ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ប្តេជ្ញា​ដណ្តើម​យក​ចំណាត់​ថ្នាក់​កំពូល​លើ​តារាង​មេ​ដាយ​សរុប​ប្រកួត​អូ​ឡាំ​ពិក​រដូវ​រងារ​ឆ្នាំ​២០១៤​ដែលខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ

13 ឆ្នាំ មុន

រុស្ស៊ី​​ដែល​​ជា​​ប្រ​ទេស​​និ​យម​​កីឡា​​ហុក​គី​​លើ​​ទឹក​កក​ ​និង​​ស្គី​​កាល​​ពី​​ថ្ងៃ​​ពុធ​​សប្តា​ហ៍​​នេះ​​បាន​ដាក់​ចេញ​នូវ​គោល​ដៅ​ដ៏​ពិ​បាក​​និង​មិន​គួរឱ្យ​ជឿ​លើ​ខ្លួន​ឯង​សម្រាប់​ព្រឹត្តិការ​ណ៍​កីឡា​អូ​ឡាំ​ពិក​រដូវ​រងារ​ឆ្នាំ ២០១៤​ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។  ​ក្នុង​ខណៈ​ដែលកាល​ពី​២​ឆ្នាំ​មុន​ ខ្លួន​បញ្ចប់​ក្នុង​លំ​ដាប់​ទី​១១​ ដូច្នេះ​ការ​ប្រ​កួត​នៅ​ឆ្នាំ​២០១៤​​រុស្ស៊ី​ប្តេជ្ញា​ថា នឹង​ដណ្តើម​យក​ចំ​​ណាត់​ថ្នាក់​កំពូល​ឱ្យ​ខាង​តែ​បាន ។

​គេ​នៅ​ចាំ​បាន​ថា កាល​ពី​អូ​ឡាំ​ពិក​រដូវ​រងារ​ឆ្នាំ​២០១០​នៅ​ក្រុង​វែន​ខូ​វ័រ​ ប្រ​ទេស​កា​ណា​ដា​ រុស្ស៊ី​រង​ការ​អា​ម៉ាស់​យ៉ាង​ធ្ងន់​ធ្ងរ​ខណៈ​អត្ត​ពលិក​របស់​ខ្លួន​ឈ្នះ​មេដាយ​មាស​តែ​៣​គ្រឿង​ប៉ុណ្ណោះ​ធៀប​នឹង​ប្រ​ទេស​ម្ចាស់​ផ្ទះ​កា​ណា​ដា​គឺ​ខុស​គ្នាដល់​ទៅ ១១គ្រឿង ។​
​ប្រ​ធាន​គណៈ​កម្មា​ធិការ​អូ​ឡាំ​ពិក​រុស្ស៊ីបាន​ថ្លែង​ថា ការ​ដណ្តើម​យក​ចំ​ណាត់​ថ្នាក់​លើ​គេលើ​តារាង​មេដាយ​សរុប​​គឺ​ជា​រឿង​ដែល​មិន​អាច​តថ្លៃ​​បាន​ បើ​ទោះ​ណា​វា​ជា​កិច្ច​ការ​យ៉ាង​លំ​បាក​ក៏​ដោយ ។ លោក Alexander Zhukovបាន​បន្ត​ថា​៖« យើង​មាន​គោល​ដៅ​មួយ​គឺ​​​ដណ្តើម​យក​លំ​ដាប់​ទី​១ ។ និយាយ​ដោយ​ស្មោះ​ត្រង់​ នេះ​ជា​កិច្ច​ការ​ដែល​មិន​ងាយ​ធ្វើ​បាន តែ​យើង​ជា​ក្រុម​ដែល​មាន​សក្តា​នុ​ពល​មួយ​ »។
ស្មា​រតី​របស់​រុស្ស៊ី​បាន​ស្ទុះ​ងើប​ឡើង​ក្រោយ​ពី​ក្រុម​អត្ត​ពលិក​របស់​គេ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ព្រឹត្តិការ​ណ៍​​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ក្រុង​ឡុង​ឆ្នាំ ២០១២​។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រ​កួត​ដែល​មាន​រយៈ​ពេល​១៦​ថ្ងៃ ក្រុម​នេះ​ដណ្តើម​បាន​មេដាយ​សរុប​ដល់​ទៅ​៨២​គ្រឿង ក្នុង​នោះ​មាស​២៤​គ្រឿង ប្រាក់​២៥​និង​សំ​រឹទ្ធិ​ ៣៣គ្រឿង ស្ថិត​នៅ​លំ​ដាប់​ទី​៤​លើ​តារាង​មេដាយ​ ។​
​លោក​ប្រ​ធា​នា​ធិបតី​ពូ​ទីន​បាន​ថ្លែង​ថា រុស្ស៊ី​គួរតែ​មាន​មោទន​ភាព​ចំពោះលទ្ធផល​អូ​ឡាំ​ពិក​ថ្មី​ៗ​របស់​ខ្លួននេះ ។ ថ្លែង​​ក្នុង​ឱកាស​ប្រ​គល់​រង្វាន់​ពិ​សេស​ដល់​អត្ត​ពលិក​មាន​ស្នា​ដៃ​នៅ​វិ​មាន​ក្រឹម​ឡាំង​ លោក​បាន​បញ្ជាក់​ថា ៖«យើង​ទទួល​បាន​មេដាយ​មាស​ច្រើន​ជាង​កាល​ពី​ឆ្នាំ​២០០៨​ដល់​ទៅ​១០​គ្រឿង ។ នេះ​ជា​ជោគជ័យ​ដែល​មិន​នឹក​ស្មាន​ដល់​»។
​បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ពូ​ទីន​នៅ​ប្រាថ្នា​ចង់ឱ្យ​រុស្ស៊ី​ឈាន​ដល់​កម្រិត​កំពូល​ក្នុង​វិ​ស័យ​កីឡា​ដូច​ក្នុង​សម័យ​សហ​ភាព​សូ​វៀត ។
លោក​ Alexander Zhukovបានបន្ថែម​ថា​ អត្ត​ពលិក​វ័យ​ក្មេង​របស់​រុស្ស៊ី​មាន​សមត្ថ​ភាពល្អ​លើស​គូ​ប្រ​កួត​ដែល​ពួក​គេ​ជួប​ជា​ពិ​សេស​ក្នុង​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ ។ លោកកត់​សម្គាល់​ថា ៖«ឥឡូវនេះ​ជំនាន់​ថ្មី​កំពុង​តែ​លូត​លាស់​ហើយ» ៕