ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​ប្រកាន់​ស័ក្តិ​៤​កន្លះ​យោធា​ម្នាក់​ពី​បទ​ប្រើ​អាវុធ​ខុស​ច្បាប់​ និង​ហិង្សា​ដោយ​ចេតនា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពីព្រឹក​ថ្ងៃទី​១៦ សីហា ២០១២ បាន​សម្រេច​ធ្វើការ​ចោទ​ប្រកាន់​លោក​ស័ក្តិ៤​កន្លះ​យោធា​ម្នាក់​ពីបទ​ប្រើ​អាវុធ​ខុស​ច្បាប់ និងហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ បន្ទាប់​ពី​បាញ់​បោះសេរី​ក្នុង​ជម្លោះ​កូន​ប្រុស​លេង​បុក​ប៊ីយ៉ា​ ហើយ​ប៉ុន្មាន​​ម៉ោង​​​ក្រោយ​មក​ត្រូវ​ចាប់​ខ្លួន។ មន្រ្តី​យោធា​រូបនេះ​មាន​ឈ្មោះ​មាស ពៅ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ បម្រើ​ការ​នៅ​អង្គភាព​នាយក​ដ្ឋាន​បុគ្គ​លិក​ក្រសួង​ការពារ​ជាតិ បច្ចុ​ប្បន្ន​កំពុង​ជាប់​កម្ម​សិក្សាក្នុង​​សាលា​​យោធា​​នៅ​​ប្រទេស​វៀតណាម និង​​ស្នាក់នៅ​ផ្ទះ​លេខ​៧២៣ ផ្លូវលំ ភូមិឫស្សី សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មាន​ជ័យ រសៀល​ថ្ងៃ​នេះ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​​នៅ​គុក​ព្រៃ.ស។

ដើម​ចម​ឱ្យ​មាន​ការ​ឃុំខ្លួនលោក​ស័ក្តិ​៤​កន្លះ​ម្នាក់នោះ កាល​ពីវេលា​ម៉ោង២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៤ សីហា ជនដែលត្រូវចោទ​បាន​ផ្ទុះ​អាវុធ​១គ្រាប់ ដោយ​កាំភ្លើង​ខ្លីម៉ា​ករ៉ូឡូ បណ្តាលឱ្យអ្ន​កដទៃ​រងរ​បួស។ ការ​ផ្ទុះអាវុធ​នោះ​ផ្តើម​ចេញ​ម​កពីកូន​ប្រុស​របស់លោក​ស័ក្តិ៤​កន្លះ​ជា​ម្ចាស់តាប ប៊ីយ៉ា បាន​មាន​ទំនាស់ជា​មួយ​ក្រុម​អ្នក​មក​លេង​​រឿង​ភ្នាល់​គ្នាបុក​ប៊ីយ៉ាដាក់​លុយ។ ពេល​ទាស់​គ្នាដំបូង​នោះ​ភាគី​ម្ខាង​បាន​ចេញ​ពីកន្លែ​ងទំនាស់​ទៅ​បាត់​ហើយ ​ម្ចាស់​ផ្ទះ​ក៏បានបិទ​ទ្វារ​ដែរ ប៉ុន្តែមុន​ពេលបិទ​ទ្វារ​ផ្ទះម្ចាស់តាបប៊ីយ៉ា​បាន​ជិះម៉ូតូចេញ​ទៅ​ក្រៅរ​កទិញ​បង្អែម​ឱ្យ​ប្រពន្ធ ខណៈ​ពេល​ជិះម៉ូតូ​ចេញ​ទៅ​ក៏ឃើញ​ភាគី​ទំនាស់ម្ខាង​នោះ​មាន​គ្នា៥​នាក់ ប្រដាប់ដោយ​កាំបិត​នឹងដំបង​គ្រប់ដៃ កាន់​ដើរតម្រង់មកផ្ទះ​តាបប៊ីយ៉ា ឃើញ​ដូច្នោះ​ម្ចាស់​តាបប៊ីយ៉ា​បាន​ទូរស័ព្ទ​ប្រាប់ទៅ​ឪពុកជា​មន្រ្តីយោធា​ពាក់​ស័ក្តិ៤​កន្លះ​ដែល​មាន​ផ្ទះ​នៅ​ក្បែរ​នោះ ដើម្បីឱ្យមក​ជួយ​អន្តរាគមន៍​ជាមួយ​ក្រុមកាំបិត​ និង​ដំបង ។ លោកមាស ពៅ ដែលជាឪពុកក៏បានមកដល់ភ្លាម ដោយ​មិន​និយាយ​ច្រើនទេ ក៏ដក​កាំភ្លើង​ខ្លីបាញ់១​គ្រាប់​ប្រាវ​ភ្ជុចដី ជាការគំរាម​ទៅ​ភាគីម្ខាង​នោះ​កុំឱ្យ​បង្ក​បញ្ហា​ដល់កូន​ប្រុសរបស់​គេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕