ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បាន​គ្រឿងញឿន​ជាង​៥​គីឡូ​ក្រាម​ទៀត​នៅ​ព្រលាន​យន្ត​ហោះ​​អន្តរ​ជាតិ​២​កន្លែង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មេតំ​ហ្វេតា​មីនជាង​៥​គីឡូ​ក្រាម​ត្រូវ​គយ​សហ​ការ​ជា​មួយ​នគរ​បាល​អន្តោ​ប្រវេសន៍​ចាប់​បាន​នៅ​អាកាស​យាន​ដ្ឋាន​សៀម​រាប​និង​ភ្នំពេញកាលពីល្ងាចថ្ងៃ​ទី១៥ សីហា ២០១២ និង​ឃាត់ខ្លួន​ស្រ្តីពីរ​នាក់​ម្នាក់ជា​ជន​ជាតិ​វៀតណាមនិងម្នាក់ទៀតជនជាតិថៃដែលពួកគេធ្វើដំណើរពីប្រទេសសឹង្ហបុរី។

នគរបាលក្រសួង​​មហាផ្ទៃមួយ​​រូបបាន​​ឲ្យដឹងថា​ នៅល្ងាច​ថ្ងៃទី១៥​ សីហា​ ២០១២ ​វេលាម៉ោង៥​​និង២២​នាទី​ការិយា​​ល័យ​​គយ​និងរដ្ឋាករអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​សហការ​ជាមួយនគរបាល​អន្តោប្រវេសន៍​បានឃាត់​ខ្លួនស្រ្តី​ម្នាក់ឈ្មោះ​PHANH THI​ THANH HANG​ ជនជាតិវៀត​ណាម​ អាយុ២០​ឆ្នាំ​ លិខិតឆ្លង​ដែនលេខ​បេ៦៨៦៣១៤១​ ស្ត្រីនេះ​ធ្វើដំណើរ​តាមជើង​យន្តហោះ​MI ៦០៨ សឹង្ហបុរី​-ភ្នំពេញ​បន្ទាប់​ពីសមត្ថកិច្ច​គយបាន​រក​ឃើញ​​ម្សៅពណ៌ស​សង្ស័យជា​គ្រឿងញៀន​ដែលលាក់​ទុកក្នុង​កន្រ្តក​ជ័រឆ្នៃ​ជារបស់វត្ថុ​​អនុស្សាវរីយ៍ ។​

ស្រ្តីជាប់​ចោទខាងលើ​បានសារភាព​ប្រាប់សមត្ថកិច្ច​ថារូបគេ​មិនបាន​ដឹងថាមាន​គ្រឿងញៀន​លាក់ទុក​ក្នុង​កន្រ្តក​​ជ័រនោះទេ​ហើយ​កន្ត្រកនេះ​ត្រូវ​បានបងស្រី​នាងដែល​រស់នៅ​ប្រទេសនីការ៉ាហ្គ័​ជូន​នាង​ជាកាដូឆ្នាំ​ថ្មី។​សមត្ថកិច្ច​ជំនាញ​បានបញ្ជាក់​ថា ម្សៅ​ពណ៌ស​ដែលសមត្ថកិច្ច​ដកហូត​ពីស្រ្តីវៀត​ណាមខាង​លើជាប្រភេទ​គ្រឿង​ញៀន​មេតំហ្វេតាមីន​មានទំងន់​១គីឡូ៩១៩,៩ក្រាម។

ដោយឡែក​នៅល្ងាច​ថ្ងៃដដែល​ក្រោយពី​បង្រ្កាបគ្រឿង​ញៀននៅអាកាស​យានដ្ឋានអន្តរជាតិ​ភ្នំពេញ​បាន១៣នាទី​កម្លាំង​គយសហការ​ជាមួយនគរបាល​អន្តោប្រវេសន៍​ប្រចាំអាកាស​យានដ្ឋាន​សៀមរាប​បានបង្រ្កាប​ការជួញ​ដូរ​គ្រឿង​​ញៀនឆ្លង​ប្រទេស​និងឃាត់ខ្លួន​ស្រ្តីជនជាតិ​ថៃម្នាក់​ឈ្មោះ​KOTAMM​ MISS​ NAPAP​HON​ អាយុ២៩ឆ្នាំ​ លិខិតឆ្លង​ដែនលេខ​វេ៩៩០​៣៨៦​ធ្វើដំណើរ​តាមជើង​យន្តហោះលេខ​MI៦៣៦​សឹង្ហបុរី​-សៀម​រាប។​

សមត្ថកិច្ចឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទមេតំហ្វេ​តាមីនមាន​ទម្ងន់៣គីឡូ៤២៥​ក្រាមដែល​ស្រ្តីនោះ​លាក់​ទុក​​ក្នុង​កា​បូបដាក់​ខោអាវ។​ជាលទ្ធផល​ក្នុងកិច្ច​ប្រតិបត្តិការ​បង្រា្កប​ការជួញ​ដូរគ្រឿង​ញៀន​ឆ្លងប្រទេស​នៅ​អាកាស​​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​និងខេត្តសៀម​រាបកាលពីល្ងាច​ថ្ងៃទី១៥ខែសីហានេះ​ដកហូតគ្រឿង​ញៀន​ប្រភេទ​​មេតំហ្វេតាមីន​មានចំនួន៥គីឡូ​៣៤៤,៩ក្រាម។​សង្ស័យទាំងពីរ​នាក់ខាងលើរួមទាំង​វត្ថុតាងត្រូវបានការិយា​ល័យ​គយនិងរដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញប្រគល់​ទៅឲ្យមន្ទីរប្រឆាំង​គ្រឿងញៀន​ក្រសួងមហា​ផ្ទៃ​ចាត់​ការ​តាមនីតិ​វិធី៕​