សហព័ន្ធបាល់ទាត់អឺរ៉ុប (VEFA) បានបន្ធូរបន្ថយទោសបំរាម៣លើករបស់កីឡាករចន ធឺរី ប្រធានក្រុមក្លិប Chelsea នៅសល់ត្រឹម២លើក ជាហេតុធ្វើឱ្យកីឡាកររូបនេះមានសិទ្ធិចូលប្រកួតក្របខណ្ឌយូហ្វាឆេមពានលីករដូវកាលថ្មីលើកដំបូងក្នុងជុំចែកពូលនៅក្នុងខែកញ្ញាខាងមុខ ។
ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី១៤ សីហា បានផ្សាយថា កីឡាករចន ធឺរី ប្រធានក្រុមក្លិប Chelsea នឹងមានសិទ្ធិចូលរួមប្រកួតក្របខណ្ឌយូហ្វាឆេមពានលីកជុំចែកពូល (ជុំទី១) លើកដំបូងក្នុងរដូវកាលថ្មីនៅខែកញ្ញាខាងមុខ ក្រោយពីទទួលបានការបន្ធូរបន្ថយទោសបំរាមចំនួន៣ប្រកួតនៅសល់២ប្រកួតពីសហព័ន្ធបាល់ទាត់អឺរ៉ុប កាលពីថ្ងៃចន្ទកន្លងទៅ ។
VEFA បង្ហើបឱ្យដឹងតាមប្រព័ន្ធវេបសាយ ផ្លូវការថា កីឡាករចន ធឺរី អាចចូលប្រកួតក្នុងយូហ្វាជុំចែកពូលបាន ក្រោយពីទទួលបំរាមចំនួន២លើក ដោយជួបជាមួយក្លិប Bayern Mumich ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូហ្វាឆេមពានលីក កាលពីរដូវកាលកន្លងមក និងមួយលើកទៀតជួបនឹងក្លិប At Madrid ក្នុងការប្រកួត Super Cup នៅថ្ងៃទី៣១ សីហា ខាងមុខ ៕
ចែករំលែកព័តមាននេះ