ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​​​ក្នុង​អណ្តូង​រ៉ែ​មាស​​កុង​ហ្គោ​មួយ​ស្លាប់​​60​នាក់​

13 ឆ្នាំ មុន

វិទ្យុ​មួយ​​ជួយ​ទ្រទ្រង់​​​ដោយ​​​អ.ស.ប​ គូស​បញ្ជាក់​​​​​កាលពី​ថ្ងៃទី​​១៥សីហា​​ ថា​កម្មករ​​រ៉ែ​​​ប្រមាណ​ជា​៦០​នាក់​​បាន​ស្លាប់​​ពេល​​អណ្តូង​រ៉ែមាស​​មួយ​ដែល​ពួកគេ​កំពុង​ធ្វើ​ការ​បា​នបាក់​​ ដោយសារ​ការផ្ទុះ​មួយ ។ អណ្តូង​​រ៉ែ​​​នោះ​ស្ថិតនៅ​​​កន្លែង​ដាច់​ស្រយាល​មួយ​នៃ​សាធារណរដ្ឋ​ប្រជា​​ធិបតេយ្យ​​កុង​ហ្គោ ។​

កម្មករ​ទាំងនេះ​ស្ថិត​នៅ​​ក្នុង​អណ្តូង​​ជម្រៅ​​ដល់ទៅ​​​១០០​​ម៉ែត្រ ពេល​គ្រោះ​ថ្នាក់​នេះ​កើត​​មានកាលពី​ថ្ងៃទី​​១៣​សីហា​​កន្លងមក​​នេះ នៅ​​​ម៉ាម ​បាសាខេត្តភាគ​ខាងកើត ។​​វិទ្យុ​ OKAPI  បញ្ជាក់​​ថា ក្រុម​ហ៊ុន​រ៉ែ ANGLOGOLD ASHANTI និង​​​ក្រុម​ហ៊ុន​​ RANDGOLD បាន​ធ្វើ​​អាជីវកម្ម​​​ក្នុង​​តំបន់​​​សំបូរ​​​ដោយ​មាសនិង​​សំណប៉ាហាំងនោះ ៕