រាជធានីភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា នៅព្រឹកថ្ងៃទី១៦ សីហា ២០១២នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយឯកសារបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ស្តីពីយុទ្ឋសាស្រ្តប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ក្នុងចំណោមអ្នកប្រើបំពានគ្រឿងញៀន នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ។
អញ្ជើញជាអធិបតីក្នុងពិធីនេះ មានលោកវេជ្ជបណ្ឌិតរស់ សីលវ៉ាត់អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯកកង សាខន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអស់លោក លោកស្រីជា កម្លាំងនគរបាលជាតិមកពីបណ្តាខេត្តរាជធានីជាច្រើនរូបទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ