ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ​៣​​ត្រកូល​​កសិ​ករ​ក្រីក្រ​ទទួល​អំណោយ​​សម្តេច​តេជោ និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

11 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ កូនភ្លោះស្រី៣នាក់ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រសូតនៅក្នុងមន្ទីរពេទ្យខេត្ត ក្រោមការយក​ចិត្តទុកដាក់ថែទាំ​របស់គ្រូពេទ្យរយៈពេល៨ថ្ងៃ ធ្វើឲ្យទារក​ទាំង៣​មាន​សុខ​ភាព​ល្អ​រួម​ទាំង

ខេត្តកំពង់ចាម ៖ កូនភ្លោះស្រី៣នាក់ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រសូតនៅក្នុងមន្ទីរពេទ្យខេត្ត ក្រោមការយក​ចិត្តទុកដាក់ថែទាំ​របស់គ្រូពេទ្យរយៈពេល៨ថ្ងៃ  ធ្វើឲ្យទារក​ទាំង៣​មាន​សុខ​ភាព​ល្អ​រួម​ទាំង​ម្តាយ​​ផងដែរ បានវិលត្រឡប់​ទៅកាន់លំនៅ​ឋានវិញ​ហើយ​នៅភូមិត្រពាំងរាំង ឃុំសូសែន ស្រុក​ព្រៃ​ឈរ កាលពី​ថ្ងៃទី១៣ សីហា។

តាមស្រ្តីឈ្មោះ​សាំង សុដានី អាយុ​២៩​ឆ្នាំ ម្តាយកូនភ្លោះ​ប្រាប់ឲ្យដឹងថា ក្រោយពី​សំរាល​បាន​កូនភ្លោះ៣ កាលពីវេលាម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​៦ សីហា ២០១២ កន្លង​មក​សុខភាពរបស់នាងមាន​សភាព​ទ្រុឌ​ទ្រោម តែ​ត្រូវបានគ្រូពេទ្យជួយ​ជ្រោម​ជ្រែង​សង្គ្រោះ​រូប​នាង និងកូន រហូតមានសុខ​ភាព​ល្អ​ប្រសើរ​ទាំង​អស់គ្នា និង​បាន​ត្រឡប់​​មក​ផ្ទះវិញ ។ ប្រភព​បន្ត​ថា ដោយ​មានក្តីកង្វល់ថា តើបាន​ទឹក​ដោះ​​គោ​មក​​ពី​ណា ដើម្បីឲ្យកូនបៅនោះ ព្រោះមុននេះប្តី​ប្រកប​របរ​ជាកម្មករសំណង់យកប្រាក់មក​ដោះ​ស្រាយជីវភាពទាំងលំបាក​បាន១​ថ្ងៃ ស្រាប់​តែ​ត្រូវ​បាន​លោក​សេង ទៀង ទីប្រឹក្សាសម្តេច​តេជោ​​បាននាំ​យក​អំណោយដ៏ថ្លៃថ្លា​របស់សម្តេច និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មកប្រគល់​ជូន​ដល់ផ្ទះ​តែម្តង ក្នុង​នោះ​មាន​អង្ករ​ចំនួន​៤បាវ ស្មើ​នឹង​២០០​គីឡូក្រាម ស្ករស៥គីឡូក្រាម ទឹក​ដោះ​គោ​២កេស  សារុង​២​ ក្រមា២ និងថវិកា​ចំនួន​៣​លាន​រៀល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕