ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​នាង​ច្រក​បាវ​ដាក់​រថយន្ត​គឺ​ជា​រឿង​ប្រឌិត​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បន្ទាប់​ពី​​មាន​ការ​ភ្ញាក់​​ផ្អើល​​ពី​ស្ត្រី​វ័យ​ក្មេង​ជា​កម្ម​ការិនី​​ម្នាក់​​ដែល​បាន​អះ​អាង​​ថា នាង​ត្រូវ​​ជន​មិន​ស្គាល់​​មុខ​៣​នាក់​​ចាប់​​​ច្រក​បាវ​​​ដាក់​រថយន្ត​​​ តែ​​ត្រូវ​​នាង​រើប​ម្រះ​រួច​​ក៏​​លោត​ចុះ​​គេច​ខ្លួន​​​ និង​បាន​ទៅ​​​​​ប្តឹង​ប៉ូលិស​​កាល​ពី​រសៀល​​ថ្ងៃ​ទី​១៤ សីហា ការ​ពិត​​រឿង​រ៉ាវ​​នោះ​​គឺ​​ជា​រឿង​​ប្រឌិត​​ដែល​នា​ង​​រៀប​ចំ​​ឡើង​​អូ​ស​ទាញ​ទឹក​ចិត្ត​​ម្តាយ​ និង​បង​​ថ្លៃ​ស្រី​របស់​នាង​​ឱ្យ​អាណិត​​អាសូរ​​តែ​ប៉ុណ្ណោះ ។ ការ​ប្រឌិត​​រឿង​នេះ​បាន​បែក​ធ្លាយ​​កាល​ពី​ព្រឹ​ក​ថ្ងៃទី​១៥ សីហា បន្ទាប់​​ពី​​សមត្ថ​កិច្ច​​មាន​ការ​សង្ស័យ​​ក៏​​​​សាក​សួរ​ និង​ស្រាវ​ជ្រាវ​ដល់​ទី​កន្លែង​ដែល​នាង​ត្រូវ​គេ​ចាប់​​ តែ​​​ពុំ​​មាន​សាក្សី​​ណា​ម្នាក់​​បាន​ឃើញ​​ក៏​​​ជជីក​​សួរ​នាង​ម្តង​ទៀត ទើប​​នាង​ឆ្លើយ​​ប្រាប់​ការ​ពិត​ថា នាង​ប្រឌិត​ទេ ។

ស្ត្រី​​​​វ័យ​ក្មេង​​​ដែល​ប្រឌិត​​រឿង​ជន​មិន​ស្គាល់​​មុខ​ចាប់​ច្រក​បាវ​​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​នោះ​​ឈ្មោះ​​វណ្ណ ស៊ីណា អាយុ​​១៤​ឆ្នាំ ជា​កម្ម​​ការិនី​​​រោង​ចក្រដឺហ៊្វេរ មេនូហ៊្វែកឈ័ររីង ដែល​ទើប​ចូល​បាន​ពី​រ​ថ្ងៃ​​ដោយ​ដាក់​ឈ្មោះ​ខឹម ណែនី ដែល​ជា​ឈ្មោះ​​ខ្ចី​សៀវ​ភៅ​​គ្រួសារ​គេ​បន្លំ​​ និង​​មាន​ទី​លំនៅ​​ផ្ទះលេខ​៨៦ ផ្លូវ​ជាតិ​លេខ​៥ ភូមិ​ស្ពាន​ខ្ពស់​ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ ។ មុន​នេះ​​នាង​​បាន​អះ​អាង​ថា នាង​ត្រូវ​​​​ជន​៣​នាក់​ជិះ​រថយន្ត​​មួយ​គ្រឿង​​ប្រភេទ​​ទួរីស​​ ពណ៌​ខៀវ​ចាស់​ចុះ​មក​ចាប់​នាង​ច្រក​បាវ​​ កាល​ពី​វេលា​ម៉ោង​​១​រសៀល​​​ថ្ងៃទី​១៤ សីហា នៅ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​ភូមិ​ទី​៤ សង្កាត់​​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សី​កែវ ចម្ងាយ​ម្រាណ​​៥០​ម៉ែត្រ​ពី​រោង​ចក្រ​ដែល​នាង​ធ្វើ​​ការ​ តែ​ក្រោយ​​មក​នាង​បាន​រើ​បម្រះ​រួច​ និង​បាន​លោត​ចុះ​ពី​លើ​រថយន្ត​​ដើម្បី​គេច​ខ្លួន​​ ។ លុះ​ដល់​វេលា​ម៉ោង​៣​រសៀល​ ​រយៈ​ពេល​២​ម៉ោង​ក្រោយ​មក​ទើប​​ធ្វើ​​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​ដោយ​​នាង​​ត្រូវ​​​ម្តាយ​​នាំ​ទៅ​ប្តឹង​ប៉ូលិស​​ប៉ុស្តិ៍​​ច្រាំង​ចំរេះ​​ទី​១ ខណ្ឌ​ឫស្សី​កែវ ។ អ្វី​ដែល​​បង្ក​ឱ្យ​មាន​​​មន្ទឹល​​សង្ស័យ​នោះ​​ ប៉ូលិស​​ខណ្ឌ​ឫស្សី​កែវ សហ​ការ​ជា​មួយ​ប៉ូលិស​​ប៉ុស្តិ៍​​​ស្រាវ​ជ្រា​វ​ក៏​​បាន​បែក​ធ្លាយ​​ជា​រឿង​ប្រឌិត ។

នារី​ឈ្មោះ​​វណ្ណ ស៊ីណា ដែល​ជា​កម្ម​ការិនី​​វ័យ​ក្មេង​នោះ​បាន​​ឱ្យ​ដឹង​កាល​ពីព្រឹក​ថ្ងៃទី​១៥ សីហា ថា រឿង​​ដែល​ត្រូវ​គេ​​ចាប់​នោះ​​មិន​​មែន​ជា​​ការ​ពិត​ទេ គឺ​ជា​រឿង​​ប្រឌិត​ដែល​​នាង​បាន​រៀប​ចំ​ឡើង​​ដើម្បី​​ឱ្យ​ម្តាយ​​ និង​បង​ស្រី​​សាច់​ថ្លៃ​របស់​នាង​​អាច​​មាន​ការ​អាណិត ។ បាន​ជា​នាង​ប្រឌិត​រឿង​បែប​នេះ ត្រូវបាន​នាង​​រៀប​រាប់​​ទាំង​ទឹក​ភ្នែក​ថា នាង​មាន​គូ​ដណ្តឹង​​ឈ្មោះ​ឃឹម សុភារិទ្ធ អាយុ​​១៨​ឆ្នាំ ​ធ្វើ​​​ជា​កម្ម​ករ​​រោង​ចក្រ​​កាត់​ដេរ គឹម ឆយ មាន​ទី​លំ​នៅ​​ក្នុង​ភូមិ​ក្រួស​​ សង្កាត់​​សំរោង ខណ្ឌ​សែន​សុខ ។ ​កាល​ពី​​ខែ​មិថុនា ឆ្នាំ​២០១២ នាង​បាន​​ទៅ​រស់​​នៅ​ជា​​មួយ​គូ​ដណ្តឹង​​ ។ ការ​រស់​នៅ​​​ជា​មួយ​គ្នា​​ដោយ​មិន​​ទាន​់​រៀប​ការ​​នោះ​ត្រូវ​​បង​ស្រី​ខាង​គូ​ដណ្តឹង​មិន​ពេញ​ចិត្ត​​ ហើយ​​រក​​រឿង​ជេរ​​ប្រមាថ​រាល់​ថ្ងៃ​ ព្រោះ​មិន​​ទាន់​រៀប​ការ​ផង​រស់​នៅ​ជា​មួយ​គ្នា ។ ចំណែក​ម្តាយ​នាង​វិញ​ ក៏​ពុំ​​ពេញច​ិត្ត​​ដែរ​​ ព្រោះ​មិន​ទាន់​រៀប​ការ​​ផង​ទៅ​រស់​នៅ​​ខាង​ប្រុស ។ នៅ​​ពេល​​ចេញ​​ពី​ធ្វើ​ការ​នាង​​​បាន​គិត​​ថា បើ​​ទៅ​ផ្ទះ​គូ​ដណ្តឹង​បង​ស្រី​គូ​ដណ្តឹង​រក​រឿង​ ហើយ​បើ​​ទៅ​ផ្ទះ​​ខ្លួន​​ឯង​ត្រូវ​​ម្តាយ​​រក​រឿង ដូច្នេះ​​ហើយ​​ធ្វើ​​ឱ្យ​នាង​​គិត​ខ្លី​ចង់​​លោត​ទឹក​​សម្លាប់​ខ្លួន​នៅ​អូរ​​វែង តែ​ខ្លា​​ច​បុរស​ជា​គូ​ដណ្តឹង​​គិត​ខ្លី​​តាម​នាង​ទើប​មាន​ការ​​ប្រឌិត​រឿង​បែប​នេះ​តែ
ម្តង ។

ស្ត្រី​រូប​​​នោះ​បន្ត​ទៀត​ថា នៅ​​ពេល​ធ្វើ​​ដំណើរ​​ចេញ​ពី​ធ្វើ​​ការនាង​​​ក៏​បាន​ដើរ​ទៅ​រោង​ចក្រ​គឹម​ ឆយ ដែល​ជា​រោង​ចក្រ​​គូ​ដណ្តឹង​​ និងបង​​ថ្លៃ​​ធ្វើ​ការ​​ ហើយ​បាន​​ប្រាប់​សន្តិ​សុខ​​ថា មាន​ជន​៣​នាក់​ចាប់​នាង​ច្រក​បាវ​ដាក់​រថយន្ត​​ និង​ប្រាប់​គូ​​ដណ្តឹង​ដែរ​ ។ ពេល​​គេ​នាំ​​នាង​​ទៅ​ផ្ទះ​​ ក៏​​​ត្រូវ​ម្តាយ​នាំ​​ទៅ​​ប្តឹង​​ប៉ូលិស​​ ។ ពេល​នោះ​​នាង​​ប្រុង​និយាយ​​ត្រង់​ដែរ​ តែខ្លាច​​ម្តាយ​ក៏​និយាយ​​ប្រឌិត​តែ​ម្តង ៕