ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្វហ្គានីស្ថាន ៖ ​ជន​​ស៊ីវិល​​​ជិត​50នាក់​​​ស្លាប់​ក្នុង​​​​​ការ​វាយ​​​ប្រហារ​​នានា​

13 ឆ្នាំ មុន

មនុស្ស​​ជិត​៥០​នាក់​​បាន​ត្រូវ​​​​ស្លាប់​​​​​​ក្នុង​ការ​វាយ​​ប្រហារ​ភេរវកម្ម​​ទាំងឡាយ​​​ក្នុង​ខេត្ត​៣​ផ្សេង​គ្នា​របស់​​អាហ្វហ្គានីស្ថាន​​ដែល​ធ្វើឱ្យ​​​ថ្ងៃ​ទី​១៤​​សីហា​​ជា​ថ្ងៃដែល​​បង្ហូរ​ឈាម​បំផុត​ប្រចាំ​​ឆ្នាំ​២០១២​ក្នុង​ប្រទេស​​នេះ ។ ​កាលពី​​​​ថ្ងៃទី​១៤ សីហា ការវាយ​ប្រហារ​​​កើត​មាន​​នៅខេត្ត​​នីម​រ៉ូស ខេត្ត​គុនឌុស​ និង​ខេត្ត​​បាដាក់​​​សាន ។ តុល្យការ​ធ្ងន់​ធ្ងរ​​បំផុត​​​គឺនៅ​​ខេត្ត​​​នីមរ៉ូស​​ជា​កន្លែង​​ធ្លាប់​តែ​​ស្ងប់​ស្ងាត់​​​ដោយ​មនុស្ស​យ៉ាង​តិច​៣១​នាក់​ស្លាប់​ក្នុង​​ទីប្រជុំ​​ខេត្ត​​គឺទីក្រុង​ហ្សា​រ៉ានហ៍ ហើយ​​មនុស្ស​ប្រមាណ​​ជា​១០០​នាក់​​ទៀតត្រូវ​របួស​​ ។

ជន​អត្តឃាត​៣​នាក់​​បាន​ធ្វើ​ឱ្យ​​គ្រាប់​បែក​​ដាក់ជាប់​​ខ្លួន​ពួកគេ​​ផ្ទុះ​ជិត​ផ្សារ​ដែល​​​មាន​មនុស្ស​ម្នា​​ពពាក់​ពពូន​​ដណ្តើម​​គ្នា​ទិញ​អីវ៉ាន់​​​​សម្រាប់​​​បុណ្យ​បញ្ចប់​ខែ​រ៉ាម៉ាដាន ។ នៅខេត្ត​​គុនឌុន ជា​ខេត្ត​​មួយ​ដែល​​តែង​កើត​មាន​អំពើ​​ហិង្សា​ស្ថិត​នៅ​​​ភាគ​​ខាង​ជើង​ប្រទេស​ មនុស្ស​យ៉ាងតិច​​៩​នាក់​​ស្លាប់​​ហើយ​​៣០នាក់ទៀត​ត្រូវ​របួស ពេល​​គ្រាប់​បែក​​​មួយ​​គ្រាប់​​​​ដាក់​​ជាប់​នឹង​​ម៉ូតូ​មួយ​គ្រឿង​​ត្រូវ​គេ​បញ្ជា​ឱ្យ​​​ផ្ទុះ​ពី​ចម្ងាយ​​​ក្នុង​ផ្សារមួយ ។ ​​​

ចំណែក​​​អ្នកនាំពាក្យ​ម្នាក់​​​​របស់​ខេត្ត​​បាដាក់​សាន​​និយាយ​ថា ក្នុង​ស្រុក​​​​អាជី ជាប់ព្រំដែន​​ជាមួយ​តាហ្ស៊ីគីស្ថាន​​ជនស៊ីវិល​​១០​នាក់​​ស្លាប់​ហើយ​​មនុស្ស​​៣០នាក់​​ទៀត​ត្រូវរបួស​​​ក្នុង​ការ​វាយ​ប្រហារ​​មួយ​នៅ​​ស្រុក​​នោះ ។ អភិបាល​​ស្រុក​​​ក៏ត្រូវ​​សម្លាប់​​រួមជាមួយ​អង្គរក្ស៣​នាក់​​និង​ប៉ូលិស​​​ម្នាក់ដែរ​ ៕