ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​សញ្ញា​រាជ​វាំង​ និង​ទង់​ជាតិ​ថៃ​ដំឡើង​​នៅ​មាត់​ច្រក​ទ្វារអន្តរ​ជាតិជាំសាងាំ ​ត្រូវ​បាន​ទម្លាក់​​វិញ​ បន្ទាប់​ពី សមត្ថ​កិច្ច​កម្ពុជា​រារាំង

13 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ក្រុម​​សមត្ថ​កិច្ច​ថៃ​ដែល​​បម្រើ​ការងារ​នៅ​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំសាងាំ បាន​ទម្លាក់​ទង់​ជាតិ និង​រូប​សញ្ញា​ព្រះ​រាជ​​វាំង​​ចេញ ​បន្ទាប់​ពី​សមត្ថ​កិច្ច​​កម្ពុជា​ធ្វើ​ការ​រារាំង​ កាល​ពី​រសៀល​ថ្ងៃ​​ទី​១៥ សីហា ២០១២ ស្ថិត​ក្នុង​ភូមិ​​ជើង​ភ្នំ ​ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង​ ។

សមត្ថ​កិច្ច​កម្ពុជា​បម្រើ​ការ​ងារ​នៅ​មាត់​ច្រ​ក​ទ្វារ​អន្តរជាតិ​ជាំសាងាំ បាន​ឱ្យ​​កោះ​សន្តិ​ភាព​ដឹង​ថា ​លោក​ឧត្តម​សេនីយ៍​ទោ នួន នៅ មេ​បញ្ជា​ការ​រង​យោធ​ភូមិ​ភាគ​ទី​៤ ប្រចាំ​ទិស​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​​ប្រាសាទ​​បាន​អញ្ជើញ​មក​ជួប​​សមត្ថ​កិច្ច​​ថៃ​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ជាំសាងាំ ហើយ​​​បាន​ព្រមាន​សមត្ថ​កិច្ច​ថៃ​ថា រូប​សញ្ញា​រាជ​វាំង និង​ទង់​ជាតិ​ថៃដែល​ដាក់​ដំឡើង​​នៅ​ក្បែរ​មាត់​​ច្រក​ទ្វារ​នោះ គឺ​សុំឱ្យ​​ខាង​ភាគី​​ថៃ​ទម្លាក់​​វិញ ព្រោះ​ព្រំដែន​មិន​ទាន់​កំណត់​​ច្បាស់​​លាស់​​នៅ​ឡើយ តែ​បើ​​មិន​ទម្លាក់​​ទេនោះ ​ខាង​ភាគី​​កម្ពុជា នឹង​សាង​សង់​កន្លែង​បម្រើ​ការ​ងារ​​រឹង​មាំ និង​ដាក់​ទង់​ជាតិ​​ដូច​ខាង​ភាគី​ថៃដែរ។ ​បន្ទាប់​​ពី​បាន​ព្រមាន​​រួច​ខាង​ភាគី​ថៃ​​ក៏​យល់​ព្រមទម្លាក់​​រូប​សញ្ញា​រាជ​វាំង និង​ទង់​ជាតិ​​របស់​ខ្លួន​ចុះ​វិញ​នៅ​វេលា​​ម៉ោង​៣​និង​​២០​នាទី​រសៀល​ថ្ងៃ​ទី​១៥ សីហា ២០១២ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕