ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេតភីត និង​ចូលី ទិញចិញ្ចៀន​ពេជ្រ​​តម្លៃ​1លាន​ ដុល្លារ​សម្រាប់​​​ថ្ងៃ​មង្គល​ការ​​នៅចុង​សប្តាហ៍​​នេះ

13 ឆ្នាំ មុន

​​យោង​​​តាម​​ប្រភពព័ត៌​មាន​​គេ​ហទំ​ព័រ​​ ndtv.​com ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​​ទី​១៤ សីហា ឆ្នាំ​២០១២ ​ឱ្យ​ដឹង​ថា តារា​សម្តែង​ហូលីវូដ​ ជើង​ចាស់​ លោក​ប្រេតភីត និង​ចូលី ​ដែល​រួម​​រស់​នឹង​​​គ្នា​ជាង​១​ទស​វត្ស​​ហើយ​នោះ​បានបញ្ជា​ទិញ​​ចិញ្ចៀន​​ពេជ្រ​​តម្លៃ​១​លាន​ដុល្លារ​​ស​ហ​រដ្ឋ​អាមេរិក​​ពី​ក្រុម​ហ៊ុន​​លក់​គ្រឿង​​អលង្ការ​ Robert Porcop នៅ​ក្នុង​ប្រទេស​បារាំង ដើម្បី​​ត្រៀម​​បំពាក់​ថ្ងៃ​រៀប​អាពា​ហ៍​
ពិ​ពាហ៍​​របស់​ពួក​គេនៅ​ចុង​សប្តាហ៍​​​នេះ​ ។

ប្រភព​​ព័ត៌​មាន​ដដែល​នោះ ​ឱ្យ​ដឹង​​ទៀតថា ក្រុម​ហ៊ុន​​លក់​គ្រឿង​អលង្ការ​ដ៏​ល្បីមួយ​នោះ​​មាន​ការ​​​មមា​ញឹ​ក​ខ្លាំង​ណាស់​​ជារៀង​រាល់​ឆ្នាំ​​ក្នុង​ការ​ច្នៃ​​ម៉ូដ​ចិញ្ចៀនពេជ្រ​ដ៏​មាន​​​តម្លៃ​​​សម្រាប់​​ជន​​ល្បី​ៗ​ ជា​ពិសេស​អ្នក​សិល្បៈ​ដែល​មាន​គម្រោង​​រៀប​អាពាហ៍​ពិពាហ៍​​ ។
យោង​​តាមសារ​​ព័ត៌​មាន​​ឥណ្ឌា Time of India ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​​​​ទី​១៤ សីហា ក៏បាន​​អះ​អាង​​​ដែរ​ថា ​​អាពាហ៍ពិពាហ៍​របស់​តារា​ហូលី​វូដ​​ជើង​ចាស់​​​មួយគូ​នេះ​គ្រោង​នឹង​ធ្វើ​ឡើងនៅ​រាត្រី​ថ្ងៃ​សៅរ៍​ទី​១៨ សីហា ឆ្នាំ​២០១២ ​​ក៏​ប៉ុន្តែ​​​​ក្នុង​លក្ខណៈ​ស្ងាត់​ៗ​​នៅ​​គេ​ហ​ដ្ឋាន​របស់​​ពួក​គេ​ក្នុង​ប្រទេស​បារាំង ។ ទាក់​ទង​ទៅ​នឹង​គម្រោង​​រៀប​អាពាហ៍​ពិពាហ៍​នេះ លោក Patrick Mareschi អនុ​រដ្ឋ​លេខា​ធិ​​ការ​ក្រសួង​វប្ប​ធម៌​បាន​និយាយ​ថា «យើង​​មិន​បាន​ទទួល​ដំណឹង​នេះ​​នៅ​ឡើយ​ទេ ហើយ​តាម​ច្បាប់​​ប្រទេស​បារាំង​​អ្នក​ដែល​​ចង់​រៀប​អាពាហ៍​ពិពាហ៍​ត្រូវ​​តែ​ចុះ​ឈ្មោះ​នៅ​​សាលា​ក្រុង​ដែល​ពួក​គេ​រស់​នៅ» ។

​លោក​ប្រេភីត​ និង​ចូលី បាន​ភ្ជាប់​ពាក្យ​​រួច​ហើយ​​កាល​ពី​ខែ​មេសា​​ ឆ្នាំ​២០១២ ហើយ​​ពួក​គេ​​​មាន​គម្រោង​​រៀប​ការ​ជា​ច្រើន​​លើក​ច្រើន​សា​​រួច​មក​ហើយ តែ​ពុំ​ទាន់​មាន​ពេល​​វេលា​​​​​សម​រម្យ​​​ដើម្បី​​ចូល​រោង​ការ​​ ។ដោយ​ឡែក យោងទៅ​តាម​ប្រភពព័ត៌​មាន​សិល្បៈ​​ហូលី​វូដ​ ចេ​ញ​ផ្សាយ​​កាលពី​ថ្ងៃ​​ទី​៨ ​សីហា ​ឆ្នាំ​​២០១២ ​បាន​​ឱ្យដឹងថា ​តារាហូលីវូដ​​ជើង​ចាស់​ប្រេត ភីត​ ​បានចំណាយ​លុយជាង​៣៦​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​​ទិញ​នាឡិកា​​ដ៏​ថ្លៃ​បំផុត​ឱ្យ​សំណព្វចិត្ត​ អេនចូលី​ណា ចូលី ​។ ​

នាឡិកា​ដ៏​មាន​តម្លៃ​នេះ​គឺ​​​ធ្វើ​ឡើង​ពីមាស​និង​ដាំពេជ្រ​ ហើយ​អ្នក​ផលិត​បាន​ចំណាយពេលល​​វេលា​​​ជាង​២ខែ​ទើប​​ផលិត​​​​បាន​ ។ ​នាឡិកាដៃ​​ដ៏​​ទំនើប​​ម៉ាក​ ​Pated Philippe Minute  Repeater ត្រូវ​​​​ផលិត​ឡើង​​​​នៅ​ប្រទេស​ស្វ៊ីស​ ​ហើយ​អតិថិជន​ត្រូវរង់ចាំ​​រយៈ​ពេល​២ឆ្នាំ​ ដើម្បី​បាន​វា​ពាក់​នៅ​ក្នុងដៃ​ ។ លោកប្រេត ​ភីត ​​និយាយ​​ថា ​​«ខ្ញុំ​​បាន​ចំណាយ​​ពេល​ដ៏​មមាញឹក​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​​​ប្រទេស​ស្វ៊ីស​ដើម្បី​បញ្ជា​​​ទិញ​នាឡិកា​នេះធ្វើ​ជា​កាដូ​ដល់​ម្ចាស់​បេះ​ដូង​របស់​​ខ្ញុំ​​មុន​ថ្ងៃរៀបការ​ »​។ ​សំឡេង​របស់​​នាឡិកានេះ​គឺដូចគ្នាទៅ​នឹង​នាឡិកា​ប៊ិក​​​ប៊ិន​ ក្រុង​​ឡុង ​។ ​

លោក​ប្រេត ភីត​ និង​ជូលី​បាន​ភ្ជាប់​ពាក្យ​កាលពីខែ​មេសា ​ឆ្នាំ​២០១២​ ​ហើយ​ព័ត៌​មាន​ចុង​ក្រោយ​ថា ពួកគេ​​នឹង​រៀប​ការ​​នៅ​ចុង​សប្តាហ៍​នេះ។ ​បច្ចុប្បន្ន​​អ្នក​ទាំង​ពីរ​​​រស់នៅជាមួយ​គ្នា​​​រួម​ទាំង​​កូន​​ផ្ទាល់​​ខ្លួន​​ និង​​​​កូន​ចិញ្ចឹម​​​សរុប​ទាំង​អស់​ចំនួន​៦នាក់ ​៕​