ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សាក​ល្បង​​​យន្ត​ហោះ​​យោធា​​​​គ្មាន​​មនុស្ស​​បើក​លឿន​ជាង​​សំឡេង​​​​អាមេរិក​​​បរាជ័យ​

13 ឆ្នាំ មុន

ក្នុង​សេចក្តីប្រកាស​មួយ​​កាលពី​ថ្ងៃទី​​១៥​សីហា​​​​​​កងទ័ព​​អាកាស​​អាមេរិក​​ថ្លែង​ថា  ​ការ​ហោះ​សាក​ល្បង​​​មួយ​របស់​​​យន្ត​ហោះ​​យោធា​​​គ្មាន​​​មនុស្ស​​បើក​​លឿន​​ជាង​សំឡេង​​​​របស់​​​អាមេរិក​​​ទទួល​​​បរាជ័យ​​​​ហើយ​​យន្ត​ហោះ​​​​នោះ​​បាន​ធ្លាក់​​​​ក្នុង​មហា​​សមុទ្រ​​​ប៉ាស៊ីហ្វិក ។​​យន្ត​ហោះ​​​នេះ​​មាន​ឈ្មោះ​​​ថា X-51A WAVERTDER ​​​​​បាន​​​​ទទួល​​​បរាជ័យ​​ក្នុង​ការ​​ហោះ​ហើរ​​ឱ្យ​បាន​​​ល្បឿន​​​​ដល់ទៅ​​​ MACH6 គឺ​​ប្រមាណ​​​ជា​៧៣៥០គ.ម​ ក្នុង​មួយ​​​​ម៉ោង ។

​កងទ័ព​អាកាស​អាមេរិក​​ប្រកាស​​​​កាលពី​ថ្ងៃ​ទី​១៥ សីហា​ពី​​​ការ​ផ្តាច់​ខ្លួន​​​​ចេញ​​ពេល​​កំពុង​ហោះ​​ហើរ​​​របស់​​យន្ត​​​​​​ហោះ​​នេះ​​ដែល​​ភ្ជាប់​​​​នឹង​​​យន្ត​ហោះ​​​ទម្លាក់​​​គ្រាប់​បែក​ B-52 ក៏ប៉ុន្តែ​​​​​ប្រមាណ​ជា​១៦​​វិនាទី​ ក្រោយ​ចាប់​​ផ្តើម​​ការ​​ហោះ​សាក​ល្បង​យន្ត​ហោះ​​​នេះ​​ស្រាប់​តែ​​​មាន​បញ្ហា​​​នៅ​​ស្លាប​មួយ ។ ​យន្ត​ហោះ​ X-51A ​ពុំ​អាច​ថែរក្សា​ការត្រួត​​​ពិនិត្យ​​​​​លើ​​ផ្លូវ​ត្រូវ​ហោះ​ហើរ​មកពី​មាន​បញ្ហា​​​នៅ​​​ស្លាប​នោះ ។​

​យន្ត​ហោះ​X-51A ​ផលិត​​​​សម្រាប់​​ការ​ហោះ​ហើរ​៣០០​វិនាទី​​ ហើយ​​នោះ​ជា​​ការ​ប៉ុនប៉ង​​​លើក​​ទី​៣របស់​​​​កងទ័ព​​អាកាស​ដើម្បី​​ឆ្លង​កាត់​​ជញ្ជាំង​សំឡេង ។ ​កងទ័ព​​អាកាស​គូសបញ្ចាក់​ថា X-51A ​គ្រាន់​តែ​ជា​ការ​បង្ហាញ​​​បច្ចេកវិទ្យា​​​​មួយ​ប៉ុណ្ណោះ​ ហើយ​​ពុំ​មែន​​ជា​ប្រភេទ​​នៃ​​ប្រព័ន្ធ​គ្រឿង​​សព្វាវុធមួយ​​ឡើយ​ ។ គោល​បំណង​​គឺ​បង្ហាញ​​ពីភាព​​​អាចធ្វើ​​បាន​នៃ​ STATOREACTEUR ជា ​បច្ចេក​​​​​វិទ្យា​​​ទំនើប​​ដែល​នា​ថ្ងៃណា​មួយ​អាច​ផលិត​អាវុធ​រត់​លឿន​ជាងសំឡេង​ ឬក៏​យាន​សម្រាប់​​ស៊ើប​ការណ៍ ៕​