ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណាំង​កង់​ក្រប​ខណ្ឌ​ធំ Tour of Spain​នៅ​អេ​ស្ប៉ាញ​ឆ្នាំ​នេះ​មាន​កីឡា​ករ​ចូល​រួម​285​នាក់

13 ឆ្នាំ មុន

ព្រឹត្តិ​ការ​ណ៍​​ប្រ​ណាំង​​កង់​​ដ៏​​ធំ​​លំ​ដាប់​​ទី​​២​​ពិភព​លោក​​ Tour ​of​ Spain​ឬ​​ហៅ​​ជា​​ភាសា អេ​ស្ប៉ាញ Vuelta a España​ឆ្នាំ​​២០១២​នេះ​ នឹង​​ចាប់​ផ្តើម​ការ​ប្រ​ណាំង​ជា​លើក​ទី​៦៧​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨​ខែ​សី​ហា​ខាង​មុខ​​ក្នុង​ទី​ក្រុង Pamplona ប្រ​ទេស​អេស្ប៉ាញ​ដោយ​មាន​​កីឡា​ករ​​អន្តរ​ជាតិ​ចូល​រួម​ប្រ​មាណ​ជា ២៨៥​នាក់ មក​ពី​២២​ក្រុម ។​

វា​ជា​លើក​ទី​១​ហើយ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៤​មក ដែល​ការ​ប្រ​ណាំង​បាន​ឆ្លង​កាត់​ទឹក​ដី​ប្រ​វត្តិ​សាស្ត្រ​របស់​អេស្ប៉ាញ Pamplona ។
ការ​ប្រ​ណាំង​ដែល​មាន​២១​ដំ​ណាក់​​លើ​ចម្ងាយ​ផ្លូវ​សរុប ៣.៦៦០​គី​ឡូ​ម៉ែត្រ​ដោយ​មិន​រាប់​បញ្ចូល​ដំណាក់​សាកល្បង​ពេល​វេលា​​ជា​ក្រុម​ចម្ងាយ​ផ្លូវ​១៦,៥​គី​ឡូ​ម៉ែត្រ​ នឹង​បញ្ចប់​នៅ​ទី​ក្រុង​ម៉ា​ឌ្រីដ​ថ្ងៃ​ទី​៩​ខែ​កញ្ញា​បន្ទាប់​ពី​ដំ​ណើរ​ការ​អស់​៣​សប្តាហ៍ ។ ខុស​ពី​ឆ្នាំ​មុន​ៗ ការ​ប្រ​ណាំង​ឆ្នាំ​នេះ​​មាន​វគ្គ​សាក​ល្បង​ពេល​វេលា​ឯកត្ត​ជន​តែ​មួយ​លើក​ប៉ុណ្ណោះ​គឺ​ក្នុង​ដំ​ណាក់​ទី​១១​ដែល​មាន​ចម្ងាយ​ផ្លូវ ៣៩,៤​គី​ឡូ​ម៉ែត្រចេញ​ដំណើរ​ពី​ទី​ក្រុង​Cambados​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Pontevedra​។

​ដោយ​ឡែកការ​ប្រ​ណាំង​ឡើង​ភ្នំ​គឺ​មាន៧   ​ដំ​ណាក់​ដោយ​ក្នុង​នោះ​៣​ដំ​​ណាក់​(ដំ​ណាក់​ទី​១៥, ១៦​និង ២០ )ពិ​បាក​ជាង​គេ​បំ​ផុត ។ នៅ​ដំ ណាក់​​ទាំង​៣​នេះ បណ្តា​កីឡាករ​ត្រូវ​ធាក់​កង់​ឡើង​ភ្នំ​ដែល​មាន​ចំណោត​ខ្លាំង​និង​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ផង​ដែរ ។ ​ឯកីឡាករ​ Juan Jose Coboដែល​ឈ្នះ​ជើង​ឯក​កាល​ពី​ឆ្នាំ ២០១១​ក៏​នឹង​ចូល​ការ​ពារ​ជើង​ឯក​របស់​ខ្លួន​ផង​ដែរ ។

សូម​បញ្ជាក់​ថា Juan Jose Coboគឺ​ជា​អ្នក​ជិះ​កង់​ឱ្យ​ក្រុម Movistar Team។ ក្នុង​ការ​ចូល​រួម​ឆ្នាំ​នេះ ក្រុម Movistar Team​មាន​សមា​ជិក​១៣នាក់​ក្នុង​នោះ​ ៤​នាក់​ជា​សមា​ជិក​បម្រុង​ ។​ ចំណែក​កីឡាករ​ជើង​ខ្លាំង​របស់​អេស្ប៉ាញ​អាល់​បឺ​តូ កុង​តា​ឌ័រ​ក៏​ចូល​រួម​ផង​ដែរ​។ កុង​តា​ឌ័រ​ស្ថិត​នៅ​លេខរៀង​លើ​គេ​នៃ​ក្រុម Team Saxo Bank​ដែល​មាន​សមា​ជិក១៣នាក់ ៕