ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-វៀត​ណាម​​ ជំរុញ​ល្បឿន​​ការ​ងារ​​ខណ្ឌ​​សីមា និង​បោះ​បង្គោល​ព្រំដែន​​គោក​ឱ្យ​​ចប់​នៅ​ឆ្នាំ​២០១២

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៦ សីហា ២០១២ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​មាន​ប្រសាសន៍​ថា «សភា​កម្ពុជា​បានជំរុញ​ល្បឿន​ការ​ងា​រខណ្ឌសីមា និង​ការ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាមឲ្យ​ចប់សព្វ​គ្រប់នា​ឆ្នាំ២០១២» ដើម្បី​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​ទៅជាព្រំដែន​សន្តិភាព មិត្តភាព សហប្រតិ​បត្តិការ និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។ សម្តេច​ប្រធានរដ្ឋ​សភា​បាន​ថ្លែងដូច​នេះ​ក្នុង​ឱកាស​ដែល​សម្តេច​អនុញ្ញាត​ឲ្យគណៈ​ប្រតិភូជាន់​ខ្ពស់វៀត​ណាម​ដឹក​នាំដោយ​លោក​ង្វៀន ស្វ៉ីនហ៊ុក សមាជិក​ការិយា​ល័យ​នៃគណៈ​កម្មាធិ​ការ​បជ្ឃិម​បក្ស ឧបនាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿ​ងញៀន ​អេដស៍ និងពេស្យាចា​វៀតណាម​ចូល​ជួប​សវនា​ការ និងសម្តែង​ការ​គួរសម​នៅ​វិមាន​រដ្ឋសភា៕