ខេត្តកំពត ៖ ក្មេងប្រុសម្នាក់ត្រូវជនមិនស្គាល់មុខកាប់ស្លាប់នៅឯរោងចាំសំណាបចម្ងាយជាង១០០ម៉ែត្រពីផ្ទះ ស្ថិតនៅក្នុងភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ដែលសពកុមាររងគ្រោះត្រូវបានឪពុកម្តាយប្រទះឃើញកាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៥ សីហា ។ កុមាររងគ្រោះឈ្មោះវ៉ែន សុធា អាយុ៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
តាមសម្តីម្តាយកុមាររងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោង២រសៀលកូនប្រុសរបស់ខ្លួនបានទៅចាំសំណាបដែលមានចម្ងាយជាង១០០ម៉ែត្រ ពីផ្តះ ។ ស្ត្រីជាម្តាយបន្តថា លុះវេលាម៉ោងជាង៥មិនឃើញកូនត្រឡប់មកផ្ទះវិញ ក៏ដើរទៅមើលស្រាប់តែឃើញកូនដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត ដោយត្រូវជនដៃដល់កាប់នឹងកាំបិតចំក្រោមដោះរយះដល់ពោះធ្លាយពោះវៀន និងដាច់ដៃឆ្វេងម្ខាងបាត់រកអត់ឃើញ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ហើយមិនទាន់បានសួរនាំក្រុមគ្រួសារជុំវិញករណីឃាតកម្មនេះទេ តែសមត្ថកិច្ចសង្ស័យថា អាចជារឿងគំនុំរវាងជនដៃដល់ និងឪពុកម្តាយកុមាររងគ្រោះ ។ តែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ