ក្រុងប៉ោយប៉ែត ៖ លោកអនុសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ នាយផ្នែកព្រហ្មទណ្ឌនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦ សីហា ២០១២ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងកត់កន្ទុយលេខមួយកន្លែងនៅក្នុងប្លុកផ្សារអគ្គថ្មី ក្រុងប៉ោយប៉ែត និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាអ្នកលក់កន្ទុយលេខចំនួន៨នាក់ ដកហូតបានឧបករណ៍សម្ភារមានតុ និងកៅអីបានមួយចំនួនផងដែរ ។
លោកអនុសេនីយ៍ទោឲ្យដឹងថា ការចុះបង្ក្រាបទីតាំងលក់កន្ទុយលេខនេះជាបទបញ្ជារបស់លោកអធិការនគរបាលក្រុងប៉ោយប៉ែត ឲ្យសមត្ថកិច្ចនគរបាលធ្វើយ៉ាងណាទប់ស្កាត់នូវបទល្មើសដែលកើតមាននៅទូទាំងក្រុងប៉ោយប៉ែត និងជាពិសេសនោះគឺល្បែងស៊ីសងគ្រប់ប្រភេទដែលកើតមាននៅក្នុងតំបន់នេះតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ