ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីយ៉ាន់​ម៉ា​​តែងតាំង​​​​អនុប្រធានាធិបតី​ថ្មីមួយរូប​

13 ឆ្នាំ មុន

សភា​​មីយ៉ាន់​ម៉ា​ បាន​​អនុម័ត​​​កាលពី​ថ្ងៃទី​​​១៥ សីហា​ លើ​ការ​តែងតាំង​​ឧត្តម​​នាវី នីយ៉ាន ទុន​ មេបញ្ជា​ការ​​​កង​ម៉ារីន​​ជា​​​អនុប្រធានា​ធិបតី​ ។ ឧត្តម​​នាវី​រូបនេះ​​ត្រូវ​ឡើង​ជំនួស​លោក​​​អ៊ូទីន អ៊ុង​មីយីន​អូ ដែល​បាន​ចាកចេញ​ពី​តំណែង​​ ដោយ​​​សារ​​ហេតុផល​​​​សុខ​ភាព។​

​លោក​នីយ៉ានទុន ត្រូវ​បាន​​​ជ្រើស​តាំង​ដោយ​​គណៈ​កម្មការ​​យោធា​​របស់​សភា​ជាបេក្ខជន​​​​​សម្រាប់​តំណែង​​​ដែល​​នៅទំនេរ​​​ ក្រោយ​​ការ​លាលែង​​​របស់​​លោក​អ៊ូទីន អ៊ុង​មីយីនអូ​ ។​​យោងតាម​​រដ្ឋធម្មនុញ្ញ​ រដ្ឋាភិបាល​​ស៊ីវិល​ថ្មី មីយ៉ាន់ម៉ា​​ ត្រូវ​មាន​អនុប្រធានាធិបតី​២រូប​​ ដោយ​​​អនុប្រធានាធិបតី​​មួយរូប​​ទៀត​គឺ​លោក​​​​​បណ្ឌិត​សៃ​ម៉ាអ៊ុកខាម ។ ក្រោយ​ការ​អនុម័ត​​លើ​ការ​តែងតាំងរូប​លោក​​ដោយសភា លោក​នីយ៉ាន​ទុន​​បាន​ធ្វើ​​សច្ចាប្រណិធាន​​​​ចូល​កាន់​តំណែង​​​​នៅ​​មុខ​ប្រធាន​សភា ។ លោក​ជាមេ​បញ្ជា​ការ​​កង​ម៉ារីន​​ភូមា​ ចាប់តាំង​​ពីឆ្នាំ​២០០៨​​មក ៕