ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ចោរ​ប្លន់​​៥​នាក់​ជិះ​រថយន្ត​ប្លន់​ថៅកែ​​គោ​យក​ទ្រព្យ​សម្បត្តិ​​នៅ​ស្រុក​​ទ្រាំង​

13 ឆ្នាំ មុន

ខេត្ត​​តាកែវ ៖ ក្រុម​ចោរប្លន់​៥​នាក់​ជិះ​រថយន្ត​១​គ្រឿង​​ប្រដាប់​ដោយ​​កាំភ្លើង​ AK ១​ដើម និង​កាំភ្លើង​​ខ្លី​១​ដើម ​បាន​ចូល​ធ្វើ​សកម្ម​ភាព​ប្លន់​​ផ្ទះ​ថៅកែ​​គោ​យក​ទ្រព្យ​សម្បត្តិ​​បាន​ដោយ​សុវត្ថិ​ភាព​កាល​ពីវេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច​ថ្ងៃទី១៥ សីហា ២០១២ ​ស្ថិតក្នុង​ភូមិ​​ប្រឹស ឃុំ​ខ្វាវ ស្រុក​ទ្រាំង ។

​ថៅកែ​​គោដែល​​ត្រូវ​ក្រុម​ចោរ​​ប្លន់​ដល់​ក្នុង​ផ្ទះ​យក​ទ្រព្យ​សម្បត្តិ​​នេះ​ប្តី​​ឈ្មោះ​​លឹម វន អាយុ​​៤៩​ឆ្នាំ ​និង​ប្រពន្ធ​​​ឈ្មោះ​អ៊ុយ ញ៉ី ​អាយុ​៥២​ឆ្នាំ ​ហើយ​ទ្រព្យ​សម្បត្តិ​ដែល​​បាត់​បង់​មាន​លុយ​ខ្មែរ​ចំនួន​១០០​លាន​​រៀល លុយ​ដុល្លារ​ជាង​២.០០០​ដុល្លារ មាស​១​តម្លឹង​​៨ជី ផ្លាទីន​១​តម្លឹង​៧​ជី ​និង​ម៉ូតូ​២​គ្រឿង ១​គ្រឿង​ម៉ាក​គ្លីក​ ស៊េរី​២០១២ និង​​មួយ​គ្រឿង​ទៀត​ម៉ាក​ឌ្រីម​សេ​១២៥ ​ស៊េរី​​២០១២ ។ ប៉ុន្តែ​​ម៉ូតូ​​ទាំង​ពីរ​គ្រឿង​នេះ​ពួក​វា​​ជិះ​បាន​ប្រហែល​​៥​គីឡូ​ម៉ែត្រ​​ក៏​ផ្តួល​​ចោល​ បន្ទាប់​ពី​ដឹង​ថា សមត្ថ​កិច្ច​តាម​ស្ទាក់​ចាប់​នោះ​ ហើយ​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​គេច​បាត់​ស្រមោល​ ​។ ប្រភព​ព័ត៌​មាន​ឱ្យ​​​ដឹង​ថា មុន​ពេល​កើត​ហេតុ​​ម្ចាស់​ផ្ទះ​ខាង​លើ​កំពុង​រៀប​ចំ​ហូប​​បាយ​​ពេល​ល្ងាច​​ស្រាប់តែ​​មាន​ក្រុម​ចោរ​១​ក្រុម​​គ្នា​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង​​ចូល​ទៅ​ភ្ជង់​បាញ់​​គំរាម​៣​ទៅ​៤​គ្រាប់ និង​វាយ​ទៅលើ​​បុរស​ជា​ប្តី​​រង​របួស​ ហើយ​គ្នា​វា​ម្នាក់​បាន​ចាប់​ចង​ស្ត្រី​ជា​ប្រពន្ធ​ រួច​នាំ​គ្នា​រើ​កកាយ​​យក​ទ្រព្យ​សម្បត្តិ​​​បាន​ហើយ​​គេច​ខ្លួន​បាត់​​ដោយ​​សុវត្ថិ​ភាព ​​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕