ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ស​ព្វ​ផ្សាយ​​​បច្ចេក​ទេស​​​បង្កាត់​​​ពូជជ្រូក​​​សិប្បនិម្មិត​​​ងាយ​ស្រួលជាង​បង្កាត់​​ជាមួយបា​​ផ្ទាល់

13 ឆ្នាំ មុន

​ខេត្ត​ព្រៃវែង​ ៖ កាល​ពី​ថ្ងៃទី​​១៣​ សីហា​​ នៅសាលា​ស្រុក​​ពារាំង​ ការិយាល័យ​ផលិត​កម្ម​​ និងបសុ​ព្យាបាល​ខេត ្ត​បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​​​ពី​សារប្រយោជន៍​​នៃការ​បង្កាត់​​​ពូជ​ជ្រូក​​សិប្បនិម្មិត​ ក្រោម​អធិប​តី​ភាព​លោក​​ គង់​ នី អភិបាល​រង​ស្រុក​​​ពារាំង​ ។ ចូល​រួម​ក្នុង​​កិច្ច​ប្រជុំ​​ផ្សព្វផ្សាយ​​នេះ​មាន​អ្នក​​ចិញ្ចឹម​ជ្រូក​​បា​​ចំនួន​​៣៥​នាក់​​ ព្រម​ទាំង​មន្ត្រី​ជំនាញ​​​ និង​ភ្នាក់​ងារ​​បម្រើ​សុខ​ភាព​​សត្វ​ភូមិ​ចំនួន​​៧នាក់​ ។

លោក វ៉ា វិសិដ្ឋ​ អនុប្រធាន​ការិយាល័យ​​ផលិត​​កម្ម​​​និង​បសុព្យាបាល​​ខេត្ត​មាន​​​​​​ប្រ​សាសន៍​​ថា ​កន្លងមក​​​មាន​ផល​ប៉ះ​ពាល់​​ជា អវិជ្ជាមាន​ដល់​ការ​​ចិញ្ចឹម​ជ្រូក​ តាមរយៈ​​ការ​បង្កាត់​​​ផ្ទាល់​​រវាង​​មេ​ជ្រូក​ និង​បាជ្រូក​ ទើប​ពេល​នេះ​ធ្វើការ​អញ្ជើញ​​អ្នកចិញ្ចឹម​​មេ​ជ្រូក​​ បាជ្រូក និង​ភ្ញៀវ​​កិត្តិយស​​មក​​ចូលរួម​​ក្នុង​​កិច្ច​ប្រជុំ​​ក្នុង​គោល​បំណង​​​បង្កើន​ផលិតកម្ម​ជ្រូក​ កាត់​បន្ថយ​​ការ​រីករាល​ដាល​ជំងឺ​​​រាត​ត្បាត​ កាត់​បន្ថយ​ការ​​ចំណាយ​ទៅ​លើការ​​ចិញ្ចឹម​​បា​ជ្រូក និង​បង្កើន​ភាព​ងាយ​ស្រួល​​ដល់​ដំណើរ​​ការ​​​បង្កាត់​​ពូជ​ប្រកប​​ដោយ​​​សុវត្ថិភាព​​​ផ្នែក​សុខ​ភាព​សត្វ​ជ្រូក ។ លោក​បន្តថា ​គោល​បំណង​​សំខាន់​គឺ​កាត់​បន្ថយ​​​ការ​បង្កាត់​​ពូជ​ជ្រូក​​តាមរយៈ​​​ការ​បង្កាត់​​ដោយ​ផ្ទាល់​​រវាង​​​បាជ្រូក និង​មេជ្រូក​ សំដៅ​ធ្វើ​ឱ្យ​​​ផលិត​កម្ម​ជ្រូក​ប្រកប​ដោយ​​សុខដុម​​​​​នីយ​​កម្ម​សេដ្ឋ​កិច្ច​គ្រួស​ារ​ រវាង​អ្នក​ចិញ្ចឹម​​ និង​តម្រូវ​ការ​ ។
លោក​វ៉ា វិសិដ្ឋ​បាន​បន្តថា ចំពោះ​ក​​ម្មវិធីនេ​ះ​​​​​​ការិយាល័យ​​ផលិត​កម្ម​ និងបសុព្យាបាល​​ខេត្ត​ក៏​ធ្លាប់​​បាន​ធ្វើការ​​ផ្សព្វផ្សាយ​​ជូន​ទៅ​ដល់​សាធា​រណ​ជន​ តាម​បណ្តា​ស្រុក​​នានា​រួម​មាន​ ​ លើកទី​១ ប្រារព្ធ​​ធ្វើនៅភូមិ​ទួល​ខ្ពស់​​ ឃុំ​ឈើ​កាច់​ ស្រុកបា​ភ​​្នំ ​​​​លើកទី​​២ធ្វើ​នៅ​ក្រុងព្រៃវែង​ និង​លើក​​​​ទី​៣ ធ្វើនៅ​ស្រុក​ពាមរក៍​ ។​

លោក​​ គង់​ នី អភិបាល​​​រង​ស្រុក​ពារាំង​ បាន​កោត​សរសើរ​ការិយាល័យ​ផលិតកម្ម​​ និងបសុ​ព្យាបាល​​ខេត្ត​ ដែ​ល​បើកកិច្ច​ប្រជុំ​នេះ​ឡើង​​សំដៅ​ផ្សព្វផ្សាយ​​ទៅ​​ដល់​សាធារណជន​​ក្នុង​ស្រុក​ពារាំង​ ក៏​ដូចជា​ខេត្ត​ព្រៃវែង​ទាំង​មូល ។ លោក​​បាន​​​ផ្តាំផ្ញើ​​ដល់​​សាធា​រណជន​ ជាពិសេស​​បណ្តា​អ្នកចិញ្ចឹម​ជ្រូក​ទាំង​អស់​ សូម​ឱ្យ​ចាប់​អារម្មណ៍​​​ងាក​មក​រក​ការ​បង្កាត់​​​ពូជ​ជ្រូក​ដោយ​​​​​សិប្បនិម្មិត​វិញ ព្រោះតាម​វិធី​​នេះ​អាច​ឱ្យ​បង​ប្អូន​​​បញ្ចៀស​​បាន​ការ​ខាត​បង់​ថវិកា ពេល​វេលាចិញ្ចឹម​​ហើយ​សត្វមិន​ឆ្លង​ជំងឺ​ ដូច​ការ​បង្កាត់​​ផ្ទាល់រវាង​​បាជ្រូក​ និង​មេ​ជ្រូក ៕