ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​សម្ភា​​រលើ​អ្វី​ៗ​ទាំង​អស់

11 ឆ្នាំ មុន

លោក​មេធាវី​​មួយ​រូប​​ទើប​តែ​​បើក​ទ្វារ​រថយន្ត​ BMW ត្រៀម​ឈាន​ចេញ​​​ ស្រាប់​តែ​​រថយន្ត​មួយ​គ្រឿង​​បើក​លឿន​ដូច​ព្យុះ​ ឆាប​ទ្វារ​រថយន្ត​របស់​គាត់​ដាច់​ចេញ​ពី​តួ ។ ពេល​ប៉ូលិស​ចរាចរ​មក​ដល់ ឃើញ​​​​លោក​មេធាវី​​ឆ្លេឆ្លា​ស្រែក​ម្នាក់​ឯង ៖
– ពួក​អា​ទំនើង​​​​បើក​រថយន្ត​ជោរ បើក​រថ​យន្ត​ព្រហើន ។ BMW​ របស់​យើង​ទើប​តែ​ទិញ​ថ្មី​ចែស ឥឡូវ​ត្រូវ​​ខ្ទេច​អស់​​​ទ្វារ​ម្ខាង​

លោក​មេធាវី​​មួយ​រូប​​ទើប​តែ​​បើក​ទ្វារ​រថយន្ត​ BMW ត្រៀម​ឈាន​ចេញ​​​ ស្រាប់​តែ​​រថយន្ត​មួយ​គ្រឿង​​បើក​លឿន​ដូច​ព្យុះ​ ឆាប​ទ្វារ​រថយន្ត​របស់​គាត់​ដាច់​ចេញ​ពី​តួ ។ ពេល​ប៉ូលិស​ចរាចរ​មក​ដល់ ឃើញ​​​​លោក​មេធាវី​​ឆ្លេឆ្លា​ស្រែក​ម្នាក់​ឯង ៖
– ពួក​អា​ទំនើង​​​​បើក​រថយន្ត​ជោរ បើក​រថ​យន្ត​ព្រហើន ។ BMW​ របស់​យើង​ទើប​តែ​ទិញ​ថ្មី​ចែស ឥឡូវ​ត្រូវ​​ខ្ទេច​អស់​​​ទ្វារ​ម្ខាង​ហើយ។

នាយ​ប៉ូលិស​មួយ​រូប​​​​ពិនិត្យ​​កន្លែង​កើត​ហេតុ​​រួច​រាល់​ ងាក​មក​និយាយ​ថា ៖
– ពួក​មេ​ធា​វី​អស់​លោក​​​ដឹ​ង​តែ​ផ្តោត​អារម្មណ៍​​លើ​សម្ភារ​ ។ ហេតុ​ម៉េច​លោក​ស្រែក​តែ​រឿង​ទ្វារ​​រថយន្ត​ខូច​ខាត​ ចំណែក​​ដៃ​ឆ្វេង​​​ខ្លួន​ឯង​​ដាច់​បាត់​មួយ​កំណាត់​​​ មិន​ស្រែក​ផង ?

លោក​មេធា​វី​ស្លន់​ស្លោ​ពេល​ក្រឡេក​ឃើញ​ដៃ​ឆ្វេង​​ដាច់​បាត់​មួយ​កំណាត់​មែន គាត់​រឹត​តែ​ស្រែក​ខ្លាំង​ឡើង ៖
– ជួយ​ចាប់​ពួក​វា​ ។ ដៃ​ឆ្វេង​ខ្ញុំ​មាន​ពាក់​នាឡិកា Rolex ថ្លៃ​រាប់​ម៉ឺន​ដុល្លារ, ពួក​វា​យក​នាឡិកាខ្ញុំ​​​ទៅ​លក់​មិន​ខា​នទេ ។