ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុង​ត្រូល​ ចុះ​ត្រួត​ពិនិត្យ​​គុណ​ភាព​ទំនិញ​​នៅ​ផ្សារ​វាល​យន្ត ខេត្ត​​ស្វាយ​រៀង​

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ​សីហា មន្ដ្រី​កាំកុងត្រូល​ខេត្ដ​​មួយ​ក្រុម​មាន​គា្ន​ប្រមាណ​​៧ទៅ​៨​នាក់ បាន​ចុះ​ត្រួត​ពិនិត្យ​​មើល​គុណភាព​ទំនិញ និង​គ្រឿង​ឧ​ប​ភោ​គ​បរិភោគ ដែល​ក្រុម​អាជីវក​រដាក់​តាំង​លក់​តាម​ផ្ទះ​នៅ​ជុំវិញ​ផ្សារ​វាល​យន្ដ និង​នៅ​តាម​តូប​លក់ដូរ​នានា​ក្នុង​ផ្សារ​វាល​យន្ដ​។

មន្ដ្រី​កាំកុងត្រូល​​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​ប្រាប់​ថា សកម្មភាព​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​របស់​មន្ដ្រី​កាំកុងត្រូល​នា​ព្រឹក​នេះ ធ្វើ​ឡើង​គឺ​ដើម្បី​ស្វែងរក​ប្រភេទ​ទំនិញ​ដែល​ខូចគុណភាពផុត​កំណត់​ថ្ងៃ​បរិច្ឆេត​ ទំនិញ​ដែល​គ្មាន​ដាក់​កាលបរិច្ឆេទ ឬ​ទំនិញ​​គ្មាន​ស្លាក​សញ្ញា​យីហោ​ត្រឹមត្រូវ ដែល​ត្រូវ​បាន​ក្រុម​អាជីវករ​លួច​បន្លំ​ដាក់​លក់​ឱ្យ​ប្រជាពលរដ្ឋ និង​ជា​ពិសេស ​គឺ​ណែនាំ​ដល់​ក្រុម​អាជីវករ​កុំឱ្យ​យក​ទំនិញ​ទាំងនោះ​មក​ដាក់​តាំង​លក់​បន្ដ​ទៅ​ទៀត​។ នៅ​ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ គេ​បាន​រក​ឃើញ​នូវ​ទំនិញ​មួយ​ចំនួន​ដែល​ខូចគុណភាព និង​ទំនិញ​មួយ​ចំនួន​​ទៀត​ដែល​គ្មាន​ស្លាក​សញ្ញា​យីហោ​ត្រឹមត្រូវ ហើយ​ត្រូវ​បាន​ក្រុម​អាជីវក​រដាក់​តាំង​លក់​យ៉ាង​សេរី​។ មន្ដ្រី​កាំកុងត្រូល​ដដែល​នេះ​បាន​បន្ដ​ទៀត​ថា ក្រោយ​ពី​រក​ឃើញ​ប្រភេទ​ទំនិញ​ដែល​ខូចគុណភាព​នៅ​តាម​តូប​លក់​ដូរ​របស់​អាជីវករ​ក្រុម​របស់​ខ្លួន​បាន​ដកហូត​ទំនិញ​មួយ​ស្បោង​ធំ​ជា​ប្រភេទ​នំ​សម្រាប់​ហូប​លេង ដើម្បី​យក​ទៅ​ពិសោធនៅ​ក្រុងភ្នំពេញ ក្រៅពី​នេះ​ក៏​បាន​ណែនាំ​ដល់​ក្រុម​អាជីវករ​កុំឱ្យ​ដាក់​តាំង​លក់​រាល់​ទំនិញ​ដែល​ខូចគុណភាព និង​ទំនិញ​ដែល​គ្មាន​ស្លាក​យីហោ​ច្បាស់លាស់​បន្ដ​ទៅ​ទៀត​ផង​ដែរ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕