ក្រុងប៉ោយប៉ែត ៖ កុមារកម្ពុជាចំនួន៩នាក់ត្រូវបានភាគិថៃធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៥ សីហា ២០១២ និងមានមធ្យោបាយអមដំណើរដោយរថយន្តទ្វេភាគីថៃចំនួន៣គ្រឿងផងដែរ ។
តាមប្រភពព័ត៌មានពីមន្ត្រីក្រុមការងារច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឱ្យដឹងថា កុមារចំនួន៩នាក់ដែលភាគីថៃបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនេះក្នុងនោះមានកុមារាចំនួន៦នាក់ និងកុមារីចំនួន៣នាក់ ហើយបានប្រគល់មកឱ្យខាងមជ្ឈមណ្ឌលសំចតក្រុងប៉ោយប៉ែតចាំទទួលផងដែរ ។ តាមប្រភពព័ត៌មានពីភាគថៃដែលបាននាំក្រុមកុមាររងគ្រោះបញ្ជូនមកកម្ពុជាវិញបានឱ្យដឹងថា កុមារទាំង៩នាក់ត្រូវរងគ្រោះពីការជួញដូរមនុស្សលើកម្លាំងពលកម្មពីមេខ្យល់ឱ្យពួកគេដើរសុំទានរកប្រាក់នៅក្នុងទឹកដីថៃ ហើយបន្ទាប់មកដោយមានការយកចិត្តទុកដាក់ពីក្រសួងអភិវឌ្ឍន៍សង្គម និងស្ថេរភាពមនុស្សនៃប្រទេសថៃ បានចាប់ឃាត់ខ្លួនកុមាររងគ្រោះទាំងអស់នេះនៅក្នុងខេត្តនន់ថាក់បូរី ប្រទេសថៃ យកមកសួរនាំរួចទើបដឹងមូលហេតុច្បាស់ថា ពួកគេទាំងអស់នេះត្រូវរងគ្រោះពីការជួញដូរមនុស្សលើកម្លាំងពលកម្មលើកុមារដោយប្រើឱ្យពួកគេដើរសុំទានរកប្រាក់យកមកឱ្យមេខ្យល់របស់គេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ