ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើង​​២​ក្រុម​​ទាស់​គ្នា​​ចាក់ស្លាប់​​ម្នាក់​​នៅ​កន្លែង​រាំធុង​បាស់​

13 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម​ទាស់​គ្នា​​បង្ក​​ហិង្សា​​ដោយ​ចេតនា​​នៅ​កន្លែង​រាំ​ធុង​បាស់​ក្នុង​ពិធី​សែន​ព្រេន​កូន​​កំលោះ​​ក្រមុំ​​១​គូ ស្ថិតក្នុង​​ភូមិ​ស្វាយ​ពេក ​ឃុំ​មៀន ស្រុក​អូរ​រាំងឪ ​កាល​ពីវេលា​ម៉ោង​​៧​និង​៣០​នាទី​​យប់​ថ្ងៃទី​​១៥ សីហា ២០១២ ​បណ្តាល​ឱ្យ​​យុវជន​​ម្នាក់​ឈ្មោះ​ហឿន ​ជំនោរ អាយុ​២១​ឆ្នាំ រស់​នៅភូមិ​មេឡូ ឃុំ​មៀន​ រង​របួស​​ធ្ងន់ធ្ងរ​ ក្រោយ​មក​បាន​ស្លាប់​ពេល​បញ្ជូន​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​​បង្អែក​​ស្រុក​អូររាំងឪ ។

​លោក​ញ៉ែម ​សុខុម អធិការ​នគរបាល​​ស្រុក​អូររាំង​ឪ ​ប្រាប់​ឱ្យ​​ដឹង​ថា ​នៅ​ថ្ងៃ​ខាង​លើ​ក្នុង​ភូមិ​មាន​​រៀបចំ​​ពិធី​សែន​ព្រេន ​គូស្វាមី​​វ័យ​​ចំណាស់​​១​គូ តាម​ប្រពៃណី​​ខ្មែរ ហើយ​​ពេល​យប់​មាន​ដាក់​ធុង​បាស់​រាំ​លេង​កម្សាន្ត ដោយ​​​​មាន​អ្នក​​ភូមិ​ផង​របង​ជា​មួយ​ចូល​រាំ​​លេង​យ៉ាង​សប្បាយ​​ផង​ដែរ ។

​លោក​អធិការ​នគរបាល​ស្រុក​អូររាំង​ឪ ប្រាប់​​បន្ត​ថា ​ខណៈ​ពេល​​កំពុង​តែ​​រាំង​លេង​នោះ ស្រាប់តែ​​មាន​ក្រុម​ក្មេង​ទំនើង​​២​ក្រុម​ឈ្លោះ​ប្រកែក​គ្នា​​ទៅវិញ​ទៅ​មក រហូតឈាន​ទៅ​​ប្រើ​ហិង្សា​យក​អាវុធ​ចុង​ស្រួច​ចាក់​ចំ​ពោះ​យុវជន​ម្នាក់​​ឈ្មោះ​ជំនោរ រង​របួស​ធ្ងន់​ហើយ​បាន​​​ស្លាប់តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕