ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​​តាម​អាកាសភាគ​​​​​​ខាងជើង​​ស៊ីរី​​ស្លាប់20​នាក់​

13 ឆ្នាំ មុន

មនុស្ស​យ៉ាង​តិច​​​២០​នាក់​​ស្លាប់​​ក្នុង​មូល​ដ្ឋាន​​​អាហ្សា​ស​របស់​​ពួក​ឧទ្ទាម​​ស្ថិត​នៅ​​ភាគ​ខាង​ជើង​​ស៊ីរី​​ជិត​ព្រំដែន​​ជាមួយ​តួកគី ។​អង្គ​ការ​​​​​​សិទ្ធិ​​មនុស្ស​ស៊ីរី​​​ស្និទ្ធ​​​ពួកឧទ្ទាម​​OSDH  អះអាង​ថា ការ​វាយ​​ឆ្មក់​តាម​​អាកាស​នោះ​​របស់​​កងទ័ពអាកាស​ស៊ីរី​បាន​សម្លាប់​មនុស្ស​ជាង​២០​នាក់​​កាលពី​ថ្ងៃទី​​១៥សីហា​​​ក្នុង​មូល​ដ្ឋាន​​អាហ្សាស​​របស់​ពួកឧទ្ទាម​​​នាភាគ​​ខាង​ជើង​ប្រទេស​​ជិត​ព្រំ​ដែន​​​​ជាមួយ​តួកគី ។

ការ​​វាយ​ប្រហារ​​​នោះ​​ក៏​​​ប៉ះពាល់​ដល់​អ្នក​ធ្វើ​​ធម្ម​យាត្រា​​​ស៊ីអុីត​​​ លីបង់​ ១១​នាក់​​​​ដែល​ត្រូវចាប់ពង្រត់​​កាលពី​ថ្ងៃទី២២​ឧសភា​​​ ​​នៅ​ភាគ​ខាងជើង​ស៊ីរី​​ដែរ ដោយ​ក្នុង​ចំណោម​​​ពួក​​នោះ​​មាន​៤នាក់​​​ត្រូវ​របួស​​ធ្ងន់​ ។ យោង​តាម​អង្គការ​​​​នោះ​ថា ការ​វាយ​ប្រហារ​​នេះ​ធ្វើ​ឡើង​ដោយ​​យន្ត​ហោះ​មួយ​គ្រឿង​ដែលបាញ់​​​​គ្រាប់​​​មីស៊ីល​​សំដៅ​​លើ​​អតីត​ទីស្នាក់​ការ​​​​គណបក្ស​បាអាស​ក្នុង​ទីក្រុង ​មាន​ប្រជាជន​៧០.០០០​​នាក់​​នោះ​​ដែល​​ក្លាយ​ជាទីចាត់​​​ការ​​សម្រាប់​​ពួកក្រុម​ឧទ្ទាម​​​ ។​

ក្នុង​ទីក្រុង​ដាម៉ាស់​​រដ្ឋធានី​​​ស៊ីរី​​កាលពីថ្ងៃទី​១៥ ​​សីហា  ​មានការ​វាយ​ប្រហារ​​​ដោយ​គ្រាប់​​បែក​មួយ​បណ្តាល​ឱ្យមនុស្ស​​៣​នាក់​ត្រូវ​របួស​​​​​នៅ​តំបន់​​​ដែល​មាន​កិច្ចការពារ​​សន្តិសុខ​​​​ខ្ពស់​នៃ​ក្រុង​ដាម៉ាស់​​រដ្ឋធានី​ស៊ីរី ។ ការ​វាយ​ប្រហារ​ដោយ​​​​គ្រាប់​បែកដាក់​​​​ក្រោម​​រថយន្ត​ស៊ីឡែន​​មួយ​កើត​មាន​​នៅជិត​សេនាធិការ​​ដ្ឋាន​កងទ័ព​​និង​​​សណ្ឋាគារ​​​​​    DAMA  ROSE  ជា​កន្លែង​​​​ស្នាក់​របស់​ពួក​អ្នក​​​​សង្កេតការណ៍​​​អ.ស.ប ។ ​​​ទូរទស្សន៍​​រដ្ឋស៊ីរី​​គូសបញ្ជាក់​​ថា ក្រោយ​​ការផ្ទុះ​​មាន​ផ្សែងខ្មៅ​​ហុយ​ទៅលើ​​អាកាស ។ ​ពួកឧទ្ទាម​​ស៊ីរី​​​អះអាង​ថា  ការវាយ​ប្រហារ​​នេះគឺជា​ស្នា​ដៃ​​របស់​​ពួក​​គេ​សំដៅ​លើ​កង​យោធា​​ ។ ក្នុង​​ចំណោម​​​ពួកអ្នក​​សង្កេត​ការណ៍​​អ.ស.ប​ពុំ​មាន​​​នរណា​ម្នាក់ត្រូវ​​​របួសឡើយ ។​

​​ចំណែក​អង្គការ​កិច្ច​​សហប្រតិបត្តិការ​​អ៊ិស្លាម​​​OCI ​​​ដែល​មាន​ប្រទេស៥៧​ជា​សមាជិក​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃទី១៦សីហា ពីការ​​​​បញ្ឈរ​ជើង​ស៊ីរី​ក្នុង​អង្គការ​នោះ ។ ការ​សម្រេច​ចិត្ត​​​​​នេះ​​ធ្វើ​ឡើង​តាម​រយៈ​​សេចក្តី​ប្រកាស​​មួយ​​​ចេញ​ផ្សាយ​ពេល​​បញ្ចប់​​កិច្ច​ប្រជុំ​​​វិសាមញ្ញ​​​របស់​​ OCI ​នៅ​​ក្រុងឡា​ម៉ិច អារ៉ាប៊ីសាអូឌីត ៕