ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានស្រូវ សំណាបសន្ទូង និងស្រូវពង្រោះចំនួន១៦.៨០៥ហិកតា កំពុងប្រឈមការស្វិតខូច បើគ្មានទឹកភ្លៀងធ្លាក់ក្នុងរយៈពេល១០ថ្ងៃខាងមុខនេះ។ បច្ចុប្បន្នប្រជាកសិករកំពុងតែព្រួយបារម្ភ និងសុំអំពាវនាវសូមឱ្យមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវ សំណាប សន្ទូង និងស្រូវពង្រោះរបស់ពួកគាត់ ។
ទាក់ទិននឹងការរាំងស្ងួតនេះដែរ លោកថាច់រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានប្រាប់កោះសន្តិភាពកាលពីថ្ងៃទី១៥ សីហា ២០១២ វេលាម៉ោង១០ព្រឹកថា បើគិតត្រឹមថ្ងៃទី១០ សីហា ២០១២ ពិនិត្យឃើញថា ភាពរាំងស្ងួតនៃគ្រោះធម្មជាតិនេះបានប៉ះពាល់៧៩ឃុំ-សង្កាត់ស្មើនឹង៣៥៣ភូមិ លើ៨០ឃុំ-សង្កាត់ ៦៩៥ភូមិទូទាំងខេត្ត ប៉ះពាល់សរុប១៦.៨០៥ហិកតា ក្នុងនោះសំណាប២.៩០៥ហិកតា សន្ទូង៥.៣៨៤ហិកតា ស្រូវពង្រោះ៨.៥១៦ហិកតា ។ សំណាបដែលខូចខាតទាំងស្រុងក្រៀមស្វិតងាប់អស់មានចំនួន២២ហិកតា សំណាបហួសអាយុ ដោយអត់ទឹកស្ទូងចំនួន១១៩ហិកតា និងសំណាបស្វិតស្រពោនត្រូវការទឹកសង្គ្រោះបន្ទាន់ចំនួន៣៦៨ហិកតា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ