ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន Qool​ (ឃូល) ធ្វើ​ការ​បង្ហាញ​ HTC One S នៅ​ហាង​ Mtesh ថ្មី

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ថ្មី​​ៗ​នេះ បន្ទាប់​ពី​បាន​ចេញ​លក់​នូវ​ទូរស័ព្ទ​ដៃ​ស៊េរី​ថ្មី HTC One X ​និង​ HTC One V របស់​​ខ្លួន​រួច​មក ក្រុមហ៊ុន HTC បាន​​ចេញ​លក់​នូវ​ទូរស័ព្ទ​ស៊េរី​​ថ្មី​មួយ​ទៀត​ គឺ HTC One S ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​នៅ​ក្នុង​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ដែល​មាន​ការ​កើន​ឡើង​ឥ​ត​ឈប់​ឈរ​ជា​មួយ​នឹង​ទូរស័ព្ទ​ប្រភេទ​ស្មាត​ហ្វូន ។

តាម​ការ​បង្ហាញ​របស់​អ្នក​តំណាង​ផ្នែក​ទី​ផ្សារ​​របស់​ក្រុមហ៊ុន Qool (ឃូល) នៅ​ហាង​​ Mtesh ផ្សារ​សុវណ្ណា​ ​បាន​ឱ្យ​ដឹង​ថា ទូរស័ព្ទដៃ ​​​HTC One S ជា​​ប្រភេទទូរស័ព្ទ​ស្មាត​ហ្វូន មាន​រូប​រាង​ស្តើង និង​បំពាក់​នូវ​បច្ចេក​វិទ្យា​​ទំនើបៗ​ជា​ច្រើន ​អាច​និយាយបាន​ថា ​ជា​បច្ចេក​វិទ្យា​ចុង​ក្រោយ​បំផុត​ ​នៃ​ប្រភេទ​ទូរស័ព្ទ​​ដៃ​ស្មាត​ហ្វូន ដែល​បច្ចេក​វិទ្យា​ថ្មី​នេះ ​​វា​នឹង​ជួយ​បំពេញ​ការ​ងារ​ប្រចាំ​ថ្ងៃ​ និង​​ការ​កម្សាន្ត​​របស់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ឱ្យ​កាន់​តែ​មាន​ភាព​សម្បូរ​​បែប​ថែម​ទៀត​ ។

HTC One S គឺជា​ទូ​រស័ព្ទ​ស្មាត​ហ្វូន​ស៊េរី​ទំនើប​ត្រូវ​បាន​បំពាក់​នូវ​អេ​ក្រង់ ​Touchscreen ទំហំ៤.៣​អុីង ប្រើប្រាស់​នូវ​កញ្ចក់​ Super AMOLED Touchscreen ជា​​ប្រភេទ​កញ្ចក់​ដែល​​ផ្តល់​នូវ​ពន្លឺ​​ភ្លឺ​ច្បាស់​​ជាង​​គេ​បំផុត និង​​មាន​កា​មេ​រ៉ា​សម្រាប់​ថត​រូប​ភាព​មាន​ទំហំ៨​មេ​ហ្គា​​ភិច​សែល អម​មក​ជា​មួយ​នូវ​មុខ​ងារ Autofocus, LED Smart Flash និង​ BSI Sensor ហើយ​និង​​សមត្ថភាព​អាច​​ថត​​វី​ដេ​អូ​បាន​ច្បាស់​ក្នុង​កម្រិត​​ 1080p ។ ​ក្រៅ​ពី​នេះ ​​HTC One S គឺ​បាន​​បំពាក់​នូវ​អង្គ​ប្រតិបត្តិការ​ ​​Dual-core 1.7​GHz Snapdragon S4 មានសមត្ថ​ភាព​អាច​ធ្វើ​ការ​​គណនា​បាន​លឿន​ជាង​ទូរស័ព្ទ​ស្មាត​ហ្វូន​ដទៃ​ទៀត​​ ជា​ពិសេស​​ការ​ប្រើ​ប្រាស់​អុីន​​​ធើរ​ណេត​តែ​ម្តង ។ ចំពោះ​ប្រព័ន្ធ​​ប្រតិបត្តិ​ការ​វិញ ​គឺ​ដំណើរ​ការ​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android OS, Version 4.0 (Ice Cream Sandwich) ។ នៅ​លើ​​​ស្មាត​ហ្វូន HTC One S គឺ​មាន​​បំពាក់​នូវ​អង្គ​ចង​ចាំ​​ទំហំ​ 16GB រួច​ជា​ស្រេច ។ បន្ថែម​ពី​លើ​លក្ខណៈ​​ពិសេសៗទាំង​នេះ វា​ក៏​នៅ​​មាន​បច្ចេក​វិទ្យា GPS, Bluetooth 4.0 និង​បច្ចេក​វិទ្យា ​Wi-Fi, Hot Spot សម្រាប់​ភ្ជាប់​អុីន​ធើរ​ណេត​បាន​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ ។ រី​ឯ​តម្លៃ​របស់​ទូរស័ព្ទ​ស្មាត​ហ្វូន HTC One S គឺ​មាន​តម្លៃ​​ប្រហាក់​ប្រហែល​៤៨៩​ដុល្លារ​​សហរដ្ឋ​អាមេរិក ​នឹង​ការ​ធា​នា​ដែល​មាន​រយៈ​ពេល​១២​ខែ ។

គូស​បញ្ជាក់​ផង​ដែរ​ថា ហាង Mtesh ដែល​មាន​ទី​តាំង​​នៅ​ជាន់​​ផ្ទាល់​​ដី​ជាប់ Lucky Supermarket នៅផ្សារ​សុវណ្ណា​ក៏​មាន​ដាក់​តាំង​​បង្ហាញ​ទូរស័ព្ទ​ដៃ HTC One ​គ្រប់​ស៊េរី​សម្រាប់​អតិថិ​ជន​​សាក​ល្បង​ប្រើ​ប្រាស់​ដើម្បី​ទទួល​យក​បទ​ពិសោធន៍​​ដ៏​ពិត​ប្រាកដ​របស់​ទូរស័ព្ទ​​ស្មាត​ហ្វូន ៕