ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​​ល្បិច​ហៅ​នារី​ៗ​៣​នាក់​ឱ្យ​​ជួយ​រៀប​ចំ​បន្ទប់​-គ្រែ​ស្ទុះចាប់​រំលោភ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បន្ទាប់​ពី​សមត្ថ​កិច្ច​​នគរ​បាល​ខណ្ឌ​ចំការ​មន ​ចាប់​ខ្លួន​​ឈ្មោះ​សាន្ត តុង​អ៊ាង អាយុ​​២៦​ឆ្នាំ​​ ជា​ជំនួយ​ការ​​នាយក​ក្រុម​ហ៊ុន​យូខេ​វីន ​មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ កាល​ពី​ថ្ងៃទី​១១ សីហា ២០១២ ​ដើម្បី​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​​ពី​បទ​​ជាប់​ពាក់​​ព័ន្ធ​​ធ្វើ​សកម្ម​ភាព​ចាប់​បុគ្គ​លិក​​ក្រុម​ហ៊ុន​​យូខេ​វីន​​រំលោភ​​កាល​ពី​ថ្ងៃទី​៤ សីហា​ថ្មីៗ​នេះ​ ស្រាប់តែ​​មាន​បុគ្គ​លិ​ក​ក្រុម​ហ៊ុន​​ពី​រូប​ផ្សេង​ទៀត​បាន​នាំ​គ្នា​មក​ដាក់​ពាក្យ​បណ្តឹង​​អម​ទៅតុលា​ការ​ ដើម្បី​​សំណូម​ពរ​​ឱ្យ​ស្ថាប័ន​​តុលាការ​ផ្តន្ទា​ទោស​​លើ​ឈ្មោះ​សាន្ត តុង​អ៊ាង ​ឱ្យ​បាន​​យូរ​តាម​​នីតិ​វិធី​​ ​​ព្រោះ​កន្លង​មក​​ពួក​នាង​ក៏​ធ្លាប់​រង​​គ្រោះ​ដោយ​សារ​ជន​ល្មើស​​នេះ លួង​លោម​ប៉ុន​ប៉ង​រំលោភ​​តែ​មិន​បាន​សម្រេច​​​។

​​យោង​តាម​​ប្រភពព័ត៌​មាន​ពី​នាង​ហ.វ.ណ បានរៀប​រាប់​​ថា កាល​ពី​ថ្ងៃទី​១៩ មិថុនា ​២០១២ ​វេលា​ម៉ោង​​៥​ល្ងាច​ឈ្មោះ​សាន្ត ​តុង​អ៊ាង ​បាន​នាំ​រូប​នាង​ទៅ​ផ្ទះ​​ជួល​របស់​​គាត់​ ដោយ​​​ឱ្យ​រូប​នាង​ជួយ​បោស​សម្អាត​ផ្ទះ​ និង​បន្ទប់​​ស្នាក់​នៅ​។ ខណៈពេល​ដែល​​នាងសម្អាត​បន្ទប់​រួច​​ហើយ​ណា​មួយ​ជិត​យប់​ផង​ក៏​សុំ​លោក​សាន្ត តុង​អ៊ាង ​មក​ផ្ទះវិញ ។ ប៉ុន្តែ​​លោក​​បាន​ប្រាប់​ទៅ​នាង​ ថា មុជ​ទឹក​ឱ្យ​​ហើយ​ទៅ​ចាំ​ទៅវិញ ​ព្រោះ​នាង​ធ្វើ​កា​រ​ហត់​ហើយ​បែក​​ញើស​​ទៀត​ផង តែនាង​​បាន​​​បដិ​សេធ​​​ថា ​នាង​មិន​ធ្លាប់​មុជ​​ទឹក​ផ្ទះគេ​ទេ ។ ​

ប្រភព​បន្ត​ទៀត​ថា ដោយ​ល្បិច​​ថោក​ទាប​ក្នុង​បំណង​​ចង់​ឱ្យ​នាង​ទន់​ចិត្ត​ប្រគល់​ខ្លួន​ប្រាណ​ឱ្យ​នោះ​ឈ្មោះ​សាន្ត តុង​អ៊ាង ​បាន​ធ្វើ​ល្បិច​ជា​ឈឺ​ ហើយ​​ពឹង​ឱ្យ​រូប​​នាង​​កោស​ខ្យល់​​ និង​ធ្វើ​សរសៃ​​ឱ្យ​រួច​ចាប់​ឱប​រឹ​ត​រាង​កាយ​​នាង ប៉ុន្តែ​ទី​បំផុត​​ឈ្មោះ​សាន្ត តុង​អ៊ាង នៅ​តែ​​ពុំ​អាច​ធ្វើ​អ្វី​នាង​បាន​ឡើយ។ 

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕