ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី​ចង់​ក្លាយ​ជាប្រទេស​​​មាន​សេដ្ឋ​កិច្ច​ធំបំផុត​​លើ​​លោក

13 ឆ្នាំ មុន

​​ប្រទេស​ឥណ្ឌូណេស៊ី​​មាន​បំណង​ក្លាយ​ជា​ប្រទេស​​ដែ​ល​មាន​សេដ្ឋក​ិច្ច​ធំបំផុត​នៅលើ​ពិភព​លោក​នា​ឆ្នាំ​២០១៥​​ខាងមុខ ​។ ​ដូច្នេះ​ផលិត​ផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ​នឹង​មាន​ចំនួន​៤,៥​លាន​ដុល្លារ ​។ ​ប្រាក​់ចំណូល​សម្រាប់​មនុស្ស​ម្នាក់​ៗ​នឹងកើន​ឡើង​៤ដង​ពី​៣.០០០​ដុល្លារ​ដល់​១៥.០០០​ដុល្លារ​ ។ ​​ថ្លែង​ទៅ​កាន់​វេទិកា​ធុរកិច្ច​នាទី​ក្រុង​​សិង្ហ​បុរី​ ​រដ្ឋ​មន្ត្រី​សម្រប​សម្រួល​កិច្ច​ការ​សេដ្ឋ​កិច្ច​​លោក​ហាតា ​រ៉ា​ជាសា ​ថ្លែង​ថា​ ​ទី​ក្រុង​ហ្សា​​កាតា​ ​គ្រោង​នឹង​សម្រេចគោល​ដៅ​នេះ​តាម​រយៈ​កម្មវិធី​ពន្លឿន​សេដ្ឋ​កិច្ច​​របស់​រដ្ឋា​ភិបាល​ ។​ ​កម្មវិធី​នេះ​ផ្តោត​សំខាន់​ទៅលើ​​កា​រអភិវឌ្ឍ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​នៅ​ក្នុង​ច្រក​របៀង​កំណើន​សេដ្ឋ​កិច្ច​ក្នុងតំបន់​ចំនួន​៦​នៅទូទាំង​ប្រទេស ​។

យ៉ាងណា​ក៏ដោយ​ ​កម្មវិធី​នេះ​ទាម​ទារ​ការ​វិនិយោគរាប់លាន​ដុល្លារ​ដើម្បី​ធ្វើ​ឱ្យ​មាន​កំណើន​ឡើង ។ ​ដើម្បី​ធ្វើ​ដូច្នេះ​​បាន​ ក្រុង​ហ្សា​កាតា​មាន​គម្រោង​ទាក់ទាញ​វិនិយោគ​បរទេស​ទាំង​ក្នុង​វិស័យ​ផលិត​កម្ម​​ សេដ្ឋ​កិច្ច​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ។ លោកបាន​បន្ថែម​ថា ​គោលនយោបាយ​ដែល​យើង​យក​មក​អនុវត្ត​នេះ​គឺ​វា​អនុលោម​ទៅ​នឹង​ការ​ប្តេជ្ញា​របស់​អន្តរជាតិ​ ហើយ​យើង​នៅ​តែ​បើក​ចំហ​សម្រាប់​ធុរ​កិច្ច​​ដដែល​ ។ ​លោក​ថា​ លោក​មិនជឿ​លើការ​​ការពារ​ពាណិជ្ជ​កម្ម​នោះ​ទេ ​ហើយ​លោក​ប្តេជ្ញា​យ៉ាងមុត​មាំ​ថា ​នឹង​បើ​កចំហ​របប​ពាណិជ្ជ​កម្ម​ឱ្យ​បាន​ត្រឹម​ត្រូវ​​និងមាន​លក្ខណៈ​ប្រកួត​ប្រជែង​សម្រាប់​ឥណ្ឌូ​ណេស៊ី​​ ៕