ខេត្តកណ្តាល ៖ លោកមួង ដារ៉ា អនុប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ ត្រូវបានប្រកាសតែងតាំងជាប្រធានស្តីទីការិយាល័យគយ និងរដ្ឋាករជ្រៃធំជំនួសលោកយឹម ភាង ដែលបានចូលនិវត្តន៍។ ពិធីប្រកាសតែងតាំងនេះបានប្រារព្ធធ្វើឡើង កាលពីព្រឹកថ្ងៃទី១៥ សីហា ២០១២ នៅសាលប្រជុំស្នាក់ការគយ និងរដ្ឋាករជ្រៃធំ ក្រោមអធិបតីភាពលោកឡាយ ឫទ្ធី អគ្គនាយករងគយ និងរដ្ឋាករកម្ពុជាតំណាងលោកបណ្ឌិតប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា លោកអ៊ូ សំអូន អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីមន្ត្រីគយកម្លាំងប្រដាប់អាវុធអាជ្ញាធរផងដែរ។
បន្ទាប់ពីអានសេចក្តីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកមួង ដារ៉ា ជាប្រធានស្តីទីការិយាល័យគយ និងរដ្ឋាករជ្រៃធំ រួចមកលោកមួង ដារ៉ា បានធ្វើការប្តេជ្ញាចិត្តថា ខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីប្រមូលពន្ធដាជូនរដ្ឋឱ្យបានគ្រប់ចំនួនតាមផែនការដែលថ្នាក់លើដាក់ជូន និងខិតខំទប់ស្កាត់បង្ក្រាបរាល់ទំនិញគេចពន្ធខុសច្បាប់ផ្សេងៗ សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងសហការជាមួយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ