ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ប្រពន្ធ​​ត្រឡប់​មក​​ពី​ពិនិត្យ​​ផ្ទៃ​ពោះ​វិញ​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ស្ត្រី​មាន​ផ្ទៃ​​ពោះ​៦​ខែ​ម្នាក់​ដួល​បែក​​ក្បាល​ និង​រលាត់​ចង្កេះ​ ខណៈ​​​ពេល​ប្តី​​ឌុប​ត្រឡប់​មក​ពី​ពិនិត្យ​​ផ្ទៃពោះ​វិញ ជិះ​បុកគ្នា​ជា​មួយ​​ម៉ូតូ​​មួយ​គ្រឿង​ទៀត​បត់​ចូល​ក្នុង​បន្ទាយ​ទាហាន​អត់​ស៊ីញ៉ូ បណ្តាល​ឱ្យ​ដួល​ កាល​ពីវេលា​ម៉ោង​​៤​និង​២០​នាទី​​រសៀល​ថ្ងៃទី​១៥ សីហា ២០១២ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ មុខ​បន្ទាយ​ទាហាន ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ។

​ស្ត្រី​រង​គ្រោះ​​​ឈ្មោះ​ឆាំ ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ មា​ន​ប្តី​ឈ្មោះ​​រី សារិទ្ធិ ​អាយុ​២៦​ឆ្នាំ ​ជា​កសិ​ករ ស្នាក់​នៅ​តំបន់​អភិ​វឌ្ឍន៍​​សម្តេច​តេជោ​យោធិន​ពិការ​ត្រកើន​កោះ​ស្លា​៣១៧ ផ្ទះ​លេខ​១៥៦​ ជួរ​ខ្សែ​ទី​១ ​ស្រុក​ឈូក ខេត្ត​កំពត ។

​បើ​តាម​សម្តី​ឈ្មោះ​រី សារិទ្ធិ ​ជា​ប្តី​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​រូប​គេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​​ស៊េរី​២០០៨ ​ពណ៌ខ្មៅ ​ឌុប​ប្រពន្ធ​​ទៅ​ពិនិត្យ​​ផ្ទៃ​ពោះ​​នៅ​មណ្ឌល​សុខ​ភាព​ខេត្ត​កំពង់​ស្ពឺ ​បន្ទាប់​ពី​ពិនិត្យ​​រួច​រាល់​អស់​ហើយ ក៏​ឌុប​ប្រពន្ធ​ត្រឡប់​​​មក​ផ្ទះ​វិញ ។ ​លុះ​​ពេល​​កំពុង​តែ​ជិះ​ម៉ូតូ​ស្រាប់តែ​​មាន​ម៉ូតូ​​នាយ​ទាហាន​ម្នាក់​​បើកមក​​ពី​​មុខ​បត់​ឆ្វេង​ចូល​​ទៅ​ក្នុង​បន្ទាយ​មិន​បាន​ស៊ីញ៉ូ​ទេ ធ្វើឱ្យ​​រូប​គេ​ជាន់​ហ្វ្រាំង​​មិន​ទាន់​ជ្រុល​​ទៅ​បុក​​ម៉ូតូ​នោះ​​ដួល​បែក​ក្បាល​​​ប្រពន្ធ និង​រលាត់​ចង្កេះ​ រីឯ​​ប្តី​មិន​មាន​​រង​របួស​ទេ ចំណែក​នាយ​ទាហាន​​នោះ​បាន​លើក​ម៉ូតូ​​ជិះ​ចូល​ទៅ​ក្នុង​បន្ទាយ​បាត់ បន្ទាប់​មក​ទើប​មាន​នាយ​ទាហាន​​ដទៃ​​ទៀត​មក​ប្រាប់​ថា ​ចាំ​គេ​ចាប់​អ្នក​បើក​ម៉ូតូ​​បង្ក​នោះ​​ឱ្យ ។ ​ប្រភពដដែល​បាន​បន្ត​ទៀត​ថា ​ដោយ​សារ​តែ​​មាន​ការ​ភិត​ភ័យ​នឹង​ប្រពន្ធ​​​មាន​របួស​មិន​គិត​​ពី​រឿង​ចាប់​អ្នក​​បង្ក​ទេ ប្រញាប់​​បញ្ជូន​ប្រពន្ធ​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​ រួច​ក៏​​បញ្ជូន​បន្ត​ទៅ​ព្យា​បាល​នៅ​មន្ទីរ​​ពេទ្យ​​ព្រះ​កុសុមៈ រាជធានីភ្នំពេញ ។ ​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕