ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋ​មន្ត្រី​​ស៊ុយ សែម បញ្ចុះ​បឋម​​សិលា​​សាង​សង់​បណ្ណា​ល័យ​២​នៅ​ស្រុក​បាកាន

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ​កាល​ពី​​ថ្ងៃទី​​១៥ សីហា ២០១២ ​លោក​រដ្ឋ​មន្ត្រី​ស៊ុយ សែម ​ប្រធាន​ក្រុម​ការ​ងារ​គណបក្ស​​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​​ពោធិ៍​សាត់ បាន​អញ្ជើញ​​ជា​អធិបតី​​ក្នុង​ពិធី​​បញ្ចុះ​​បឋម​សិលា​សាង​សង់​បណ្ណា​ល័យ​​ចំនួន​២​ខ្នង​នៅ វិទ្យា​ល័យ​អូរ​តា​ប៉ោង ​និង​វិទ្យា​ល័យ​បាកាន ។ ​ក្នុង​ឱកាស​​នោះ​​មាន​ការ​ចូល​រួម​ពី​​សំណាក់​ថ្នាក់​រដ្ឋ​លេខាធិការ​​ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និង​ថាម​ពល​ ​អភិ​បាល​រង​ខេត្ត ក្រុម​ការ​ងារ សិស្ស គ្រូ និង​ប្រជា​ពល​រដ្ឋ​សរុប​ចំនួន​​១.០០០​នាក់ ។

​លោក​សៅ ដារឿន អភិ​បាល​ស្រុក​បាកាន ​ធ្វើ​​សេច​ក្តី​រាយ​ការណ៍​ជូន​ថា ​ឆ្នាំ​នេះ​​នៅ​ស្រុក​បាកាន ធ្វើ​ស្រែ​​បាន​គ្រប់​ផែន​ការ​​៤៥.០០០​ហិកតា ច្រូត​កាត់​រួច​៨.៥០០​ហិកតា ប៉ុន្តែ​​​ត្រូវ​ជួប​គ្រោះ​រាំង​ស្ងួត​ប្រមាណ​​៥.០០០​ហិកតា ដែល​អាជ្ញា​ធរ​ និង​ជំនាញ​ធនធាន​ទឹក​កំពុង​​តែ​ខិត​ខំ​ដោះ​ស្រាយ​​ផ្តល់​ទឹក​ពី​ប្រព័ន្ធ​ធារា​សាស្ត្រ​​ដំណាក់​អំពិល ។ លោក​ឱ្យ​ដឹង​ថា ​ឆ្នាំ ២០១២ ​នេះ​គ្រឿ​ង​ចក្រ​​របស់​លោក​ប្រធាន​ក្រុម​ការ​ងារ និង​លោក​ឧកញ៉ា​ វិញ ហួរ ​កសាង​ប្រឡាយ​ទឹក​បាន​ប្រវែង​៦១.៩៨៤​​ម៉ែត្រ ផ្លូវ​លំ​ប្រវែង​១០៧.០១៧​ម៉ែត្រ ស្តារ​អូរ​ប្រវែង​​២.៤០០​ម៉ែត្រ ជីក​ស្រះ​ទឹក​​បាន​១.៦១១​​ស្រះ និង​ចិញ្ចឹម​ត្រី​បាន​៨៣៥​ស្រះ។ ចំពោះ​វិស័យ​អប់រំ​ក៏​មាន​ការ​រីក​​ចំរើន​​ខ្លាំង​ក្លា​ដែរ ក្នុង​ឆ្នាំ​សិក្សា​២០១១-២០១២ ​នេះ​មាន​សាលា​បឋម​សិក្សា​ចំនួន​៨២​​សាលា ​មត្តេយ្យ​សិក្សា​២៨​សាលា អនុ​វិទ្យា​ល័យ​៨​សាលា វិទ្យា​ល័យ​៥​សាលា ​និង​អគារ​សិក្សា​​សរុបទាំង​អស់​មាន​​១៨៤​ខ្នង ក្នុង​នោះ អគារ​ថ្ម​១៤៣​ខ្នង ។ ចំណែក​ការ​បញ្ចុះ​​បឋម​សិលា​ថ្ងៃ​នេះ​សាង​សង់​បណ្ណា​ល័យ​ចំនួន​២​ខ្នង  មួយ​ខ្នង​នៅ​ក្នុង​វិទ្យា​ល័យ​​អូរតា​ប៉ោង​នេះ និង​មួយ​ខ្នង​ទៀត​នៅ​វិទ្យា​ល័យ​បាកាន ​​មាន​ទំហំ​១៦​ម៉ែត្រ​គុណ​២០​ម៉ែត្រ។

​លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម ​បានថ្លែង​​ថា បណ្ណា​ល័យ​ទាំង​២​ខ្នង​នេះ​ជា​អំណោយ​រប​ស់​​លោក​ឧកញ៉ា វិញ ហួរ និង​លោក​ជំទាវ​​ផ្តល់​ជូន​ជា​គុណ​ប្រយោជន៍​ដល់​កូន​ចៅ​​យើង​ទាំង​អស់​ ដូច្នេះ​សូម​ចេះ​ជួយ​​ថែរក្សា និង​ប្រើ​ប្រាស់​ឱ្យ​​មាន​ផល​ប្រយោជន៍ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕