះ គឺដោយសារ​តែមានការ​ចូល​រួម​សហការយ៉ាង​ល្អពីសំណាក់​អាជ្ញាធរ​ដែនដី ជា​ពិសេស​បាន​ទទួលការរាក់​ទាក់ពី​ប្រជាពល​រដ្ឋ​ដែល​រស់​នៅ​ទីនោះផងដែរ។ ការបំពេញ​បេសកកម្មវាស់​វែងដីធ្លីក្នុង​រយៈ​ពេលមួយ​ខែនេះ​​ក្រុម​ការងារ​របស់​កញ្ញា មិន​មាន​បញ្ហាអ្វីចោទ​ឡើយ​ទាំង​ការស្នាក់​នៅ​និង​ការ​ហូបចុក ព្រោះមានការ​យកចិត្តទុក​ដាក់ពីអាជ្ញាធរ​នៅក្នុង​តំបន់នោះ ជាពិសេស​គឺ​ទទួល​បាន​ការយក​ចិត្តទុក​ដាក់យ៉ាង​ខ្លាំងពី​សម្តេចអគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន និង​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ 

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕