ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​លី​ ស្នើ​ ជប៉ុន​​​ឱ្យដោះ​ស្រាយ​បញ្ហា​​​​នារី​បម្រើ​កាមគុណ​

13 ឆ្នាំ មុន

ប្រធានាធិបតី​កូរ៉េ​​ខាងត្បូង​លោកលី​ម្យុង​បាក់​​កាលពី​ថ្ងៃទី១៥​សីហា​បាន​ស្នើ​​ដល់​​រដ្ឋា​ភិបាល​​​ជប៉ុន​​ឱ្យ​​ចាត់វិធានការ​​​ដោយ​ស្មោះ​​ស្ម័គ្រ​​នានា​​ដើម្បី​ដោះ​ស្រាយបញ្ហា​នារី​​បម្រើ​កាម​គុណ​​ដោយ​​លោក​ថ្លែង​ថា អំពើ​​នេះ​តំណាង​ឱ្យ​​ការ​រំលោភ​បំពាន​មួយ​លើបណ្តា​តម្លៃ​​ជាសាកល​របស់​​​​មនុស្ស​និងយុត្តិធម៌​​​​ប្រវត្តិសាស្ត្រ ។​

លោកលី​​អះអាង​បែបនេះ​ក្នុង​សុន្ទរកថា​​មួយ​ថ្លែងនា​​ឱកាស​ទិវា​រំដោះ​​ដែល​​កំណត់​ពី​​ឯក​រាជ​ភាព​​​របស់​កូរ៉េ​ពីនឹម​ត្រួតត្រា​​​​របស់​ជប៉ុន​(១៩១០-​១៩៤៥) ខណៈ​​ដែល​​​ភាព​​​តាន​តឹង​​រវាង​​​ប្រទេស​​ជិត​ខាង​ទាំង២​បាន​​កើនឡើង​ ក្រោយ​ទស្សន​​កិច្ច​គួរឱ្យ​​​​ភ្ញាក់​ផ្អើល​​​​​កាលពី​សប្តាហ៍​​​មុន​របស់​លោក​​លី នៅ​​​ប្រជុំ​​កោះ​​ DOKDO ដែល​​​ទាមទារ​​​​ដោយ​​​ក្រុង​តូក្យូ ។

យោង​តាម​​​​​ប្រវត្តិ​សាស្ត្រ​​នារី​​​អាស៊ី​ជា​ច្រើន​​​​សិប​​​ពាន់​​នាក់​​ភាគ​ច្រើន​​នារី​កូរ៉េ​​​ត្រូវ​​​ក្លាយ​ជា​ទាសករ​​​​ភេទសម្រាប់​​​កង​ទាហាន​​​ជប៉ុន​ក្នុង​​​​ឱកាស​នៃ​សង្គ្រាម​​​​លោក​លើក​ទី២​ ។ នារី​​​ទាំងនោះ​​​​​ត្រូវ​បាន​​​​​​គេ​ហៅថា​​​នារី​បម្រើ​​កាមគុណ ៕