រដ្ឋមន្ត្រីជប៉ុន២រូបកាលពីថ្ងៃទី១៥សីហា បានទៅកាន់ទីតាំងយ៉ាស៊ូគូនី ក្រុងតូក្យូ ដែលមានភាពចម្រូងចម្រាស់ដើម្បីរំលឹកដល់ខួបនៃការចុះចាញ់សង្គ្រាមលោកលើកទី២របស់ជប៉ុនដែលទស្សនកិច្ចនោះនឹងធ្វើឱ្យកូរ៉េខាងត្បូងនិងចិនខឹងសម្បា ។ ជាកន្លែងសក្ការៈរបស់ពួកជាតិនិយមជប៉ុន ទីតាំងនោះជាកន្លែងផ្តល់កិត្តិយសដល់បណ្តាវីរបុរសសង្គ្រាមជប៉ុនត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃអតីតកាលយោធានិយមរបស់ជប៉ុន ។
ការប្រឆាំងនឹងទីតាំងយ៉ាស៊ូគូនី នោះជាពិសេសមកពីឈ្មោះរបស់ឧក្រិដ្ឋជនសង្គ្រាម១៤រូបដែលត្រូវកាត់ទេសដោយពួកសម្ព័ន្ធមិត្តក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ ត្រូវបានបូកបន្ថែមជាសម្ងាត់កាលពីឆ្នាំ១៩៧៨ ទៅនឹងបញ្ជីឈ្មោះទាហាន ជប៉ុន ២,៥លាននាក់ ដែលស្លាប់ដើម្បីប្រទេសជប៉ុន ។
ទស្សនកិច្ចនៅទីតាំងនោះរបស់លោកជីនម៉ាតស៊ូបារ៉ា ទទួលបន្ទុកខាងសន្តិសុខសាធារណៈ និងរបស់លោកយូអុីជីរ៉ូ ហាតា រដ្ឋមន្ត្រីដឹកជញ្ជូនគឺជាលើកដំបូងចាប់តាំងពីការឡើងកាន់អំណាច របស់គណបក្សប្រជាធិបតេយ្យជប៉ុនកាលពី៣ឆ្នាំមុននេះមក ខណៈដែលទង្វើបែបនេះច្រើនធ្វើជាប្រពៃណីក្រោមការកាន់អំណាចរបស់ពួកស្តាំនិយម ជាពិសេសសម័យនាយករដ្ឋមន្ត្រី លោកជូនីជីរ៉ូ កូអុីហ្សូមី (២០០១-២០០៦) ។ ខណៈពេលដែលរដ្ឋាភិបាលរបស់លោកយូស៊ីហុី កូណូដា ចូលកាន់តំណែងកាលពីខែកញ្ញាកន្លងមកនេះ បណ្តាសមាជិករដ្ឋាភិបាលនោះសន្យាថានឹងពុំទៅកាន់យ៉ាស៊ូគូនីរបៀបផ្លូវការឡើយ ៕
ចែករំលែកព័តមាននេះ