កងទ័ពអាកាសចិនរាយការណ៍ថា នារីអ្នកបើកយន្តហោះចិន៥នាក់ បានបំពេញប្រកបដោយជោគជ័យការបើកលើកដំបូងៗនូវយន្តហោះប្រដេញចិនធុន J-10 ។ កងទ័ពអាកាសចិនបញ្ជាក់ថា នារីបើកយន្តហោះទាំង៥នាក់នោះអាចបញ្ជាបើកយន្តហោះប្រយុទ្ធបាន ហើយពេលនេះឈានទៅទទួលការបណ្តុះបណ្តាលខាងបច្ចេកទេសនិងតាក់ទិក។
កងទ័ពអាកាសចិនបានជ្រើសរើសនារីបើកយន្តហោះប្រដេញក្រុមដំបូងរបស់ខ្លួនកាលពីឆ្នាំ២០០៥ជាមួយការជ្រើសរើសបានមនុស្ស៣៥នាក់ក្នុងចំណោមបេក្ខនារីដែលបញ្ចប់សាកលវិទ្យាល័យជាង២០០.០០០នាក់។ ក្នុងចំណោមនារីទាំង៣៥នាក់នោះ១៦នាក់ត្រូវបានជ្រើសរើសចាប់តាំងពីឆ្នាំ២០០៩មកឱ្យទទួលការបណ្តុះបណ្តាលបឋមរយៈពេល៤ឆ្នាំ បន្ទាប់មកនារី៥នាក់ក្នុងចំណោមនារីទាំងនេះត្រូវបានសម្រាំងសម្រាប់ការបើកយន្តហោះប្រដេញធុន J-10 ក្រោយដំណាក់កាលបណ្តុះបណ្តាល ។ គ្រូបង្វឹកលោកវាំងគីន និយាយថា នារីទាំង៥នាក់នោះមានសមត្ថភាពខ្ពស់និងមានស្មារតីបំពេញការងារ ។ សមត្ថភាពរបស់ពួកគេពិតជារឹងមាំ ។
នារីជាង៥០០នាក់ ត្រូវបានបញ្ចូលក្នុងកងទ័ពអាកាសចិនចាប់តាំងពីឆ្នាំ១៩៥១មក ដោយនារីទាំងនោះក្លាយជាអ្នកបើកយន្តហោះកាហ្គោ ព្រមទាំងជាអ្នកបម្រើការងារត្រួតពិនិត្យការហោះហើរនិងគមនាគមន៍ ៕


ចែករំលែកព័តមាននេះ